ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សាលា​បឋម​និង​មតេយ្យ​៩៩​កន្លែង​ក្នុង​ខេត្ត​កំពត​ទទួលបាន​ឧបករណ៍​វាស់​កំដៅ និង​បាញ់​ទឹក​អាកុល​ស្វ័យប្រវត្តិ​ប្រើប្រាស់​

​សាលា​បឋម​និង​មតេយ្យ​៩៩​កន្លែង​ក្នុង​ខេត្ត​កំពត​ទទួលបាន​ឧបករណ៍​វាស់​កំដៅ និង​បាញ់​ទឹក​អាកុល​ស្វ័យប្រវត្តិ​ប្រើប្រាស់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ឧបករណ៍​វាស់​កំដៅ និង​បាញ់​ទឹក​អាកុល​ស្វ័យប្រវត្តិ ត្រូវបាន​ប្រគល់​ជូន​ទៅ​សាលាបឋមសិក្សា និង​មតេយ្យ​សិក្សា​ចំនួន​៩៩​កន្លែង​នៅក្នុង​ខេត្ត​កំពត សម្រាប់​ប្រើប្រាស់ ដើម្បី​ចូលរួម​ទប់ស្កាត់​ហានិភ័យ នៃ​ការឆ្លង​ជំងឺ​កូវី​ដ​១៩​នៅ​តាម​សាលារៀន ពិសេស​ដើម្បី​ថែរក្សា​អនាម័យ​កុមារ​តូចៗ​ពេល​ចូលរៀន​វិញ​។

​នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​មករា​ឆ្នាំ ២០២១ ឯកឧត្តម ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​នាំ​ប្រគល់ជូន និង​បែងចែក​ឧបករណ៍​វាស់​កំដៅ និង​បាញ់​ទឹក​អាកុល​ស្វ័យប្រវត្តិ​ចំនួន ៩៩​គ្រឿង​ដល់​លោកគ្រូ អ្នកគ្រូ មក​ពី​សាលា​បឋមសិក្សា និង​មតេយ្យ​សិក្សា​ចំនួន ៩៩​កន្លែង ក្នុង​ស្រុក​ក្រុង​ទាំង​៨ ក្នុង​ខេត្ត​កំពត ដើម្បី​យក​ទៅ​ប្រើប្រាស់​។

​បើ​តាម​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​កំពត លោក តាក់ ហាប់ បានឲ្យដឹងថា អំណោយ​ឧបករណ៍​វាស់​កំដៅ និង​បាញ់​អាកុល​ស្វ័យប្រវត្តិ​ទាំងអស់នេះ បែងចែក​ជូន​ដល់​សាលាបឋមសិក្សា និង​មតេយ្យ​សិក្សា​នៅ​តាម​បណ្ដា​ក្រុង​ស្រុក​ចំនួន​៩៩​សាលា ក្នុងនោះ ក្រុង​កំពត​ចំនួន ១៣​សាលា ស្រុក​ទឹកឈូ ១៣​សាលា ស្រុក​កំពង់ត្រាច​១២​សាលា ស្រុក​បន្ទាយ​មាស​ចំនួន​១២​សាលា ស្រុក​អង្គរជ័យ​១២​សាលា ស្រុក​ដងទង់​១២​សាលា ស្រុក​ឈូក​១៣​ស្រ​លា និង​ស្រុក​ជុំ​គិរី​ចំនួន​១២​សាលា ហើយ​ឧបករណ៍​ទាំងនេះ គឺ​ចែក​ទៅ​សម្រាប់តែ​សាលា​គោលដៅ​ប្រើប្រាស់ ដូចជា​សម្រាប់​ក្រុង​កំពត ជូន​ដល់​គ្រប់​សាលា​មតេយ្យ​សិក្សា និង​ស្រុក​ទាំង​៧ ជូន​ទៅ​តែ​សាលា​នៅ​ទីប្រជុំជន​ប៉ុណ្ណោះ ដោយសារ​ចំនួន​មានកំណត់​។​

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា បញ្ហា​ជំងឺ​កូវី​ត​១៩ គឺ​បាន​រាតត្បាត​ជា​សកល​ក្នុង​ពិភពលោក ហើយ​ក្នុងនោះ កម្ពុជា​យើង​ក៏​បាន​រង​នូវ​សម្ពាធ​ដ៏​អាក្រក់​នៃ​ជំងឺ​នេះ​ផងដែរ ។ ហើយ ប្រមុខ​រាជរដ្ឋាភិបាល តែង​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​បញ្ហា​នេះ​។​

​សូមជម្រាបថា កន្លង​មក​ការបើក ឬ​បិទ​សាលា គឺ​ដោយសារ រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​សិស្ស ពិសេស​សិស្ស​តូចៗ​នៅ​មិនទាន់​មាន​ការយល់ដឹង ចំពោះ​បញ្ហា​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​នេះ ។ ដូច្នេះ​អំឡុង​ពេល​បើក​សាលា​ឲ្យ​សិស្ស​រៀន​វិញ​នេះ សូម​លោកគ្រូ​អ្នកគ្រូ យក​ឧបករណ៍​ទាំងនេះ​ទៅ​ប្រើប្រាស់ ឲ្យបាន​ចំ​គោលដៅ ដើម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ មិន​ឲ្យ​ឆ្លង​រាលដាល​ចូល​ដល់​ក្នុង​សហគមន៍​នៃ​ខេត្ត​កំពត ជាដាច់ខាត​៕ សេង ណា​រិទ្ធ​
​\

Filed in: ព័ត៌មានជាតិ