ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ទិដ្ឋភាព​នៃ​បំណែក​បាក់បែក​អគារ​៧​ជាន់​នៅ​ខេត្ត​កែប មើល​ទៅ​ស្ងាត់ជ្រងំ ឃើញ​ហើយ​គួរឲ្យ​សង្វេគ​ណាស់​

ទិដ្ឋភាព​នៃ​បំណែក​បាក់បែក​អគារ​៧​ជាន់​នៅ​ខេត្ត​កែប មើល​ទៅ​ស្ងាត់ជ្រងំ ឃើញ​ហើយ​គួរឲ្យ​សង្វេគ​ណាស់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២១ នេះ គឺជា​ខួប​គម្រប់​១​ឆ្នាំ​នៃ​សោកនាដកម្ម​បាក់រ​លំអ​គារ​៧​ជាន់​នៅ​ខេត្ត​កែប ដែល​ធ្វើ​ឲ្យ​កម្មករ​សំណង់​៣៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​២៣​នាក់​រងរបួស​។​

​បើ​យើង​ក្រលេក​មើល​ទិដ្ឋភាព​នៅ​ជំ​ុ​វិញ​នៃ​បំណែក​បាក់បែក​នៃ​អគារ យើង​ពិតជា​មាន​ភាព​សោកសង្រេង ថែម​ទាំង​សង្វេគ​ក្នុង​ចិត្ត នៅពេល​ឃើញ​បរិ​កាស​នៅ​ទីនេះ​មាន​ភាពស្ងាត់ជ្រងំ​។ ចំពោះ​ខួប​គម្រប់​១​ឆ្នាំ នៃ​ការបាក់​រលំ​អគារ​៧​ជាន់​នេះ គេ​ឃើញ​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កែប ថ្នាក់ដឹកនាំ​ខេត្ត​កែប បាន​ធ្វើ​ពិធី​ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ​នៅ​ទីតាំង​នៃ​បំណែក​អគារ កាលពី​ថ្ងៃអាទិត្យ ទី​០៣ ខែ​មករា ឆ្នាំ​២០២១ ប៉ុន្តែ​ពុំ​មាន​ភាព​អធិកអធម​នោះ​ទេ​។​

​សូម​រម្លឹកថា កាល​រសៀល​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០ សំណង់​អគារ​៧​ជាន់​នៅ​ខេត្ត​កែប ដែល​សាងសង់​បាន​ប្រមាណ​៧០​ភាគរយ បាន​បាក់​រលំ​រាប​ដល់​ដី ដែល​ធ្វើ​ឲ្យ​កម្មករ​សំណង់​ចាស់​-​ក្មេង មាន​ប្រុស មាន​ស្រី​ចំនួន​៥៩​នាក់ ត្រូវ​បំណែក​អគារ​សង្កត់ជាប់​ក្នុង​គំនរ​ថ្ម​។​លុះ​ពេល​បញ្ចប់​ការកាយ​រុករក​នៅ​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២០ ក្រុម​ជំនាញ​បាន​រក​ឃើញ​មនុស្ស​ស្លាប់​ចំនួន​៣៦​នាក់ និង​រកឃើញ​អ្នករងរបួស​ចំនួន​២៣​នាក់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