ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​អភិបាល​ខេត្ត​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ការប៉ះពាល់​ដោយ​ខ្យល់ក​ន្ទ្រា​ក់ នៅ​ឃុំ ស្រែ​ណូយ ស្រុក​វ៉ារិន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប ៖ ក្រោយពេល​ដែល​ទទួល​នូវ​ដំណឹង​ពី​ការ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់ ធ្វើឲ្យ​ប៉ះពាល់​ភូមិ ចំនួន​៣​ក្នុង ឃុំ ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប កាល​វេលា​ម៉ោង​១៧ និង ០០​នាទី​នា​រសៀល​ថ្ងៃ​ទី​២៨ ខែ មេសា ឆ្នាំ ២០១៦​ដែល​បាន​ធ្វើឲ្យ​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាព​ល​រដ្ឋចំនួន​១៦៣​ខ្នង រលំ និង របើក​ដំបូល ព្រមទាំង​ធ្វើ ឲ្យមាន​រងរបួស​មនុស្ស​ទៀតផង ។​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែ មេសា ឆ្នាំ​២០១៦​នេះ ឯ​.​ឧ​បណ្ឌិ​តឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង គ្រោះមហន្តរាយ​ខេត្ត បាន​ដឹកនាំ​ប្រតិភូ ខេត្ត​ចុះ​ពិនិត្យ​ពី​ស្ថានការណ៍​នៃ​ការប៉ះពាល់ និង ខូចខាត​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ស្រែណូយ​។​

​តាម​ការបញ្ជាក់​របស់​លោក​មេឃុំ និង លោក​អភិបាលស្រុក​វ៉ារិន បានឲ្យដឹង​ថា​នៅវេលា​ម៉ោង​១៧ និង ០០​នាទី មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ដោយ​លាយឡំ​នឹង​ខ្យល់ក​ន្ទ្រា​ក់មក​ពី​ទឹស​បូ​ព៌ បាន​ឆ្លងកាត់​លើ​ភូមិសាស្ត្រ​ឃុំ ស្រែ​ណូយ បាន​ធ្វើឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ ដួលរលំ និង ប៉ើង​ដំបូល ក្នុងនោះ​ក៏​មាន​មណ្ឌល សុខភាព , សាលារៀន សាលាឃុំ​ព្រមទាំង​ធ្វើឲ្យ​មនុស្ស​រងរបួស​ចំនួន ៣​នាក់ និង ខូចខាត​ទ្រព្យសម្បត្តិ​ផងដែរ ។​

​តាម​របាយការណ៍​របស់​សាខា​កាកបាទក្រហ​ម​កម្ពុជា​ខេត្ត ក្នុងការ​សម្រង​ធ្វើ​ស្ថិតិ​ពី​ផលប៉ះពាល់​ដោយ​ខ្យល់ ក​ន្ទ្រា​ក់​នេះ លោក​ស៊ុំ សំអន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានឲ្យដឹងថា លំនៅដ្ឋាន​ដែល​ទទួល​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​នេះ សរុប​ចំនួន ១៦៣​ខ្នង ក្នុងនោះ​ភូមិ​ស្រែ​ពោធិ៍​ផ្ទះ​បើ​ង​ដំបូល ចំនួន ១០​ខ្នង , ភូមិ​ស្រែ​ណូយ ផ្ទះ​ដួលរលំ ចំនួន ០២​ខ្នង របើក​ដំបូល​២៧​ខ្នង របួស​មនុស្ស ០១​នាក់ , ភូមិ​គោក​វត្ត ផ្ទះ​ដួលរលំ ចំនួន ០៤​ខ្នង របើក​ដំបូល​១២០​ខ្នង មាន​របួស​មនុស្ស ០២​នាក់ ។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានការណ៍​ខូចខាត​នោះ ឯ​.​ឧ​ឃឹម ប៊ុន​សុង​ក៏​បាន​សម្តែង​នូវ​ការ​សោក ស្តាយ​អាណិតអាសូ ចំពោះ​បងប្អូន​ក្រុម​គ្រួសារ​រងគ្រោះ​ទាំងអស់​ដែល​បាន​ខិតខំ​កសាង​នូវ​ជីវភាព​របស់​ខ្លួន​ដើម្បីឲ្យ​មាន​ទីជម្រង​រស់នៅ​សមរម្យ ប្រកប​ដោយ​សុភមង្គល​។ តែ​នេះ​ជា​អកុសល​នៃ​បាតុភូធម្មជាតិ ដែលជា ប្រធានស័ក្ត​មួយ​ដែល​យើង​មិន​អាច​គេច​ជៀស​បាន​ឡើយ​។​

