ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ៖ ដើម្បី​ក្លាយខ្លួនជា​អ្នកកាសែត​ដ៏​ល្អ ទាមទារ​ចំណេះ​យល់ដឹង ចំណេះធ្វើ និង​ចំណេះ​គិតពិចារណា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​រំលឹក​ដូច្នេះ​នៅក្នុង​វេទិកា​ស្តីពី​អ្នកសារព័ត៌មាន  និង​អ្នកព័ត៌មាន​ពលរដ្ឋ​រួមចំណែក​លើកកម្ពស់​អភិបាលកិច្ច​ល្អ ក្រោម​កិច្ច​សហការ​រៀបចំ​ដោយ​អង្គការ​ក្រុមការងារ ដើម្បី​ដោះស្រាយ​ទំនាស់ ជាមួយ​អង្គការ​អប់រំ​យុវជន​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព និង​ក្លឹប​អ្នកកាសែត​ឯករាជ្យ ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា​នេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​មួយ រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​រំលឹក​ពី​សេរីភាព​ក្នុង​ការ​បញ្ចោ​ញ​មតិ​និង​ឆ្លុះបញ្ចាំង​ពី គុណភាព ឯករាជ្យភាព នៃ​សារព័ត៌មាន​នៅ​កម្ពុជា​នឹង​បញ្ហា​ប្រឈម ក្នុង​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ហើយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​រំលឹក​ដល់​អ្នកកាសែត​ថា ដើម្បី​ក្លាយខ្លួនជា​អ្នកកាសែត​ដ៏​ល្អ ទាមទារ​ចំណេះ​យល់ដឹង ចំណេះធ្វើ និង​ចំណេះ​គិត​។​

​ឯកឧត្តម រដ្ឋមន្ត្រី​ក៏​បាន​លើកឡើង​ពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​វិស័យ​ព័ត៌មាន ត្រូវបាន​បើក​ទូលាយ ហើយ​ប្រជាពលរដ្ឋ​ណា​ក៏​មាន​សិទ្ធិ​ធ្វើ​ជា​អ្នកសារព័ត៌មាន​បានដែរ​។  ដូច​ច្បាប់​ស្តី​ពី​សារព័ត៌មាន​របស់​យើង​បានចែង​ចំណុច​សំខាន់​ចំនួន​៣ គឺ​ទី​១-​សារព័ត៌មាន ដែល​ត្រួតពិនិត្យ​ជាមុន ជា​ការ​ខុស​ច្បាប់​ព្រោះ​ថា​នៅ​ប្រទេស​យើង សារព័ត៌មាន​ចេញផ្សាយ​អត់​មាន​ការត្រួតពិនិត្យ​ជាមុន​ទេ​។
​ទី​២-​អ្នក​ណា​ក៏ដោយ​ក៏​អាច​ធ្វើ​កាសែត​បាន​ដែរ​ទាំង​ខ្មែរ ទាំង​បរទេស ខុស​ពី​ស្រុក​គេ​ឥត​ធ្វើ​អញ្ចឹង​បានទេ នេះ​ជា​ចំណុច​ធំ​ណាស់ ហើយ​អ្នក​បើក​កាសែត​ក៏​ឥត​កំណត់​ពី​សញ្ញាបត្រ​បញ្ជាក់​ពី​កម្រិត​សមត្ថភាព​ដែរ ។ ហេតុនេះហើយ​បានជា​កន្លងមក​មាន​ចាងហ្វាង​កាសែត​ខ្លះ​សរសេរ​អក្សរ​មិនត្រូវ​ផង ប៉ុន្តែ​គាត់​យល់​អាង​លើ​សិទ្ធិ​សេរីភាព​របស់​គាត់​ថា ប្រជាពលរដ្ឋ​ណា​ក៏​អាច​ធ្វើជា​អ្នកកាសែត​បាន​ដែរ​។  និង​ទី​៣-​ការសម្តែង​មតិ​ឥត​មាន​ជាប់គុក​បានទេ កុំឲ្យ​តែ​ការសរសេរ​នោះ​ជាប់ពា​ក់​ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍​។

