ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អភិបាលខេត្ត ប៉ៃលិន​ស្នើ​ដល់​ជន​អគិតិ​មួយចំនួនតូ​ចឈប់បាន​ឈប់​ទៅកុំ​ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត

​អភិបាលខេត្ត ប៉ៃលិន​ស្នើ​ដល់​ជន​អគិតិ​មួយចំនួនតូ​ចឈប់បាន​ឈប់​ទៅកុំ​ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន​បាន​ផ្ញើ​សារ ជូនដំណឹង នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន យ៉ាងដូច​ថា​:? ក្នុងនាម​គណៈ​អភិបាល នាង​ខ្ញុំ​សូម​ជំរាប​ជូន​ដល់​ពុក​ម៉ែ​បងប្អូន​ជាទី​គោរព​ស្រលាញ់​ទាំងអស់​អោយបាន​ជ្រាបថា នេះ​ជា​លើក​ទី ៣ ដែល​នាង​ខ្ញុំ​បាន​ជំរាប​ជូន​ពុក​ម៉ែ​បងប្អូន ដើម្បី​ជ្រាប ក្នុងករណី រកឃើញ វិជ្ជមាន​ជា​បន្តបន្ទាប់​មកដល់​ម៉ោង​នេះ​ថ្ងៃនេះ មាន​ចំនួន ១២ នាក់​កំពុង​ដាក់​ព្យាបាល​នៅ​ទីកន្លែង​សុ​វត្តិភាព​ត្រឹមត្រូវ ។​

​នាង​ខ្ញុំ​សូមជម្រាបថា នេះ​ជា​ករណី នាំចូល ហើយ​មាន​ការ​ទប់ស្កាត់​បាន​យ៉ាង​ល្អ ដឹកនាំ​ដោយ​នាង​ខ្ញុំ រួម​ទាំង​កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​របស់​ក្រុម​ការងារ​យើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​នានា​ទាំងអស់ ។​

​ដូច្នេះ​សូម​ជន​អគិតិ​មួយចំនួនតូ​ចឈប់បាន​ឈប់​ទៅកុំ​ព្យាយាម​ផ្សព្វផ្សាយ​ពត៍មាន​មិន​ពិត ដូចជា​ព្រឹក​នេះ​មាន​បងប្អូន​ជាច្រើន​បាន តេ​មក​សួរ​ខ្ញុំ​ថា គាត់​បាន​ដំណឹង​ថា ខេត្ត​ប៉ៃលិន​បាន បិទ​ខេត្ត​ដោយ​មាន​ការ​រាលដាល​មេរោគ កូវី​ដ -១៩ ឆ្លង​ច្រើន ក្នុង​សហគមន៍​នៃ​ខេត្ត នាង​ខ្ញុំ​សូម​ជំរាប​ថា នេះ​ជា​ព័ត៌មាន​ក្លែងក្លាយ ប៉ៃលិន​មាន​សភាព​
​ធម្មតា មិន​មាន​ការឆ្លង​រាលដាល​នៅក្នុង សហគមន៍​យើង​នោះទេ ករណី​មាន​វិជ្ជមាន ១២ នាក់​នោះ​ជា​ករណី នាំ​ចូល​តែ​ប៉ុណ្ណោះ ហើយ​រដ្ឋបាល​ខេត្ត​និង​ក្រុមការងារ​ពាក់​ពន្ធ័​ទាងអស់​បាន សហការគ្នា ទប់ស្កាត់ និង គ្រប់គ្រង​ធ្វើ​ចត្ដា​ឡី​ស័​កបានល្អប្រសើរ ។​
​សូម​បងប្អូន​ទាំងអស់​ជ្រាប​ដោយ​ការគោរព​
​ស្រលាញ់​បំផុត​ពី​នាង​ខ្ញុំ ?♥️ ។​

 

 

Filed in: ព័ត៌មានជាតិ