​ឯកឧត្តម​បណ្ឌិត​ក៏​បាន​បន្តទៀតថា ការ​បម្រែ បម្រួល​អាកាសធាតុ បាន​កំពុង​ធ្វើឲ្យ​ភពផែនដី​យើង​ទទួល​រង​ដោយ​គ្រោះធម្មជាតិ មិន​ថា​នៅ​ប្រទេស​កម្ពុជា​ឡើយ នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ក៏​ជួប​នូវ​គ្រោះ​ធម្មជាតិ​នេះ​ផងដែរ​។​ឯ​.​ឧ​ឃឹម ប៊ុន​សុង​ក៏​បាន​បញ្ជាក់ ផងដែរ​ថា​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក តំបន់​មួយចំនួន​ខ្វះខាត​ទឹក​ប្រើប្រាស់ ក៏​ត្រូវ​បាន​ប្រមុខ រាជរដ្ឋាភិបាល​ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បើក​នូវ​យុទ្ធនាការ​ក្នុង​ការចុះ ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ រហូតដល់​មាន​ធ្លាក់​មក​គ្រប់គ្រាន់​ដោយ​មិន​ទុកឲ្យ​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយ​ឥត​ទឹក បរិភោគ​នោះឡើយ ។
​ក្នុង​ការចុះពិនិត្យ​នៃ​ផល​ខូចខាត​ដោយ​ខ្យល់ក​ន្ទ្រា​ក់​នេះ​ឯកឧត្តម​បណ្ឌិត ក៏​បាន​ធ្វើការ ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​សំខាន់​កងកម្លាំង​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ និង កម្លាំងប្រដាប់អាវុធ ត្រូវ​បញ្ចុះ​នូវ​កម្លាំង​ក្នុង​ការជួយ​រុះរើ​លំនៅដ្ឋាន​ដែល​បាន​ដួលរលំ ដើម្បី​រៀបចំ​ទុកដាក់​ឈើ​ដែល​នៅសល់​ក្នុង​ការបន្ត​ធ្វើ​ជម្រក​ថ្មី​ស្នាក់នៅ ព្រមទាំង​ចុះ​ជួយ​ធ្វើការ​ជួសជុល​លំនៅដ្ឋាន​ដែល​ដំបូល​របើក ដើម្បី​ឲ្យបាន​ពួក​គាត់​ស្នាក់នៅ ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់​ផងដែរ ។

​ម្យ៉ាងទៀត នៅ​ថ្ងៃស្អែក​នេះ គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​នឹង​នាំយក​នូវ​អំណោយ​សង្គ្រោះបន្ទាន់​យក​មក​ចែក​ជូន​បងប្អូន​រងគ្រោះ​ផង​ដែរ ដោយ​មិន​ប្រកាន់​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​ព្រមទាំង​បាន​ចុះ​សួ​សុខទុក្ខ​អ្នក​រង​របួស​និង​អ្នក​ជម្ងឺ​នៅក្នុង​មណ្ឌល​សុខភាព​ស្រែ​ណូយ​ផងដែរ ៕
​ដោយ​(​លុច​ណា​ម​)​សៀមរាប​

 

20160430a (3) 20160430a (1) 20160430a (2)

Filed in: ព័ត៌មានជាតិ