ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​មុខសញ្ញា​លួច​៤​នាក់ និង​ទទួល​ផល​ចោរកម្ម​ម្នាក់​បញ្ចូន​ឡើង​តុលាការ​

លោក វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​មុខសញ្ញា​លួច​៤​នាក់ និង​ទទួល​ផល​ចោរកម្ម​ម្នាក់​បញ្ចូន​ឡើង​តុលាការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ លោក វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​មុខសញ្ញា​លួច​៤​នាក់ ទិញ​លក់ ប្រចាំ​ទ្រព្យសម្បត្តិ = ទទួលផល​ចោរកម្ម​ម្នាក់​បញ្ចូន​ឡើង​តុលាការ​ធ្វើ​ឡើង​ក្រោយ​បានទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​
​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ជា​មុខសញ្ញា​លួច និង​ម្នាក់​ទៀត​ជា​អ្នក​ទទួលផល​ចោរកម្ម ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២១ វេលា​ម៉ោង​១៧ ម៉​៣០​នាទី ។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោយ​បានទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ឈ្មោះ តាំង ហួរ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើក​យាន្តដ្ឋាន​ជួសជុល​រថយន្ត ទីលំនៅ​បច្ចុប្បន​ផ្ទះ​ជួ​លេខ​៣៧៩ ផ្លូវ​លេខ​៨០ ក្រុម​៣០៣ ភូមិ​២៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​១​មានឈ្មោះ​៖ ១-​ឈ្មោះ សុខ រី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​សុ​ភី ឃុំ​សុ​ភី ស្រុក​សង្កែ ខេត្ត​បាត់ដំបង ទី ,២-​ឈ្មោះ កាន់ ចំរើន ហៅ​អា​តុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ទី​,៣-​ឈ្មោះ កង ណា​រិទ្ធ ហៅ​ដែន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​លេខ​៤៩ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទាំង​៣​នាក់​ពាក់ព័ន្ធ​និង​ករណី​លួច​ម៉ូតូ ប្រព្រឹត្តិ​នៅ​ចំណុច​យាន្តដ្ឋាន​ជួសជុល​រថយន្ត ផ្ទះ​លេខ​៣៧៩ ផ្លូវ​លេខ​៨០ ភូមិ​២៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២១​វេលា​ម៉ោង​០៤ ម៉​៣០​នាទី ទៀប​ភ្លឺ​។​ដោយឡែក​ទី​៤ ឈ្មោះ សុខ សាលី ភេទ​ស្រី អាយុ​៣៥ ដែល​បាន​ធ្វើ​សកម្មភាព លួច​ទូរស័ព្ទដៃ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទង​អស់​បាន សារភាពថា​ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព និង​ទទួល​ផល​ចោរកម្ម​ពិត​ប្រា​ដក​មែន​។ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​បញ្ចូន​ខ្លួន​ឡើង​តុលាការ​ចាត់កា​រតា​ម​និតិ​វិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