ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ក្នុងឱកាស បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២០ ចូល​២០២១ ខេត្ត​កែប ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​រាប់ម៉ឺន​នាក់​

ក្នុងឱកាស បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២០  ចូល​២០២១  ខេត្ត​កែប ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​រាប់ម៉ឺន​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ តាម​របាយការណ៍​ដែល​ទទួលបាន​ពី​រដ្ឋបាល​ខេត្ត​កែប បានឲ្យដឹងថា គិត​ចាប់ពី​រសៀល​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ រហូត​ដល់​រាត្រី​ឆ្លង​ឆ្នាំ​សកល​២០២០-២០២១ មាន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ មក​ទស្សនា សម្រាក ល​ម្ហែ កម្សាន្ត នៅ​ខេត្ត​កែប ចំនួន ៥ ១.១៦៨​នាក់ និង​រថយន្ត​សរុប​ចំនួន​៦.០២៩​គ្រឿង ។​

​ចំនួន​ភ្ញៀវ​ដ៏​ច្រើន​នេះ បើ​ប្រៀបធៀប​ជាមួយ​កម្លាំង​សរុប និង​ទីតាំង​កម្សាន្ត​ដែល​រដ្ឋបាល​ខេត្ត​មាន បច្ចុប្បន្ន វា​ពិត​ជា​ច្រើន​លើសលប់​ហួស​ពី​ការ​ស្មាន ។ ដូច្នេះ ដើម្បី​ជៀសវាង​កុំឲ្យ​មាន​ករណី​ប្រឈម​ណាមួយ​ទាក់ទិន​នឹង​ជំងឺ​កូវី​ដ​១៩ អាជ្ញាធរ​ខេត្ត​កែប បាន​ជំរុញ​ដល់​មន្ត្រី​គ្រប់​ជំនាញ​ត្រួតពិនិត្យ​និង​ធ្វើ​ការផ្សព្វផ្សាយ​នូវ​វិធានការ ការពារ ទប់ស្កាត់ កុំឲ្យ​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​តំបន់​ទេសចរណ៍​នានា​ទូទាំង​ខេត្ត​។​

​របាយការណ៍​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ចំណែក​នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២១ នេះ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​មក​លម្ហែ កម្សាន្ត សរុប​ចំនួន​១២.៣៩១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១២.៣៥៤​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន​៣៧​នាក់ និង​មាន​រថយន្ត​សរុប​ចំនួន​១.៣៨៧​គ្រឿង​៕

Filed in: ព័ត៌មានជាតិ