ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ជា​រៀងរាល់​ថ្ងៃ​ទី​៥ នៃ​ខែ​នី​មួយៗ ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ពី​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​

ជា​រៀងរាល់​ថ្ងៃ​ទី​៥ នៃ​ខែ​នី​មួយៗ ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ពី​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​÷ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រុមការងារ​មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះ​បន្ទាន់​ជន​ចាស់ជរា​គ្មាន​ទីពឹង​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន ក្នុងនាម​លោក​ជំទាវ​អភិ​ខេត្ត​ប៉ៃលិន បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​ថវិកា​មូលនិធិ​ប្រចាំ​ខែ​មករា ឆ្នាំ​២០២១ ជូន​លោកយាយ លោកតា ដែល​ទទួលបាន​មូលនិធិ​ចំនួន ៨៧​នាក់ ក្នុង​ម្នាក់ៗ ១០០.០០០​រៀល​(​មួយ​សែន​រៀល​គត់​)​។​

​ពិធី​នេះ​រៀបចំ​ចំនួន​៣​ទីតាំង គឺ​នៅ​ការិយាល័យ​តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន សាលាឃុំ​អូរអណ្តូង និង​សាលាឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​ចំពោះ​លោកយាយ លោកតា មាន​ជំងឺ​ធ្វើដំណើរ​ពី​បាន ក្រុម​ការងារ​បាន​យក​ថវិកា​ទៅ​បើក​ជូន​ដល់​គេហដ្ឋាន​ផងដែរ​។​

​ក្នុងឱកាស​នោះ​ក្រុមការងារ បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម អ៉ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ​អភិបាលខេត្ត ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​ទាំងអស់ ដោយ​ជានិច្ចកាល​ឯកឧត្តម និង​លោកជំទាវ​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប គ្រប់​កាលៈទេសៈ និង​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន និង​បាន​ផ្សព្វផ្សាយ​អប់រំ ដល់​លោកយាយ លោកតា ចូលរួម​ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍​ជាយថាហេតុ ដោយ​យើង​ទាំងអស់គ្នា​មិន​បាន​ដឹងខ្លួន​ជា​មុន និង​សូម​បន្ត​រស់នៅ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ការរស់នៅ​ត្រូវ​ស្អាត មាន​អនាម័យ លាងដៃ​ឲ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាល់​កុល ស្នាក់នៅ​ក្នុង​ផ្ទះ​បើ​គ្មាន​ការ​ចាំបាច់​ហាម​ចេញទៅ​ក្រៅ និង​ហាម​មាន​ការប្រមូលផ្តុំ​គ្នា ។​

Filed in: ព័ត៌មានជាតិ