ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង និង បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេរ​ភូមិន្ទ ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង និង បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ ជាច្រើនរូប​ទៀត​។​

​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ផ្ដាំផ្ញើ ដល់​នាយទាហាន ដែល​ទទួលបាន មុខតំណែង និង ឋានន្តរសក្តិ​ថ្មី នាពេលនេះ ក៏ដូចជា នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវតែ​ខិតខំ​បន្ត អនុវត្ត តួនាទី ភារកិច្ច ឲ្យបាន​ល្អ ប្រកប​ដោយ​វិន័យ​សណ្ដាប់ធ្នាប់ និង​ត្រូវមាន​ឆន្ទៈ​លះបង់​ស្មោះត្រង់​ក្នុង​ការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ទុក​ខ្លួន​ជា​អ្នកបម្រើ​រាស្ត្រ គ្រប់ពេលវេលា ត្រៀម​អនុវត្តតាម​បទ​បញ្ជា​ថ្នាក់លើ ឲ្យបាន​ម៉ឹងម៉ាត់ ជា​ពិសេស​ត្រូវ​ប្តូរផ្តាច់ ក្នុង​ការថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ ដែល​ប្រទេសជាតិ​យើង កំពុង​មាន​សព្វថ្ងៃ ឲ្យនៅ​គង់វង្ស រីកចម្រើន​ត​ទៅ​មុខជា​និរន្តរ៍ និង ត្រូវ​លើក​កំពស់​ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញា​ការពារ នូវ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន គ្រប់​កាលៈទេសៈ​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​៕​

 

Filed in: ព័ត៌មានជាតិ