ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អភិបាល​រាជធានី ៖ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មណ្ឌល​ចត្តា​ឡីស័​ក​រាជធានី​ភ្នំពេញ ដែល​អាច​ទទួល​ភ្ញៀវ​ជាង​៥០០​នាក់

អភិបាល​រាជធានី ៖ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មណ្ឌល​ចត្តា​ឡីស័​ក​រាជធានី​ភ្នំពេញ ដែល​អាច​ទទួល​ភ្ញៀវ​ជាង​៥០០​នាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នា​ព្រឹក​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២១​នេះ មណ្ឌល​ចត្តា​ឡីស័​ក​រាជធានី​ភ្នំពេញ ស្ថិតនៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ស្ថាបនា​រួច​ជា​ស្ថាពរ​ហើយ និង​បាន​ដាក់​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ជា ស៊ីណា ឃួង​ស្រេង រួមជាមួយ​នឹង​អភិបាលរង​រាជធានី អភិបាលខណ្ឌ និង​មន្ត្រីរាជការ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាច្រើន​រូប​ទៀត​។​

​មណ្ឌល​ចត្តា​ឡីស័​ក​រាជធានី​ភ្នំពេញ មាន​ចំនួន​៤​អគារ ដែល​ក្នុង​មួយ​អគារ​ដាក់​មនុស្ស​បាន​១២៦​នាក់ ដូច្នេះ ៤​អគារ ស្មើនឹង​៥០៤​នាក់ ចែកចេញ​ជា​៥០៤​បន្ទប់ ស្មើ​និង​៥០៤​គ្រែ ជាមួយនឹង​ការបំពាក់​កង្ហារ បន្ទប់ទឹក បង្គន់​អា​នាម័យ​និង​ការរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​បងប្អូន​ដែល​ត្រូវធ្វើ​ចត្តា​ឡី​ស័កបាន​ភាពងាយស្រួល​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា មណ្ឌល​ចត្តា​ឡីស័​កនេះ ធ្វើឡើង​ដើម្បី​ដាក់​អ្នកដំណើរ​ដែល​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​អ្នកដំណើរ​ទាំងអស់​នោះ ត្រូវបាន​ចែក​ជា​ពីរ​ប្រភេទ ពោល​គឺ បើ​អ្នកដំណើរ​មាន​លទ្ធភាព​គ្រប់គ្រាន់ មាន​លុយកាក់​ច្រើន ពួក​គាត់​អាច​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​។​

​តែបើ​អ្នកដំណើរ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ទេ ពួក​គាត់​អាច​ធ្វើ​ចត្តា​ឡីស័​កនៅ​មជ្ឈមណ្ឌល​ចត្តា​ឡីស័​ក​រាជធានីបាន ដោយ​មណ្ឌល​នេះ មិន​តម្រូវឲ្យ​មាន​ការ​បង់​ថ្លៃ​សេវា​នោះទេ ព្រមទាំង​ផ្ដល់​នូវ​អាហារ​ហូប​ចុក​ក្នុង​មួយ​ថ្ងៃ​៣​ពេល ជាមួយនឹង​ការ​ធ្វើ​តេស្ត​សំណាក​ដោយ​មិន​អស់​ប្រាក់​ថែម​ទៀត​។​

​លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃ​ទី​១១ ខែ​មករា ខាងមុខនេះ នៅតាម​បណ្ដា​សាលារៀន​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ នឹង​បើក​វេ​សនកាល​ចូលរៀន​វិញ​។ ដូច្នេះ​សាលា​ដែល​ធ្លាប់​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡីស័​ក​ត្រូវ​ប្រគល់​ទៅឲ្យ សាលា​វិញ ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាច​ចូល​រៀន​បាន​។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាននិងកំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​សាលារៀន​ទាំងនោះ នឹង​ត្រូវ​ប្ដូរ​មក​នៅ​មណ្ឌល​ចត្តា​ឡីស័​ក​រាជធានី​ភ្នំពេញ​នេះ​។​

​បើ​តាម​របាយការណ៍រ​បស់​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អគារ​ចត្តា​ឡីស័​កនេះ មាន​ចំនួន​៤​អគារ ដែល​១​អគារ​មាន​ទទឹង ២០​ម៉ែត្រ និង​បណ្តោយ ៤០​ម៉ែត្រ មាន​បន្ទប់ទឹក និង​បន្ទប់​អនាម័យ ទំហំ ៧​ម៉ែត្រ x ២២​ម៉ែត្រ ជាមួយ​នឹង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ផ្លូវ​លូ ទឹក​ភ្លើង​។​

​ក្នុង​១​អគារ មាន​ចំនួន ២១​គ្រែ x ៦​បន្ទប់ x ៤​អគារ ស្មើ ៥០៤​គ្រែ បង្អួច ១​អគារ ទ្វារ​ធំ ១​អគារ ទ្វារ​តូច ១​អគារ​ចំនួន ៣២​បង្អួច x ៤​អគារ ស្មើនឹង​១២៨​បង្អួច ចំនួន ០២ x ៤​អគារ ស្មើនឹង​០៨​ទ្វារ ចំនួន ០៣ x ៤​អគារ ស្មើនឹង​១២​ទ្វារ​។​

​កង្ហារ ១​អគារ ចំនួន ៦០​កង្ហារ x ៤​អគារ ស្មើនឹង​២៤០​កង្ខា​រ​។ កង្ហារ​បឺត​ខ្យល់ ១​អគារ​ចំនួន ៤​កង្ហារ x ៤​អគារ ស្មើនឹង​១៦​កង្ខា​រ បន្ទប់ទឹក​អនាម័យ​១​អគារ ចំនួន ១៥ x ៤​អគារ ស្មើនឹង​៦០​បន្ទប់ បន្ទប់ទឹក ១​អគារ ចំនួន ១៥ x ៤​អគារ ស្មើនឹង​៦០​បន្ទប់ កញ្ចក់​ឆ្លុះ​មុខ ១​អគារ ចំនួន ១៤ x ៤​អគារ ស្មើនឹង​៥៦​កញ្ចក់ ឡា​វ៉ា​បូ​លាងដៃ ចំនួន ១៤ x ៤​អគារ ស្មើនឹង​៥៦​ឡា​វ៉ា​បូ ក្រាល​កៅស៊ូ​បាត​អគារ និង​ក្រាល​បាត​អគារ​សុខាភិបាល ទំហំ ៣,៨៥០​ម៉ែត្រ អំពូល​ភ្លើង 1.2​ម៉ែត្រ ចំនួន ៥០​អំពូល x ៤​អគារ ស្មើនឹង​២០០​អំពូល​។​

​អគារ​សុខាភិបាល ១ ទំហំ ៣៦៥​ម៉ែត្រការ៉េ​, បន្ទប់ទឹក​អគារ​សុខាភិបាល ចំនួន​២​បន្ទប់​, បន្ទប់​សម្រាប់​យក​សំណាក ចំនួន ០៤​បន្ទប់ និង​បន្ទប់​បុគ្គលិក​ពេទ្យ​ផ្នែក ខាងលើ ចំនួន ០៥​បន្ទប់ អគារ​សន្តិសុខ​១៕

Filed in: ព័ត៌មានជាតិ