ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន​លើកទឹកចិត្ត​ដល់​គ្រូពេទ្យ​កំពុង​បេសកកម្ម​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​

​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន​លើកទឹកចិត្ត​ដល់​គ្រូពេទ្យ​កំពុង​បេសកកម្ម​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ប៉ៃលិន​) ​នៅ​រសៀល​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០២១​នេះ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​អញ្ជើញ​ចុះ​សំណេះសំណាល លើកទឹកចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ប្រឆាំង​កូវី​ដ​១៩ ដែល​កំពង់​បំពេញ​បេសកកម្ម​របស់​ខ្លួន​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​ផ្ទះសំណាក់​គ្រូបង្រៀន ក្នុង​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃ​លន​។​

​ក្នុង​ឱ​កាល​នោះ​ដែរ លោកជំទាវ បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់ឲ្យ​យកចិត្តទុកដាក់​ក្នុង​ពិនិត្យ​ព្យាបាល​ជូន​បងប្អូន​ពលករ​ដែល​ទើប​នឹង​ឆ្លង​ដែន​មកពី​ប្រទេស​ថៃ ព្រមទាំង​ធ្វើ​យ៉ាងណា​ឲ្យ​គោរព​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល អ្នក​ដែល​ទើបនឹង​មក​ពី​ក្រៅ​ប្រទេស​ត្រូវ​នៅ​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​ចំនួន​១៤ ចំពោះ​អ្នក​ដែល​ឆ្លង​ជំងឺ​គឺ​ត្រូវ​នៅ​បន្ត​ព្យាបាល​រហូត​ជាសះស្បើយ ទើប​អាច​ចេញពី​មណ្ឌល​ចត្តា​ឡី​ស័កបាន ពី​ព្រោះ​កាលណា​បើ​យើង​ធ្វេសប្រហែស​នោះ គឺ​វា​អាច​មាន​ការឆ្លង​ចូល​ដល់​សហគមន៍​គឺ​មាន​ហានិភ័យ​ខ្លាំង​បំផុត​។

​លោកជំទាវ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់​ចំពោះ​ការលះបង់​ដ៏​ធំធេង​សម្រាប់​ការចូលរួម​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​លើកទឹកចិត្ត​ដល់​គ្រូពេទ្យ​ឲ្យ​ថែរក្សា​ការងារ​សុខ​ភាព និង​សុវត្ថិភាព​ខ្លួនឯង​ជាមុន មុននឹង​ចូល​ព្យាបាល​ជូន​អ្នកជំងឺ បើ​យើង​រួមគ្នា​យើង​នឹង​ឆ្លង​ផុត​គ្រា​ដ៏​ លំបាក​នេះ​ជាមួយគ្នា​៕

 

Filed in: ព័ត៌មានជាតិ