ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សមត្ថកិច្ច​ប៉ូលិស​បង្ក្រាប​ជនសង្ស័យ ៦ នាក់ និង​ថ្នាំញៀន​ជិត​១​គីឡូក្រាម

​សមត្ថកិច្ច​ប៉ូលិស​បង្ក្រាប​ជនសង្ស័យ ៦ នាក់ និង​ថ្នាំញៀន​ជិត​១​គីឡូក្រាម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) ៖ ជនសង្ស័យ​៦​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង បាន​ចុះ​បង្ក្រាប​២​គោលដៅ ដោយ​ដកហូត​ថ្នាំញៀន​ជិត​១​គីឡូក្រាម នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នួ ឆ្នាំ​២០២០ នៅ​ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គល​បូរី​។​

​លោក​វរសេនីយ៍ឯក ស៊ី ឌី បាន​ប្រាប់ឲ្យដឹង​ថា គោលដៅ​ទី​១ នគរបាល​បាន​ឃាត់ខ្លួន​បាន​៦​នាក់ រួមមាន​៖
*​ទី​១៖ ឈ្មោះ ម៉ៅ គង្គា អាយុ​២៨​ឆ្នាំ
*​ទី​២៖ ឈ្មោះ អ៊ុក អាន អាយុ​៣៨​ឆ្នាំ​
*​ទី​៣៖ ឈ្មោះ តាន់ ប៊ុន​ហោ អាយុ​២៤​ឆ្នាំ​
*​ទី​៤៖ ឈ្មោះ ឈុន ចន្ថា អាយុ​៣២​ឆ្នាំ​
*​ទី​៥៖ ឈ្មោះ នួន ឆៃ​អៀង អាយុ​៣០​ឆ្នាំ​
*​ទី​៦៖ ឈ្មោះ ធី ភី​រម្យ អាយុ​២០​ឆ្នាំ​។ ជនសង្ស័យ​ទាំង​៦​នាក់ រស់នៅ​ភូមិ​សាលា​ដែង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី​។​

​ជាមួយគ្នា​នោះ សមត្ថកិច្ច​ក៏​បាន​ឆែកឆេរ​រកឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ស​ថ្លា​២​កូន​ថង់ និង​សម្ភារ​សំរាប់​ជក់​មួយចំនួន​។​

​លោក​វរសេនីយ៍ឯក ស៊ី ឌី បាន​បញ្ជាក់ទៀតថា សម្រាប់​គោលដៅ​ទី​២ ក្រោម​បទ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក្រោម​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​, កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន និង​ក្រុង​សិរីសោភ័ណ នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ បាន​ព័ទ្ធ​ផ្ទះ​ជនសង្ស័យ​ឈ្មោះ ស៊ូ អោម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ដែល​ជា​មេខ្លោង​ជួញដូរ​ថ្នាំញៀន​ធំ (​អ្នកលក់​)​។​

ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​មិនបាន ដោយ​ជនសង្ស័យ​រត់​គេចខ្លួន​ផុត ហើយ​បាន​ធ្វើ​ការឆែកឆេរ​ក្នុងផ្ទះ​ដោយ​មាន​ឈ្មោះ ណ​យ ស៊ីនួន អាយុ​២៦​ឆ្នាំ ជា​ប្រពន្ធ​ជនសង្ស័យ ដោយ​បាន​រកឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស ថ្លា​ចំនួន​៦​ថង់ ១​ថង់​ធំ​៥ កូន​ថង់​តូច និង​សម្ភារ​ជក់​មួយចំនួន​។​

លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​ថា ក្នុង​ច​ណោម​៦​នាក់ សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​៣​នាក់ មានឈ្មោះ តាន់ ប៊ុន​ហោ មុខរបរ​រត់​ម៉ូតូឌុប ពី​បទ​ដឹកជញ្ជូន​នូវ​សារធាតុ​ញៀន​, ឈ្មោះ នួន ឆៃ​ហៀ​ង និង​ឈ្មោះ ធី ភិរម្យ អ្នកប្រើប្រាស់ រួម​ទាំង​វត្ថុតាង​ថ្នាំញៀន​របស់​ជនសង្ស័យ​គេចខ្លួន​សរុប​ចំនួន ៧៨៥,៧៧​ក្រាម​។​

​ដោយឡែក​ឈ្មោះ អ៊ុក អាន មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​២​នាក់​ទៀត​ឈ្មោះ ឈុន ចន្ថា និង​ឈ្មោះ ម៉ៅ គង្គា ត្រូវបាន​នាំយកទៅ​មណ្ឌល​អប់រំ​កែប្រែ​៕

Filed in: ព័ត៌មានជាតិ