ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ទស្សនៈ ៖ ​រំលឹក​គុណដល់វីរជន​​សង្គ្រោះ​ជាតិ  ២ ធ្នូ

ទស្សនៈ ៖ ​រំលឹក​គុណដល់វីរជន​​សង្គ្រោះ​ជាតិ  ២ ធ្នូ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រណសិរ្សសាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​បាន​បដិសន្ធិ​ឡើង ដោយ​កម្លាំង​មហាសាមគ្គី​ប្រជាជន​កម្ពុជា​ទាំងមូល​ទាំង​ក្នុង​ប្រទេស ទាំង​ក្រៅប្រទេស ដើម្បីក្រោក​ឈរឡើង​វាយផ្ដូល​រំលំរបប​ប្រល័យពូជសាសន៍ ប៉ុលពត ។ រណសិរ្សសាមគ្គី​សង្គ្រោះជាតិ​កម្ពុជាដឹក​នាំ​ដោយសម្ដេច​ពញា​ចក្រីហេង សំរិន សម្ដេចធម្មពោធិសាលជា ស៊ីម និងសម្ដេចតេជោ ហ៊ុន សែន ព្រមទាំង​វីរៈជន​​ស្នេហា​​​ជាតិ​ជា ច្រើនទៀត ។

រំលឹកឡើងវិញ​ទៅដល់​សម័យខ្មែរ​ក្រហម 1975-1979 របប​កម្ពុជា​ប្រជាធិប​តេយ្យ បាន​ដឹកនាំ​​មាតុភូមិ​កម្ពុជាជាទី​​​ស្រឡាញ់​​របស់​យើង ឲ្យធ្លាក់​ក្នុងជ្រោះ​មហន្តរាយ យ៉ាង​ធ្ងន់ធ្ងរ ។ ទឹកដីទាំងមូលត្រូវក្រឡាប់ចាក់ វិលទៅរកសម័យទាសភាពដ៏យូរអង្វែង​​រាប់ពាន់ឆ្នាំមុន ។ ប្រជាជនកម្ពុជារាប់លាននាក់បានក្លាយទៅជាទាសករដាច់ថ្លៃ ដែលអង្គការ​បដិវត្តន៍​របស់ប៉ុលពត ដាក់ឲ្យ​រស់​នៅក្នុងស្ថានភាពមួយដែលអាក្រក់ជាងសត្វធាតុទៅទៀត។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គ្មានទេប្រជាធិបតេយ្យ ។ កុំថា ឡើយ​ដល់ទៅស្រែក​ជំទាល​រកប្រជាធិបតេយ្យ សូម្បីតែខំដេកយល់សប្តិ៍ឲ្យឃើញប្រជាធិបតេយ្យ ក៏មិនហ៊ានទាំង យល់​សប្ដិ៍​ផង ។  អ្នកណាហ៊ាននិយាយពីប្រជាធិបតេយ្យ និយាយពីសិទ្ធិមនុស្ស និយាយពី​សេរី​ភាព និយាយទាមទារ​សុំឲ្យបានស៊ីគ្រប់​គ្រាន់ ដេកឆ្អែត គ្រប់គ្រាន់ គឺមានន័យ​ស្មើនឹងទទួល​ក្បាល​ដោយត្បូងចប ឬព្រនង់ឫស្សីជាមិនខាន។

និយាយពីកម្ពុជាប្រជាធិបតេយ្យ គឺនិយាយអំពីអង្គការបដិវត្តន៍ គឺអង្គការ​បដិវត្តន៍​មួយដែល​ដាច់ខាតបំផុត បដិវត្តន៍បំផុត​បដិ​វត្តន៍ ២៤ ម៉ោងលើ ២៤ ម៉ោង ដេកយល់សប្តិ៍ក៏ត្រូវ​តែយល់​សប្ដិ៍ឃើញភាពមហស្ចារ្យ មហាលោតផ្លោះ មហារុងរឿង របស់អង្គ​ការ​បដិវត្តន៍ដែល​តាមពិត​គ្រាន់តែបិសាចភ្នែកស្រស់របស់ សង្គមកម្ពុជានាពេលនោះតែប៉ុណ្ណោះ ។ ​ពួកអង្គការបដិវត្តន៍​បាន​បោស​សំអាតសង្គមខ្មែរកំទេចចោល អស់រចនាសម្ពន្ធសង្គមខ្មែរ បង្កើតឡើង​នូវសង្គម​មួយថ្មី ជាសង្គមដែលពួកគេហៅថា គ្មាន​ការជិះជាន់ គ្មានការកេងប្រវ័ញ្ច គ្មានអ្នកមាន គ្មាន​អ្នកក្រ។ ម្នាក់ៗត្រូវតែរត់ឲ្យលឿន រត់ឲ្យទាន់កង់ប្រវត្តិសាស្ត្រ របស់អង្គការ​បដិវត្តន៍ បើមិន​ដូច្នេះទេ កង់ប្រវត្តិសាស្ត្រនេះ នឹងកិនដាច់ក្បាល កិនដាច់ដៃជើង ជា មិនខានឡើយ។

នៅក្នុងកម្ពុជាប្រជា​ធិបតេយ្យ​ទាំងមូល គ្មាន​អ្វីដែល​ជាជីវិត​ពិតប្រាកដទេ មានតែ​ការភូត​កុហក់ បោកប្រាស់ គាបសង្កត់ សម្លុត​គំរាម​កំហែង គ្រប់ពេលវេលា។ ពួកអង្គការបានបង្កើត របៀបរបបរស់នៅមួយដែលធ្វើឲ្យមនុស្សមិនទុកចិត្តមនុស្ស សូម្បីតែប្រ​ពន្ធ​ក៏លែងទុកចិត្តប្ដី សូម្បីតែម៉ែឪក៏លែងទុកចិត្តកូន ព្រោះម្នាក់ៗត្រូវតែបង្ខំចិត្តទទួលយកការគាបសង្កត់មួយ ដែលគ្មាននរណា អាចប្រកែកបានឡើយ នោះគឺមានតែអង្គការមួយគត់ ជាម្ចាស់លើ​យើង​ទាំងអស់គ្នា។

ទង់រណសិរ្ស​សាមគ្គីសង្គ្រោះជាតិកម្ពុជា បានផុសអណ្ដែតឡើង លើវេហាដ៏ខ្ពស់ត្រដឹម នោះ គឺជាទង់របស់អ្នកសង្គ្រោះជាតិ ជា​ទង់របស់អ្នកដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍កម្ពុជា ប្រជាធិបតេយ្យ ។ សេចក្ដីថ្លែងការណ៍១១ខ របស់រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិកម្ពុជា ត្រូវបានប្រកាសឡើង ដែលនោះ គឺជាការចាប់ផ្ដើមឡើង​នៃជីវភាពនយោបាយ​របស់អ្នកសង្គ្រោះ​ជាតិ ដែល ទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស និងបងប្អូនខ្មែរស្នេហាជាតិនៅឯក្រៅ ប្រទេសផងដែរ ។

៣០ ឆ្នាំជាងបានកន្លងផុតទៅហើយ បើយើងក្រឡេកមើលទៅអតីតកាលរបស់យើងនោះ ទើបយើងឃើញច្បាស់ថា អ្វីៗ ដែល​មាន នៅថ្ងៃនេះ មិនមែនកើតឡើងដោយសុខស្រួល ដោយចៃដន្យ នោះទេ ។ ប៉ុន្តែវាបានកើតឡើង​ដោយសារវីរៈភាពតស៊ូ​យ៉ាង​អង់អាចរបស់វីរជន សង្គ្រោះជាតិ យ៉ាងពិតប្រាកដ ។ មានយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិយើងជាច្រើននាក់​បាន​ពលី​ជីវិត ក្នុងបុព្វហេតុសង្គ្រោះជាតិ សង្គ្រោះប្រជាជន ។ ឈាមយុទ្ធមិត្តទាំងនេះ នៅតែរស់រវើកនៅក្នុងសរសៃឈាម របស់យើង​ទាំងអស់គ្នា ដែលបានរួចរស់ជីវិតពីរបបប្រល័យពូជសាស្ត្រ ។ អ្វីៗដែលបានកើត មាននៅលើទឹកដីកម្ពុជា​របស់យើង​នៅ​ពេល​នេះ ពិតជាបានកើតមកដោយសារកម្លាំងមហាសាមគ្គីជាតិ  ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី