ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​នាំយក​អំណោយ​ចូលរួម​រំលែកទុក្ខ​ពលរដល​រដ្ឋ​ដែល​បាន​ស្លាប់​ដោយ​រោគាពាធ​

​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​នាំយក​អំណោយ​ចូលរួម​រំលែកទុក្ខ​ពលរដល​រដ្ឋ​ដែល​បាន​ស្លាប់​ដោយ​រោគាពាធ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ប៉ៃលិន​) តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន​ដែល​ទើប​ទទួលបាន​មុខតំណែង​ថ្មី បាន​ចូលរួម​រំលែក​ទុក្ខ​ពលរដ្ឋ​កំពុង​មាន​ទុក្ខ​ដោយ​ក្រុម​គ្រួសារ​ទទួល​មរណ​:​ភាព​ដោយ​រោគាពាធ​។​

ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន អមដំណើរ​ដោយ​លោក សៀ សុខុម អភិបាលរង​ស្រុក​សាលា​ក្រៅ លោក ទឹម សុធី​ម ប្រធាន​ក្រុមការងារ ចុះជួយ​ភូមិ​លា​វ រួម​នឹង​ក្រុមការងារ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៣ ខែ​មករា ឆ្នាំ​២០២១​នេះ​បាន​អញ្ជើញ​ចូលរួម​រំលែក​មរណទុក្ខ សព​លោក​ស្រី ជឹង ជិន ភេទ​ស្រី អាយុ​៦៧ ឆ្នាំ ដែល​មាន​ទីលំនៅ​ស្ថិតនៅ​ភូមិ​លាវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ទទួលមរណៈភាព ដោយ​រោគាពាធ​កាលពី​ថ្ងៃ​សៅរ៍ ទី​២ ខែ​មករា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤:០០ នាទី​រសៀល ។​

​ចំពោះ​សម្ភារៈ​រួមមាន​÷ អង្ករ ១០០​គីឡូក្រាម ទឹក​សុទ្ធ ១៥​យួរ មី​០១ កេស ទឹកត្រី ០២​យួរ ទឹក​ស៊ី​អ៉ីវ ០២​យួរ មឈូស​០១ និង​បច្ច័យ​មួយចំនួន​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​តំណាងរាស្ត្រ​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​ការពារ​ជម្ងឺ​កូ​វិដ​១៩​កុំឲ្យ​ឆ្លង​ចូល​ក្នុង​សហគម​ន៍​និង​ខេត្តយើង ត្រូវ​រក្សា​អនាម័យ​លាងដៃ​និង​សាប៊ូ​អាកុល​ឬ​ជែល​រក្សា​គម្លាត​សង្គម ពិសេស​ស្ដាប់​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ចំពោះ​ពលរដ្ឋ​ចំណាកស្រុក​មកពី​បរទេស​ត្រូវ​រាយការណ៍​ជូន​មេ​ភូមិ​ឬ​សមត្ថកិច្ច​ដើម្បី​សាកសួរ​និង​នាំ​ទៅ​ធ្វើ​ចត្តា​ឡីស័​ក​ការពារ​ការរីករាល​ដាល​ចូល​សហគមន៍​យើង​៕

Filed in: ព័ត៌មានជាតិ