ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​តើ​កូនប្រុស​ច្បង​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជា​នរណា​?

​តើ​កូនប្រុស​ច្បង​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជា​នរណា​?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ វរសេនីយ៍ឯក សៀ ទីន កូនប្រុស​ច្បង​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ឱកាស​សិក្សា និង​បាន​បញ្ចប់​ការសិក្សា​របស់​ខ្លួន លើ​មុខ​ជំនាញ​ជាច្រើន​ជា​បន្តបន្ទាប់ រួមមាន បរិញ្ញាបត្រ​ធុរៈកិច្ច គ្រប់គ្រង​យោធា ពី​សាលា​បណ្ឌិតសភាយោធា ប្រទេស​អូស្ត្រាលី បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​សាធារណៈ​និង​អភិបាលកិច្ច ពី​ប្រទេស​អូស្ត្រាលី ហើយ​ថ្មីៗ​នេះ​ទើបតែ​បញ្ចប់​វគ្គ បញ្ជាការ​សេនាធិការ ពី​ប្រទេស​សិង្ហ​បុរី និង​បាន​យក​យុទ្ឋសាស្ត្រ​ថ្មីៗ មក​អភិវឌ្ឍ​អង្គភាព​របស់​ខ្លួន ស្រប​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​

​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​បីនាក់ កើត​ក្នុង​ត្រកូល​គ្រួសារ​មន្ត្រីរាជការ​ធម្មតា យុវជន សៀ ទីន បាន​ចាប់យក​អាជីព​ជា​កងរាជអាវុធហត្ថ ដោយសារ​កាល​នៅ​ក្មេង​រូបលោក​បាន​ឃើញ​ឪពុក​ស្លៀក​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ក៏​ធ្វើឲ្យ​ខ្លួន​មានចិត្ត​ស្រឡាញ់​ចង់​ក្លាយ​ជា​មន្ត្រី​អាវុធហត្ថ​ដូច​ឪពុក និង​ដោយសារ​ខ្លួន បានចាប់កំណើត​ក្នុងសម័យ​ប្រទេសជាតិ​កំពុង​ជួបប្រទះ​បញ្ហា​សង្គ្រាមស៊ីវិល រឹតតែ​ជម្រុញ​ឲ្យ​ខ្លួន​មាន​ចិត្ត​ស្រឡាញ់​អាជីព ជា​កងកម្លាំង​ប្រដាប់អាវុធ ដែល​អាច​ចូលរួម​ស្វែងរក ក្ដី​សុខ សន្តិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ តាំងពី​ពេលនោះ លោក​ក៏​សម្រេចចិត្ត​ប្តេជ្ញា​ថា​នឹង​ចាប់យក​ជំនាញ​កងរាជអាវុធហត្ថ​នេះ​ឲ្យបាន រហូត​សម្រេច​បំណង​ដូច​សព្វថ្ងៃនេះ​។​

​និយាយ​អំពី​ប្រវត្តិ​របស់​លោក​វរសេនីយ៍ឯក សៀ ទីន គឺ​នៅ​ឆ្នាំ​២០០៨ លោក​បាន​ចូល​បម្រើ​ការងារ​នៅ​កងរាជអាវុធហត្ថ ហើយ​នៅ​ឆ្នាំ​២០០៩ លោក​បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។ នៅ​ក្នុង​វគ្គ​នោះ លោក​បាន​ដាក់​ពាក្យ​ប្រឡង​ទៅ​សិក្សា​នៅ នៅ​សាលា​បណ្ឌិតសភាយោធា ប្រទេស​អូស្ត្រាលី​រយៈពេល​៤​ឆ្នាំ​។​

​ក្រៅ​អំពី​ការសិក្សា​ទ្រឹស្ដី​នៅ​សាលា លោក​ក៏​ដូចជា​សិក្ខាកាម​ដ៏​ទៃ គឺ​តម្រូវ​អោយ​ចុះ​អនុវត្ត​ផ្ទាល់​តាមរយៈ​ការធ្វើ​សមយុទ្ធ​នានា ដែល​សាលា​បាន​រៀបចំ​ឡើង​អោយ​ដូចនឹង​សង្គ្រាម​ជាក់ស្ដែង ដោយ​ឆ្លងកាត់​គ្រប់​ឧបសគ្គ បូករួម​នឹង​ស្ថានភាព​អាកាសធាតុ ត្រជាក់​ខ្លាំង ឬ​ក្ដៅ​ខ្លាំង គឺ​សិក្ខាកាម​គ្រប់រូប​តម្រូវ​អោយ​បន្ត​សមយុទ្ធ​នោះ​រហូត​ដល់​ចប់ តែ​ជាក់ស្ដែង សិស្ស​ខ្លះ​ត្រូវបាន​បញ្ឈប់ ដោយសារ​កាយសម្បទា​ពួកគាត់​ទ្រាំទ្រ​ពុំ​រួច​ក្នុង​ការហ្វឹកហាត់​សមយុទ្ធ​ទាំងនោះ​។​

​ដោយឡែក​ចំពោះ​លោក វរសេនីយ៍ឯក សៀ ទីន ដោយ​មាន​ការប្ដេជ្ញាចិត្ត តស៊ូ​មោះមុត និង​ដោយ​ខ្លួន​ជា​តំណាង​ប្រទេស​កម្ពុជា ក្នុង​វគ្គ​សិក្សា បាន​ជម្រុញ​អោយ​រូប​លោក​តស៊ូ​ជំនះ មិន​បោះបង់​ចោល​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន រហូត​ទទួលបាន​ជោគជ័យ​ដោយ​បាន​បញ្ចប់​ការសិក្សា នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី និង​ជា​បន្តបន្ទាប់​ឈានទៅដល់​ការបញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ក្នុង​ប្រទេស​អូស្ត្រាលី ក៏ដូចជា​វគ្គ​បញ្ជាការ​សេនាធិការ នៅក្នុង​ប្រទេស​សឹង្ហ​បុរី ព្រមទាំង​បាន​យកចំណេះ​ជំនាញ​ដែល​ខ្លួន​បាន​រៀន យក​មក​ចូលរួម អភិវឌ្ឍន៍​អង្គភាព អភិវឌ្ឍ​ប្រទេសជាតិ និង​ការពារ​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​បុព្វហេតុ ជាតិ សាសនា និង​ព្រះមហាក្សត្រ​៕

 

Filed in: ព័ត៌មានជាតិ