ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

បុរសម្នាក់ឡេីងចាប់ផ្កាយលេីបង្គោលភ្លេីងទាំងព្រឹក នៅក្បែររបងវត្តនាគវ័ន្ដ ដោយឥទ្ធិពលគ្រឿងញៀន!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិតបានឡើងលើបង្គោលភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋចោមរោមមើលពេញផ្លូវអស់រយៈពេលជាច្រើនម៉ោង។

នៅម៉ោងប្រហែលជា ៤និង ៣០ នាទីទៀបភ្លឺ គេព្រឹកថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២៣ ស្ថិតនៅផ្លូវលេខ ៦០៨ កែងនិងផ្លូវ ៦១៦ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោ រាជធានីភ្នំពេញ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើង​ដោយគេឃើញយុវជនរូបនេះ ដើរស្លៀកលីអូកាន់ចានមួយ ហើយក៏បានតោងខ្សែភ្លើងឡើងលើបង្គោលភ្លើង ពេលនោះអ្នកអង្គុយហូបកាហ្វេនៅម្ដុំនោះ បានស្រែកឱ្យចុះមកវិញ តែយុវជនរូបនេះដូចជាធ្វើមិនដឹងមិនឮ និងបាត់បង់សតិសង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត។

ក្រោយឃើញហេតុការខាងលើពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ ក្រោយពេលដែលសមត្ថកិច្ចមូលដ្ឋាន ទទួលបានព័ត៌មាននេះភ្លាម កម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះមកដល់ទីតាំងកើតហេតុ ហើយក៏បានលួងលោម ឲ្យយុវជនរូបនេះ ឲ្យចុះមកខាងក្រោមវិញ តែយុវជនខាងលើនេះហាក់ដូចជា មិនបានស្ដាប់ការលួងលោមពីសមត្ថកិច្ចនោះឡើយ។

ដោយមានការលួងលោកពីសមត្ថកិច្ច យុវជនខាងលើចុះមកខាងក្រោមហើយក៏បានដឹកតាមរថយន្ត ទៅមន្ទីរសង្គមកិច្ចដើម្បីបន្សាបគ្រឿងញៀន៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី