ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​សាលា​ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២០​របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​កំពង់ចាម​។

​ក្នុង​កិច្ចប្រជុំ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ប្រធាន​តុលាការខេត្ត ឯកឧត្តម​អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត លោក​ឧត្តមសេនីយ៍​ស្នងការ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក លោកស្រី​សមាជិក​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត អភិបាលក្រុង​-​ស្រុក មេឃុំ​-​ចៅសង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ ចំនួន ៣២១​នាក់​។​

​តាម​របាយការណ៍​របស់ ឯកឧត្តម កៅ សុខ​អាន ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ នេះ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទូទាំង​ខេត្ត​កំពង់ចាម បាន​ចំនួន ១៩៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៧០​នាក់ ស្រី​៣០​នាក់ វត្ថុតាង​ចាប់​យក​រួមមាន គ្រឿងញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ប្រភេទ​មេតំ​ហ្វេ​តា​មីន ១.៤១៦,៨៦​ក្រាម​(​ទាំង​សំបក​) ជញ្ជីញ​អេឡិចត្រូនិច ១០​គ្រឿង និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ក្នុង​រយៈពេល​៦​ខែ​ចុង​ឆ្នាំ​២០១៩ និង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០ នេះ ថ្វី​ត្បិត​មុខសញ្ញា​នៃ​ការប្រើប្រាស់​គ្រឿងញៀន​មាន​ការកើនឡើង ក៏ពិតមែន​ប៉ុន្តែ​មុខសញ្ញា​នៃ​ការជួញដូរ​មាន​ការថយចុះ​គួរឲ្យកត់សម្គាល់ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា ដើមឆ្នាំ​២០១៩​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង និង​មន្ត្រី​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​បំពេញ​ការងារ​អប់រំ​ផ្សព្វផ្សាយ ទប់ស្កាត់ និង​ប្រឆាំង​នូវ​បទល្មើស​ជួញដូរ​គ្រឿងញៀន និង​ការប្រើប្រាស់​គ្រឿងញៀន​ក្នុង​ភូមិសាស្ត្រ​របស់​ខេត្ត​ឲ្យទទួល​បាន​លទ្ធផល​ល្អប្រសើរ​។

​ជា​លទ្ធផល​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០​នេះ មាន​ការថយចុះ​គួរឲ្យកត់សម្គាល់ និង​សូម​គាំទ្រ លើកទឹកចិត្ត​ដល់​គ្រប់​សមត្ថកិច្ច​គ្រប់​លំ​ដាក់​ថ្នាក់ ត្រូវ​នៅ​បន្ត​ពង្រឹង​វិធានការ​រដ្ឋបាល រួម​នឹង​វិធានការ​ផ្សេងៗ​ទៀត ដើម្បី​លុបបំបាត់​គ្រឿងញៀន នៅ​សហគមន៍​។ ឯកឧត្តម អភិបាលខេត្ត បាន​ធ្វើ​ការណែនាំ​ដល់​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​
១-​បន្ត​យកចិត្តទុកដាក់​អប់រំ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន តាមរយៈ​ការចូលរួម​វេទិកា​ផ្សេងៗ ការអប់រំ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាដើម​។
២-​ត្រូវ​បន្ត​តាមដាន និង​ក្តាប់​អោយ​ជាប់​នូវ​មុខសញ្ញា​ប្រើប្រាស់ និង​មុខសញ្ញា​ជួញដូរ​ឲ្យបាន​ជាប់​ព្រោះ​ជា​មូលដ្ឋាន​ក្នុង​ការបង្ក្រាប​បាន​ទាន់ពេលវេលា​។​
៣-​ត្រូវ​ចាត់តាំង​កម្លាំង​ដើម្បី​តាមដាន សកម្មភាព​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជាប់​ជាប្រចាំ និង​ចាត់វិធានការ​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​។​
៤-​ត្រូវ​ជម្រុញ និង​បន្ត​ដាក់​សារ​ហាមឃាត់ ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន និង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន នៅក្នុង​បទបញ្ជា​ផ្ទៃក្នុង របស់​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹប​កំសាន្ត ទី​សប្បាយដ្ឋាន​នានា​។​
៥-​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ ត្រូវ​បន្ត​ផ្សព្វផ្សាយ​ទិស​ស្លោក «៣​កុំ ១​រាយការណ៍ » របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ គឺ​១-​កុំ​ពាក់ព័ន្ធ​, ២-​កុំ​អន្តរាគមន៍ ៣-​កុំ​លើកលែង និង​ត្រូវ​រាយការណ៍​គ្រប់​ករណី​បទល្មើស​គ្រឿងញៀន​។

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង និង​មន្ត្រី​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្ត​កំពង់ចាម ដែល​បំពេញការងារ​យ៉ាង​សកម្ម​ក្នុង​ការអប់រំ ទប់ស្កាត់ និង​ប្រឆាំង​នូវ​បទល្មើស​ជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន នា​ពេល​កន្លង​ទៅ និង​បន្ត​រក្សា​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធិផល​សម្រេច​បាន​បន្តទៀត​។

​លទ្ធផល​ជោគជ័យ​នេះ គឺ​ផ្តើមចេញ​ពី​តួអង្គ​ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅ​ឯ​មូលដ្ឋាន ដែល​បាន​រួមគ្នា​ដោះស្រាយ តាម​លំដាប់ថ្នាក់​រហូតដល់​ថ្នាក់ជាតិ​។ ឯកឧត្តម បាន​គូស​បញ្ចាក់​អំពី​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ចូលរួម​អនុវត្ត​វត្ត​នៅ​សុច​នាករ ក៏​ដូច​ជា​ការ​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​និង​ការណែនាំ​នានា​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន ក្នុង​ទប់ស្កាត់ និង​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឲ្យទទួល​បាន​ជោគជ័យ​ដើម្បីឱ្យ​ភូមិ​-​ឃុំ គ្មាន​គ្រឿងញៀន​៕

 

Filed in: ព័ត៌មានជាតិ