ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​កម្លាំង​នគរបាល​ខេត្តសៀមរាប​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប​៖ ដោយ​មាន​ការចង្អុល​ណែនាំ​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ក៏ដូចជា​លោក​ឧត្តមសេនីយ៍ទោ ស​ត ណា​ឌី ស្នងកា​នគរបាល​ខេត្តសៀមរាប តែងតែ​ប្រជុំ​ដាសតឿន​ក្រើនរំលឹក​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​ចុះ​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​មាន​ទុក្ខ​លំបាក ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ នៅក្នុង​ស្រុក​វ៉ារិន មាន​ករណី​ខ្យល់​កន្ត្រាក់ លាយឡំ​ជាមួយ​ភ្លៀង​ផ្គរ បាន​ធ្វើអោយ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៥៩​ខ្នង​ផ្ទះ រង​ការខូចខាត ជាក់ស្តែង​នៅ​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​នគរបាល​ការពារ​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ារិន បាន​ចុះជួយ​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​មានដូចខា​ង​ក្រោម​៖
១-​ជូ​យ​រុះរើ​រៀបចំ​ឥ​វ៉ាន​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​២៥​គ្រួសារ ក្នុងនោះ​មាន​រថយន្ត​ចំនួន​០២​គ្រឿង​។​
២-​ជួយ​ជុស​ជុ​ល និង​ប្រក​ដំបូល​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១៨​គ្រួសារ​។​
៣-​ជួយ​រុះរើ​ឈើ ផ្ទះ​ដែល​ដួលរលំ ដើម្បី​រៀបចំ​ទុក​សាងសង់​ឡើង​វិញ​បាន​ចំនួន​០៣​គ្រួសារ និង​មាន​ទិសដៅ​បន្ត​ទៀត សំរាប់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់ ក្នុង​ស្រុក​វ៉ារិន​រហូតទល់​តែ​រួច​ជា​ស្ថាពរ​។
​នេះ​សបញ្ជាក់​អោយឃើញ​ពី​ទឹកចិត្ត​របស់​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ប្រឈម​នានា ៕
​ដោយ លុច​ណា​ម សៀមរាប​

 

20160430d (2) 20160430d (1)

Filed in: ព័ត៌មានជាតិ