ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​បាន​ទទួលទឺក​ប្រើប្រាស់​ពី​ឯកឧត្តម​កើត​សុធា​អភិបាលខេត្ត​ប៉ៃលិន​និង​ក្រុមការងារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​គឺ​ភូមិ​ទួល​ខៀវ​សង្កាត់​ប៉ៃលិន​និង​ភូមិ​ថ្មី​ សង្កាត់​ទួល​ល្វា​ក្រុងប៉ៃលិន​បន្ទាប់ពី​មាន​ភាពរាំងស្ងួត​ត្រូវបាន​ឯកឧត្តម ​កើត​សុធា​អភិបាលខេត្ត​ប៉ៃលិន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឳ​វាទ​និង​ កម្លាំងប្រដាប់អាវុធ​យក​ទឹក​ចំនួន​៣​រថយន្ត​ចំណុះ​១៨០០០​លីត្រ​ចែកជូន កាល​ព្រឹក​ថ្ងៃទី​២៧​ខែ​មេសា​ឆ្នាំ​២០១៦​។​

​ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បានឲ្យដឹងថា ប្រជាពលរដ្ឋ​ភូមិ​ទួល​ខៀវ​សង្កាត់​ប៉ៃលិន​មាន​ចំនួន​២៩៧​នាក់​និង​ ប្រជាពលរដ្ឋ​ភូមិ​ថ្មី​សង្កាត់​ទួល​ល្វា​មាន​ចំនួន​១១៥​គ្រួសារ​បាន​ទទួលទឺក ​ចំនួន​៣​រថយន្ត​ចំណុះ​១៨០០០​លីត្រ ។​

​ដោយឡែក ស្ត្រី​ម៉េ​ម៉ា​យ​និង​ចាស់ជរា​ចំនួន​១២​នាក់​ភូមិ​ទួល​ខៀវ​សង្កាត់​ប៉ៃលិន​ ទទួល​ទឹក​សុទ្ធ​បន្ថែម​១​ប៊ីដុង​និង​ស្ត្រី​ម៉េ​ម៉ា​យ​និង​ចាស់ជរា​ចំនួន​៨​ នាក់​ក្នុង​ភូមិ​ថ្មី​សង្កាត់​ទួល​ល្វា​ទទួល​ទឹក​សុទ្ធ​៨​ប៊ីដុង​និង​ទឹក​ សុទ្ធ​ដប​តូច​ចំនួន​១៦​យួរ ។ បន្ទាប់មក​ក្រុម​ការងារ​បាន​ចុះ​សួរ​សុខ​ទុក​សិស្សសាលា​ប​ឯម​សិក្សា​ភូមិ​ ទួល​ខៀវ​ចែក​នំ​ស្ករ​គ្រាប់​ថែមទាំង​ផ្តល់​ទឺក​បំពេញអាង​ទំហំ​៤​គុណ​៤​ ម៉ែត្រ មាន​កំពស់​៣​ម៉ែត្រ​ផង​ដែរ​និង​ឲ្យ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ​ដើម្បី​ជា ​ទំពាំង​ស្នង​ឬ​ស្សី​ទៅ​ថ្ងៃ​អនាគត ៕

 

20160428c1 (2) 20160428c1 (1)

Filed in: ព័ត៌មានជាតិ