ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អបអរ​សារ​ទរ ! លោក​វរសេនីយ៍ឯក សៀ ទីន កូនប្រុស​លោក រ័ត្ន ស្រ៊ាង បាន​ទទួល​ឱកាស​សិក្សា និង​បាន​បញ្ចប់​ការសិក្សា​របស់​ខ្លួន លើ​មុខ​ជំនាញ​ជាច្រើន​ជា​បន្តបន្ទាប់ ក្រោម​សន្តិភាព ដែល​បានមកពី​គោល​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​

​អបអរ​សារ​ទរ ! លោក​វរសេនីយ៍ឯក សៀ ទីន កូនប្រុស​លោក រ័ត្ន ស្រ៊ាង បាន​ទទួល​ឱកាស​សិក្សា និង​បាន​បញ្ចប់​ការសិក្សា​របស់​ខ្លួន លើ​មុខ​ជំនាញ​ជាច្រើន​ជា​បន្តបន្ទាប់ ក្រោម​សន្តិភាព ដែល​បានមកពី​គោល​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖​ យុវជន​សម័យ​ថ្មី មានឱកាស ទទួលបាន​ការអប់រំ ទាំង​ក្នុង និង​ក្រៅប្រទេស​ស្មើរៗ​គ្នា ក្រោម​សន្តិភាព ដែល​បានមកពី​គោល​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ដោយសារ​កត្តា​សុខសន្តិភាព ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ ដែល​កើតចេញ​ពី​ភាព​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឲ្យ​យុវជន​កម្ពុជា​បច្ចុប្បន្ន មានឱកាស​ស្មើៗ​គ្នា​ក្នុង​ការ ទទួលបាន​ការសិក្សាអប់រំ ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ចូលរួម​បម្រើ​សង្គមជាតិ ឲ្យមាន​ការអភិវឌ្ឍ​ជាលំដាប់ ដែល​នេះ​គឺជា​សច្ចៈ​ភាព​មិន​អាច​បំភ្លៃ​បានជា​ប្រវត្តិសាស្ត្រ​។​

​មិន​ខុស​អំពី​យុវជន​ដទៃ លោក​វរសេនីយ៍ឯក សៀ ទីន កូនប្រុស​លោក រ័ត្ន ស្រ៊ាង បាន​ទទួល​ឱកាស​សិក្សា និង​បាន​បញ្ចប់​ការសិក្សា​របស់​ខ្លួន លើ​មុខ​ជំនាញ​ជាច្រើន​ជា​បន្តបន្ទាប់ រួមមាន​៖ បរិញ្ញាបត្រ​ធុរៈកិច្ច គ្រប់គ្រង​យោធា ពី​សាលា​បណ្ឌិតសភាយោធា ប្រទេស​អូស្ត្រាលី បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​សាធារណៈ និង​អភិបាលកិច្ច ពី​ប្រទេស​អូស្ត្រាលី ហើយ​ថ្មីៗ​នេះ​ទើបតែ​បញ្ចប់​វគ្គ បញ្ជាការ​សេនាធិការ ពី​ប្រទេស​សិង្ហ​បុរី និង​បាន​យក​យុទ្ឋសាស្ត្រ​ថ្មីៗ មក​អភិវឌ្ឍ​អង្គភាព​របស់​ខ្លួន ស្រប​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​

​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​បីនាក់ កើត​ក្នុង​ត្រកូល​គ្រួសារ​មន្ត្រីរាជការ​ធម្មតា យុវជន សៀ ទីន បាន​ចាប់យក​អាជីព​ជា​កងរាជអាវុធហត្ថ ដោយសារ​កាល​នៅ​ក្មេង​រូបលោក​បាន​ឃើញ​ឪពុក​ស្លៀក​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ក៏​ធ្វើឲ្យ​ខ្លួន​មានចិត្ត​ស្រឡាញ់​ចង់​ក្លាយ​ជា​មន្ត្រី​អាវុធហត្ថ​ដូច​ឪពុក និង​ដោយសារ​ខ្លួន បានចាប់កំណើត​ក្នុងសម័យ​ប្រទេសជាតិ​កំពុង​ជួបប្រទះ​បញ្ហា​សង្គ្រាមស៊ីវិល រឹតតែ​ជម្រុញ​ឲ្យ​ខ្លួន​មាន​ចិត្ត​ស្រឡាញ់​អាជីព ជា​កងកម្លាំង​ប្រដាប់អាវុធ ដែល​អាច​ចូលរួម​ស្វែងរក ក្ដី​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ តាំងពី​ពេលនោះ លោក​ក៏​សម្រេចចិត្ត​ប្តេជ្ញា​ថា​នឹង​ចាប់យក​ជំនាញ​កងរាជអាវុធហត្ថ​នេះ​ឲ្យបាន រហូត​សម្រេច​បំណង​ដូច​សព្វថ្ងៃនេះ​។​