​ឯកឧត្តម រដ្ឋមន្ត្រី​បន្ថែម​ថា ដូច​កន្លងមក​បើ​ពិនិត្យមើល​កាសែត​ស្រុក​ខ្មែរ​ទាំងអស់​ជាង ៧០០ និង​មាន​សមាគម​អ្នកកាសែត​ចំនួន​៣៣ ប៉ុន្តែ​មាន​ចាងហ្វាង​កាសែត​ខ្លះ​ឥត​ទាន់​ជាប់​បាក់​ឌុប ចាងហ្វាង​កាសែត​ខ្លះ​សរសេរ​អក្សរ​មិន​ត្រង់​ជួរ​ផង បើសិនជា​យើង​កំណត់​ពី​ការបើក​កាសែត ត្រូវមាន​ចំណេះដឹង​ត្រឹម​ជាប់​បាក់​ឌុប​ក៏​គ្រាន់បើ​ដែរ​។ ឯកឧត្តម រដ្ឋមន្ត្រី​បាន​រំលឹកថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ការដណ្តើមយក​បេះដូង​សំខាន់​ណាស់ អញ្ចឹង​ការសរសេរ​ត្រូវ​មាន​បទពិសោធន៍​វិជ្ជាជីវៈ ត្រូវមាន​ការប្រុងប្រយ័ត្ន ឧទាហរណ៍​ថា​«​ការសរសេរ​ចោទ​គេ​ថា​ក្បត់ជាតិ​ទាក់ទង​នឹង​ការបោះឆ្នោត​» អាហ្នឹង​គេ​ប្តឹង​យើង​ហើយ ដែល​នេះ​ការសរសេរ​យើង​ត្រូវ​យល់​និយមន័យ​ពាក្យ​បរិហារកេរ្តិ៍ និង​ការសម្តែង​មតិ​វា​ខុសគ្នា នេះ​ជា​ការកំណត់​មួយ ដែល​ច្បាប់​បានចែង​។ ដូច្នេះ​ដើម្បី​ក្លាយខ្លួន​ជា​អ្នកកាសែត​មួយ​ដ៏​ល្អ​បាន អ្នកកាសែត​ទាមទារ​នូវ​ចំណេះដឹង​៣​សំខាន់ គឺ​ចំណេះ​យល់ដឹង ចំណេះធ្វើ និង​ចំណេះ​គិត ក្នុងនោះ​ចំណេះ​គិត​សំខាន់​ណាស់ ចំណែក​ចំណេះ​មុខ​ជំនាញ​ជា​រឿង​មួយ​ដែរ​។ ដូច្នេះ​ដើម្បី​ក្លាយ​ជា​អ្នកកាសែត​មួយ​ដ៏​ល្អ​បាន​ត្រូវ​យកចិត្តទុកដាក់​ប្រឹងប្រែង​រៀនសូត្រ រៀន​ដោយ​ខ្លួន​យើង រៀន​ជាមួយ​មិត្ត​ភ័ក្តិ ហើយ​កុំ​គិត​ថា​ខ្លួន​អន់​ឱ្យសោះ​។​

