ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤

សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ឆ្នាំង ៖ នា​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ កត្តិក ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​បន្ត​សកម្មភាព​ល្បាត ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​នានា ដោយ​បាន​ធ្វើ​បែងចែក​ជា​ពីរ​ក្រុម ៖
+​ក្រុមទី​១ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ផ្នែក​រដ្ឋបាល​ជលផល​កំពង់ប្រាសាទ សង្កាត់​រដ្ឋបាល​ជលផល​ជល​គិរី សង្កាត់​រដ្ឋបាល​ជលផល​ចុង​កោះ និង​សហគមន៍​នេសាទ​ភូមិ​ថ្មី សហគមន៍​នេសាទ​អន្លុង​មេត្រី​សែន​ជ័យ ដឹក​ដោយ​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង កម្លាំង​ចូលរួម​សរុប​ចំនួន​១៧​នាក់ និង​មធ្យោបាយ​កាណូត ០៤ គ្រឿង បាន​ចុះ​ទៅ​ដល់​ចំណុច​ក្រាំង​យូ​វ និង​មេទឹក​ទំនប់​ក្បាល​កន្លង់ ជា​ដែន​នេសាទ ស្ថិត​នៅ​ក្រោយ​ភូមិ​ក្រាំង​យូវ និង​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​។

​ក្នុងនោះ ក្រុម​ការងារ​បាន​ប្រទះឃើញ​ការធ្វើ​នេសាទ​ប្រើ​ឧបករណ៍​លូ​រួមផ្សំ​របាំង​ស្បៃ​មុង បន្ទាប់មក​ក្រុម​ការងារ​បាន​ឯកភាព​គ្នា​ធ្វើ​ការរុះរើ និង​បំផ្លាញចោល​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅនឹងកន្លែង​។​

+​ក្រុមទី​២ ផ្នែក​រដ្ឋបាល​ជលផល​កំពង់ប្រាសាទ នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង សហការ​ជាមួយ​សហគមន៍​ភូមិ​កោះធំ​, សហគមន៍​នេសាទ​ស្វាយ​រំពា​សែន​ជ័យ​សែន​ជ័យ ដឹក​ដោយ​លោក ស៊ឹម សេង​លី កម្លាំង​សរុប ចំនួន ១២ នាក់ និង​
​មធ្យោបាយ​កាណូត​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ០៣ គ្រឿង ចុះ​ប្រតិបត្តិ​ការប្រទះឃើញ​ការធ្វើ​នេសាទ​ដោយ​ប្រើ​ឧបករណ៍រ​បាំង​លូ​ស្បៃ​មុង ចំណុច បឹង​ឆ្នុក​អណ្តែង ស្ថិតនៅ​ភូមិ​ពាម​ពពេច ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្ត កំពង់ឆ្នាំង​។

​ក្រុម​ការងារ​បាន​ឯកភាព​គ្នា​ធ្វើការ បំផ្លាញចោល​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចខាងក្រោម​៖
– របាំង​ស្បៃ​មុង​ចំនួន​០២​ករណី ស្មើនឹង ២៥​កន្លែង ប្រវែង ១១៥០​ម លូ​ស្បៃ​មុង​ចំនួន ២៥​គ្រឿង បង្គោល​ចំនួន ៥០០ ដើម ។ ទន្ទឹម​នោះ​ដែរ ក្រុម​ការងារ​ក៏​បាន ចាក់​លែង​ត្រី​ចំរុះ ចូល​ដែន​នេសាទ​វិញ​ចំនួន ៧០​គ​ក្រ ៕

Filed in: ព័ត៌មានជាតិ