ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ ទទួល​ម៉ាស់​ពី​សប្បុរសជន​ចំនួន ២​ម៉ឺន​ម៉ាស់ និង​គ្រឿងឧបភោគ​មួយចំនួន

រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ ទទួល​ម៉ាស់​ពី​សប្បុរសជន​ចំនួន ២​ម៉ឺន​ម៉ាស់ និង​គ្រឿងឧបភោគ​មួយចំនួន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ ) ៖ នា​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក ង៉ោ ម៉េង​ជ្រួន អភិបាលរង​ខេត្ត បាន​ទទួល​អំណោយ​ម៉ាស និង​គ្រឿងឧបភោគ​មួ​ចំនួន​ពី​សប្បុរសជន ដើម្បី​ជូន​ដល់​កងកម្លាំង​ប្រដាប់អាវុធ​កំពុង​បំពេញ​បេសកកម្ម​ការពា​រ និង​ទប់ស្កាត់​ពលករ ដែល​ចាក​ចេញ​មកពី​ប្រទេស​ថៃ ដើម្បី​ធ្វើ​ចត្តា​ឡី​ស័ក​។​

​ក្នុងឱកាស​នោះ លោក ង៉ោ ម៉េង​ជ្រួន បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា ឡា​ច ប៊ុន​លីម និង​ក្រុមគ្រួសារ ព្រមទាំង​អស់លោក​ទាំង​អស់​ដែល​ជា​ម្ចាស់​អំណោយ ដែល​បាន​ផ្ដល់​ជា​ម៉ាស់ និង​ទឹក​សុទ្ធ សម្រាប់​ចែកជូន​ដល់​កងកម្លាំង​ប្រដាប់អាវុធ​កំពុង​បំពេញ​បេសកកម្ម​ការពា​រ និង​ទប់ស្កាត់​ពលករ ដែល​ចាក​ចេញ​មកពី​ប្រទេស​ថៃ ដើម្បី​ធ្វើ​ចត្តា​ឡី​ស័ក និង​យក​សំណាក​ធ្វើតេស្ត​ឱ្យបាន​ហ្មត់ចត់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏​ដូច​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​ផង​ដែរ ជៀសវាង​ការចម្លង និង​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ។​

​អំណោយ​ទាំងនោះ រួមមាន​៖ ម៉ាស់​ចំនួន ២​ម៉ឺន​ម៉ាស់ មី​ចំនួន ៦០​កេស​តូច និង​ទឹក​សុទ្ធ ១០០​យួរ ពី​លោក​ឧកញ៉ា ឡា​ច ប៊ុន​លីម និង​ក្រុមគ្រួសារ ព្រមទាំង​អំណោយ​មី ៦០​កេស​តូច ពី​លោក​ឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត និង​អំណោយ​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត នូវ​មី​ចំនួន ៦០​កេស​តូច ព្រមទាំង​លោក ជិន សៅ ម្ចាស់​ភោជនីយដ្ឋាន​ខេវ័​ន្ត នូវ​ទឹក​សុទ្ធ​ចំនួន ៥០​យួរ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