ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត និង​គណៈប្រតិភូ​អមដំណើរ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ សព លោក គន់ ឈីម

​ឯកឧត្តម​រដ្ឋមន្ត្រី វង សូ​ត និង​គណៈប្រតិភូ​អមដំណើរ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ សព លោក គន់ ឈីម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​) ៖ នា​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២១ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​គណៈប្រតិភូរ​អមដំណើរ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ សព​ឯកឧត្តម គង់ ឈីម ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ។​

​លោក វង សូ​ត បាន​លើកឡើង​ថា «​មរណភាព​របស់​លោក គង់ ឈីម គឺជា​ការបាត់បង​នូវ​ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតា​ទូត ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​ល្អ​ប្រពៃ ចំពោះ​កូនចៅ ក៏ដូចជា​ការបាត់បង់​អតីត​ថ្នាក់ដឹកនាំ​ដ៏​ល្អ​មួយរូប ដែល​ពោរពេញ​ដោយ​ឆន្ទៈ​ខ្ពស់ និង​បាន​បូជា​អស់​កម្លាំងកាយ​ចិត្ត បញ្ញា ស្មារតី ដោយ​មិន​ខ្លាច​នឿយហត់ ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន​គ្រប់​កាលៈទេសៈ ជាពិសេស ចូលរួម​ចំលែក​កសាង​អភិវឌ្ឍន៍​ប្រទេស ដោយ​ស្មារតី​ស្មោះត្រង់​បំផុត ចំពោះ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​»​។​

​លោក គង់ ឈីម ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ទ​ទូល​មរណៈភាព នា​វេលា​ម៉ោង​២​និង​៥​នាទី​រសៀល ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ ក្នុងព្រៈ​ជន្មាយុ ៦៧​ឆ្នាំ​។​

​បច្ចុប្បន្ន សព​របស់លោក គង់ ឈីម តម្កល់ទុក នៅ​ភូមិ​ទន្លេរ​បិទ ឃុំ​ទន្លេរ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ៕

Filed in: ព័ត៌មានជាតិ