ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោក​ពាក់​ផ្កាយ​មួយ និង​ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យ​បាល និង​សម្ភព សុខ ម៉េង ដក​កាំភ្លើង​វាយ​ក្បាល​សន្តិសុខ បែកក្បាល​ដួលសន្លប់​ក្នុង​ថ្លុកឈាម ឥឡូវ​ត្រូវ​បាន​សមត្តកិច្ច​ធ្វើការ​ឃាត់ខ្លួន​បានហើយ​

លោក​ពាក់​ផ្កាយ​មួយ និង​ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យ​បាល និង​សម្ភព សុខ ម៉េង ដក​កាំភ្លើង​វាយ​ក្បាល​សន្តិសុខ បែកក្បាល​ដួលសន្លប់​ក្នុង​ថ្លុកឈាម ឥឡូវ​ត្រូវ​បាន​សមត្តកិច្ច​ធ្វើការ​ឃាត់ខ្លួន​បានហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កណ្ដាល ៖​នៅ​វេលា​ថ្ងៃត្រង់ ទី​៤ ខែ​មករា ឆ្នាំ​២០២១ មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​មួយ​នៅ​មុខ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល និង​សម្ភព សុខ ម៉េង លោក​ហេង គា​ហុង ពាក់​ផ្កាយ​មួយ បាន​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​សន្តិសុខ​ម្នាក់​បណ្ដាលឲ្យ​បែក​ក្បាលដួលសន្លប់​ក្នុង​ថ្លុកឈាម​គួ​ឲ្យ​រន្ធត់​។​

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ដ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ប្រាប់​ដឹង នា​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១​នេះ​ថា ដើមចម​ដែល​នាំ​ឲ្យ​មន្ដ្រី​យោធា ដក​កាំភ្លើង​វាយ​ក្បាល​សន្ដិសុខ​បណ្ដាលឲ្យ​បែក​ដួល​សន្លប់​ក្នុង​ថ្លុកឈាម​នេះ គឺ​ផ្ដើមចេញ​ពី​រឿង​បាត់​ស្បែកជើង​មួយ​គូ​របស់​ជន​បង្ក ហើយ​ជន​បង្ក​ហៅ​ប្រធាន​សន្ដិសុខ មក​ដោះស្រាយ តែ​ប្រធាន​នោះ​ពន្យា​ពេល​មិន​ព្រម​មក ទើប​ធ្វើឲ្យ​ជន​បង្ក​ខឹងសម្បារ​តែម្ដង​។​

​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត បាន​បន្តថា រហូតមកដល់​ពេលនេះ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គ​ស្នូល កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្ដាល ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន​។​

​មន្ដ្រី​យោធា​ពាក់​ផ្កាយ​មួយ និង​ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យ​បាល និង​សម្ភព សុខ ម៉េង មានឈ្មោះ ហេង គា​ហុង ជា​មន្ត្រី​យោធា​នៅ​តុលាការ​យោធា​ចំណុះ​ក្រសួង​ការពារជាតិ​។​

​ជុំវិញ​ករណី​អំពើហិង្សា​ដែល​បង្ក​ដោយ​មន្ដ្រី​យោធា​ពាក់​ផ្កាយ​មួយ​នេះ ត្រូវបាន​មហាជន ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មាន​ការហួសចិត្ត និង​សម្ដែង​នូវ​ការ​ខឹងសម្បារ​យ៉ាងខ្លាំង ដោយ​ពួកគាត់​ទទូច​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច មេត្ដា​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ចំពោះ​ជន​បង្កឲ្យបាន​ម៉ឹងម៉ាត់ ព្រោះ​ករណីនេះ​មិន​គួរ​ឲ្យ​កើតមាន​ទាល់តែសោះ​នៅក្នុង​សង្គម​។​
​សូមបញ្ជាក់​ថា លោក​ផ្កាយ​មួយ​ត្រូវបាន​សមត្តកិច្ច​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ បច្ចុប្បន្ន​កំពុង​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កណ្ដាល​ដើម្បី​ផ្ដន្ទាទោស ៕

Filed in: ព័ត៌មានជាតិ