ទាន់ហេតុការណ៍
PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី==>ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ==>បើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" ក្រុងតព្រះសីហនុអភិវឌ្ឍរមណីយដ្ឋាន និងលើកកម្ពស់សោភ័ណភាព==>ក្រុមហ៊ុន East Group ស្នើសុំរដ្ឋបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ នៅក្នុងខេត្ដព្រះសីហនុ==>កសិករនៅ​ក្រុង​សិរី​សោភ័ណ ដាំពោត​ដំណើប​ឆ្នាំ​នេះ ​លក់​ថោក​ជាង​ឆ្នាំ​មុន​ ហើយ​លក់​មិន​ដាច់​កែ​ឆ្នៃ​ធ្វើ​ពោត​កំបោរ​លក់==>សេចក្តីជូនដំណឹង ក្រសួងពាណិជ្ជកម្ម ស្តីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥==>ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី

ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ឆ្នាំង ៖ ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ មិគសិ​រ ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​បន្ត​សកម្មភាព​ការងារ​ចុះ​ប្រតិបត្តិការ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ។​

​ក្នុង​សកម្មភាព​ល្បាត​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ផ្នែក​រដ្ឋបាល​ជលផល​កំពង់ប្រាសាទ សង្កាត់​រដ្ឋបាល​ជលផល​ជល​គី​រី សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ជល​គិរី កម្លាំង​ចូលរួម​សរុប​ចំនួន ២៤​នាក់ និង​មធ្យោបាយ​បា​ឡា​ស្មាច់ ០៧ គ្រឿង បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល​របាំង​លូ​ស្បៃ​មុង ស្ថិតនៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី ខេត្ត កំពង់ឆ្នាំង ។ បន្ទាប់មក​បាន​ឯកភាព​គ្នា​រុះរើ​បំផ្លាញចោល​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅនឹងកន្លែង​។​

​ជា​លទ្ធផល កម្លាំងចម្រុះ​បំផ្លាញចោល​ឧបករណ៍​នេសាទ​របាំង​ស្បៃ​មុង ចំនួន ០១ ករណី ចំនួន ១០ កន្លែង ប្រវែង ៥០០​ម លូ​ស្បៃ​មុង ចំនួន ១០ គ្រឿង បង្គោល​ចំនួន ៣០០ ដើម និង​ចាក់​លែង​កូន​ត្រី​ចំរុះ​ចំនួន ៦០ គីឡូក្រាម ចូល​ដែន​នេសាទ​វិញ ៕

Filed in: ព័ត៌មានជាតិ