​និយាយ​អំពី​ប្រវត្តិ​របស់​លោក​វរសេនីយ៍ឯក សៀ ទីន គឺ​នៅ​ឆ្នាំ​២០០៨ លោក​បាន​ចូល​បម្រើ​ការងារ​នៅ​កងរាជអាវុធហត្ថ ហើយ​នៅ​ឆ្នាំ​២០០៩ លោក​បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។ នៅ​ក្នុង​វគ្គ​នោះ លោក​បាន​ដាក់​ពាក្យ​ប្រឡង​ទៅ​សិក្សា​នៅ នៅ​សាលា​បណ្ឌិតសភាយោធា ប្រទេស​អូស្ត្រាលី​រយៈពេល​៤​ឆ្នាំ​។​

​ក្រៅ​អំពី​ការសិក្សា​ទ្រឹស្ដី​នៅ​សាលា លោក​ក៏​ដូចជា​សិក្ខាកាម​ដ៏​ទៃ គឺ​តម្រូវ​ឲ្យ​ចុះ​អនុវត្ត​ផ្ទាល់​តាមរយៈ​ការធ្វើ​សមយុទ្ធ​នានា ដែល​សាលា​បាន​រៀបចំ​ឡើង​ឲ្យ​ដូចនឹង​សង្គ្រាម​ជាក់ស្ដែង ដោយ​ឆ្លងកាត់​គ្រប់​ឧបសគ្គ បូករួម​នឹង​ស្ថានភាព​អាកាសធាតុ ត្រជាក់​ខ្លាំង ឬ​ក្ដៅ​ខ្លាំង គឺ​សិក្ខាកាម​គ្រប់រូប​តម្រូវ​ឲ្យ​បន្ត​សមយុទ្ធ​នោះ​រហូត​ដល់​ចប់ តែ​ជាក់ស្ដែង សិស្ស​ខ្លះ​ត្រូវបាន​បញ្ឈប់ ដោយសារ​កាយសម្បទា​ពួកគាត់​ទ្រាំទ្រ​ពុំរួច ក្នុង​ការហ្វឹកហាត់​សមយុទ្ធ​ទាំងនោះ​។​

​ដោយឡែក​ចំពោះ​លោក​វរសេនីយ៍ឯក សៀ ទីន ដោយ​មាន​ការប្ដេជ្ញាចិត្ត តស៊ូ​មោះមុត និង​ដោយ​ខ្លួន​ជា​តំណាង​ប្រទេស​កម្ពុជា ក្នុង​វគ្គ​សិក្សា បាន​ជម្រុញ​អោយ​រូប​លោក​តស៊ូ​ជំនះ មិន​បោះបង់​ចោល​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន រហូត​ទទួល បាន​ជោគជ័យ​ដោយ​បាន​បញ្ចប់​ការសិក្សា នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី និង​ជា​បន្តបន្ទាប់​ឈានទៅដល់​ការបញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ក្នុង​ប្រទេស​អូស្ត្រាលី ក៏ដូចជា​វគ្គ​បញ្ជាការ​សេនាធិការ នៅក្នុង​ប្រទេស​សឹង្ហ​បុរី ព្រមទាំង​បាន​យកចំណេះ​ជំនាញ​ដែល​ខ្លួន​បាន​រៀន យក​មក​ចូលរួម អភិវឌ្ឍន៍​អង្គភាព អភិវឌ្ឍ​ប្រទេសជាតិ និង​ការពារ​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​បុព្វហេតុ ជាតិ សាសនា និង​ព្រះមហាក្សត្រ​៕

Filed in: ព័ត៌មានជាតិ