ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សារ៉ាត់ ឣ្ន​ក​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បានឣ​ញ្ជើ​ញ​ចុះ​សំណេះសំណាល​និង​សួរសុខទុក្ខ និង​នាំ​យក​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​កងកម្លាំង​ការពារ​ព្រំដែន​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​

​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សារ៉ាត់ ឣ្ន​ក​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន  បានឣ​ញ្ជើ​ញ​ចុះ​សំណេះសំណាល​និង​សួរសុខទុក្ខ និង​នាំ​យក​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​កងកម្លាំង​ការពារ​ព្រំដែន​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ រសៀល​ថ្ងៃ​សៅរ៍ ៤​រោច ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សារ៉ាត់ ឣ្ន​ក​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បានឣ​ញ្ជើ​ញ​ចុះ​សំណេះសំណាល​និង​សួរសុខទុក្ខ និង​នាំ​យក​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​កងកម្លាំង​ការពារ​ព្រំដែន​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ការទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ បទល្មើស​ជួញដូរ​ផ្សេងៗ ពិសេស​ត្រៀម​ទទួល​ពលករ​ដែល​ចំណាកស្រុក​ចូលមក​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​នានា ដើម្បី​បញ្ជូន​មក​ធ្វើ​ចត្តា​ឡី​ស័ក ក្រោម​ការពិនិត្យ​និង​តាមដាន​សុខភាព​ដោយ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ ក្នុង​ការបង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូវី​ដ​១៩​ចូល​ក្នុង​សហគមន៌​។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល លោកជំទាវ​អភិបាលខេត្ត បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​កងកម្លាំង​ទាំងអស់ និង​រួម​គ្នា​បំពេញ​តួនាទី ភារកិច្ច​អោយបាន​ល្អ មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​អោយបាន​រឹងមាំ ដើម្បី​រួម​គ្នា​ទប់ស្កាត់​កុំអោយ​វីរុស​កូវី​ដ​១៩​ឆ្លង​ចូល​សហគមន៍​បាន ហើយ​ក្នុង​ពេល​បំពេញ​ភារកិច្ច​នេះ ត្រូវ​រក្សា​អនាម័យ ពាក់​ម៉ាស់ លាងដៃ​នឹង​អាល់​កុល ជែល​អាល់កុល​ជាប្រចាំ និង​មិន​ត្រូវ​ទៅ​ប៉ះពាល់ ឬ​ប្រាស្រ័យ​ទាក់ទង​ពលករ ដែល​ស្ថិត​ក្នុង​ការសង្ស័យ​មាន​ផ្ទុក​វីរុស​កូវី​ដ​១៩ នោះឡើយ ត្រូវ​រាយការណ៍​ជាបន្ទាន់​ម​ក្រុមការងារ និង​គ្រូពេទ្យ​ជំនាញ ៕

Filed in: ព័ត៌មានជាតិ