ប៉ៃលិន ÷ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបញ្ជាក់ទៅសាធារណជនអោយបានជ្រាបថា ខេត្តប៉ៃលិន មិនមានករណីចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍នោះទេ ចំពោះមនុស្ស ១២ នាក់ ដែលធ្វើតេស្តរកឃើញវិជ្ជមាននោះ ជាករណីឆ្លងចូលពីប្រទេសថៃ ហើយត្រូវបានក្រុមគ្រូពេទ្យជំនាញធ្វើតេស្តរកឃើញ កំឡុងពេលធ្វើចត្តាឡីស័ក ហើយបានគ្រប់គ្រងនិងកំពុងព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់បំផុត ពិសេស មិនមានករណីបិទខេត្តនោះទេ ៕