​ឯកឧត្តម រដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​ថា រាជរដ្ឋាភិបាល​យើង​ក៏​បាន​យកចិត្តទុកដាក់​ពី​អ្នកកាសែត​ដែរ  ហើយ​សម្តេច​នាយករដ្ឋមន្ត្រី​លោក​ក៏​បាន​សន្យាថា ក្នុង​មួយ​ឆ្នាំ​នឹង​ជួប​សំណេះសំណាល​សប្បាយ​ជាមួយ​អ្នកកាសែត​ម្តង ប៉ុន្តែ​យើង​មិន​ទាន់​កំណត់​ថ្ងៃ យើង​កំពុងតែ​ជ្រើសរើស​ថ្ងៃ​ល្អ​។ ឯកឧត្តម បញ្ជាក់ថា សព្វថ្ងៃ​លោក​មើលឃើញថា អ្នកសារព័ត៌មាន​យើង​មាន​ការរីកចម្រើន​ច្រើន តែ​យើង​នៅ​មាន​កម្រិត​នៅឡើយ ដូច​ប្រសាសន៍​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​លើក​ហើយ​ថា មាន​ចាងហ្វាង​កាសែត​ខ្លះ​មានចំណេះដឹង​រៀន​មិនទាន់​ជាប់​បាក់ឌុប​ផង ហើយ​អ្នកសារព័ត៌មាន​យើង​មួយចំនួន​ក៏​នៅមានកម្រិត​វិជ្ជាជីវៈ​ទាប ដោយសារ​ពួក​គាត់​អត់​បាន​ឆ្លងកាត់​សាលា ចំណេះដឹង​ខ្សោយ​គ្រាន់​តែ​ចេះ​សរសេរ មូល​ហេតុនេះហើយ​ទើប​មាន​អ្នកកាសែត​យើង​មួយចំនួន ស្ថិតនៅក្រោម​ឥទ្ធិពល​នយោបាយ ស្ថិតនៅ​ក្រោម​ឥទ្ធិពល​ហិរញ្ញវត្ថុ ដែល​ធ្វើឱ្យ​អ្នកកាសែត​ខ្លះ​គាត់​ធ្វើការ​ដោយ​លំអៀង​។ ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​របស់​យើង​ឱ្យ​រឹងមាំ​ថែម​ទៀត ទី​១-​អ្នកកាសែត​ត្រូវ​ពង្រឹងសមត្ថភាព​អាជីព​របស់​ខ្លួន​ឱ្យ​ខ្លាំង ជាពិសេស​នៅក្នុង​ក្របខ័ណ្ឌ​នៃ​សមាហរណកម្ម​អាស៊ាន យើង​មិន​ត្រឹមតែ​ជា​អ្នកកាសែត​មានលទ្ធភាព​ធ្វើការ​ក្នុងស្រុក​នោះ​ទេ  យើង​អាច​ចេញ​ទៅ​ប្រទេស​ជិតខាង​បំពេញ​ការងារ​យក​ព័ត៌មាន​ក្នុង​ប្រទេស​ជិតខាង​ណា​ក៏​បាន  ទី​២-​អ្នកកាសែត​ត្រូវ​លើកកម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ​ធ្វើ​ម៉េច​ឱ្យ​អាជីព​របស់​យើង​មាន​តម្លៃ​មាន​គេ​ទទួលស្គាល់​ច្រើន​។ សំខាន់​ព័ត៌មាន​ពិត ផ្សាយ​ទៅហើយ​មាន​គេ​ទទួលយកបាន​។ ទី​៣-​នៅពេល​ផ្សាយ​ព័ត៌មាន​ទៅ​មាន​បញ្ហា​ណាមួយ​កើតឡើង  យើង​ត្រូវតែរ​ស៊ូ​មតិ​ធ្វើ​តាម​ផ្លូវ​ណា​ក៏​ដោយ ដើម្បី​ការពារ​អាជីព​រប​សើ​យើង​កុំឱ្យ​បាត់​ពី​ការរំលោភបំពាន ទី​៤-​ធ្វើ​ជា​អ្នកកាសែត​សូម​ឱ្យ​ផ្តាច់ខ្លួន​ពី​វេទិកា​នយោបាយ ឬ​ក៏​ស្ថិត​ក្រោម​ឥទ្ធិពល​ហិរញ្ញវត្ថុ​ណាមួយ​ដែល​ធ្វើឱ្យ​យើង​លំអៀង​។​

​ទន្ទឹមនឹងនេះ លោក​ក៏​បាន​សំណូមពរ​ដល់ អាជ្ញាធរ​រដ្ឋាភិបាល ជួយ​ផ្តល់​តម្លៃ​ដល់​អ្នកសារព័ត៌មាន ទទួលស្គាល់​អ្នកសារព័ត៌មាន​ថា ជា​តួនាទី​មួយ ដែល​រួមចំណែក​ធ្វើឱ្យ មាន​ប្រជាធិបតេយ្យ មាន​អភិបាលកិច្ច​ល្អ​នៅក្នុង​សង្គម ជា​ប្រយោជន៍​របស់​ប្រជាជន​ទូទៅ ជា​ប្រយោជន៍​ដល់​រាជរដ្ឋាភិបាល​ផងដែរ ៕

 

IMG-20160430-WA0011 IMG-20160430-WA0009 IMG-20160430-WA0010

Filed in: ព័ត៌មានជាតិ