(ខេត្តព្រៃវែង ) នៅរសៀល ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយ នាយរង កងរាជអាវុធហត្ថដែលចូលនិវត្តន៍ លោកនាយឧត្តមសេនីយ៍ បានបង្កើតមូលនិធិ អតីត មហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយដល់គ្រួសារអតីតអាវុធហត្ថចូលនិវត្តន៍ ។
លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ និងមន្ត្រីក្រោមឱវាទ បាននាំយកថវិកា មូលនិធិ អតីត មហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥.០០០.០០០៛ ( ប្រាំលានរៀល) និងថវិកា នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តចំនួន ៤.០០០.០០០ រៀល ( បួនលានរៀល ) អង្ករ ១០០ គីឡូក្រាម, មី ៥ កេស , ២កេស ទឹកផ្លែឈើ ៥ កេស ទឹកសុទ្ធ ៥ កេស ជូនដល់គ្រួសារសព លោក សំ សុន អតីត កងរាជអាវុធហត្ថខេត្តព្រៃវែង ចូលនិវត្តន៍ បានទទួលមរណៈភាព កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២ ដោយរោគគាពាធ នៅភូមិកណ្តាល ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។