ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ពីរ​ខ្នង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ពីរ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់ បង្ករ​ឲ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក្រោយ​ពី​ស្ដ្រី​មេម៉ាយ​ជនជាតិ​ព្នង​ម្នាក់​មិន​គ្រប់​សតិ​ដុត​ផ្ទះ​ខ្លួនឯង ។ ហេតុការណ៍​នេះ​កើតឡើង នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​និង​៣០​នាទី ស្ថិតនៅ​ភូមិ​ដំរី​ជាន់ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​

​បើ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​បាន​ប្រាប់ឲ្យដឹង​ថា មុន​ដំបូង​គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​លំនៅដ្ឋាន​កើតហេតុ​នោះ នឹកស្មាន​ថា​ម្ចាស់ផ្ទះ​ដុត​សម្រាម ស្រាប់តែ​មួយ​រំពេច​ក្រោយមក​ក៍​ឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ឋោសន្ឋៅ ទើប​បង្ករ​ឲ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទៅ​ជួយ​ពន្លត់ភ្លើង ប៉ុន្ដែ​ដោយ​មាន​ការរារាំង​ពី​ស្ដ្រី​មិន​គ្រប់​សតិ​ជា​ម្ចាស់ផ្ទះ បាន​យក​កាំបិត​មក​ដេញ​កាប់​អ្នកភូមិ​មិនឲ្យ​គេ​ចូលជួយ​ពន្លត់ភ្លើង​។​លោក ភី ងូក ចៅសង្កាត់រ​មនា បាន​ប្រាប់ឲ្យដឹង​ថា ស្ដ្រី​ដែល​ដុត​បំផ្លាញ​ផ្ទះ​ខ្លួនឯង មានឈ្មោះ ម្យ៉ា​ស់ យេ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​ស្ដ្រី​មេម៉ាយ មាន​ជម្ងឺ​វង្វេង​មិន​គ្រប់​សតិ និង​មាន​អា​រៈកា​ច​ផងដែរ  មាន​សមាជិក​រស់នៅ​ជា​មួយ​ចំនួន​៥​នាក់​ជា​ជនជាតិ​ព្នង​។​

​លោក តូច យ៉ុន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា ក្រោយពី​ទទួល​ពត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ លោក​ក៍​បាន​បញ្ជា​កម្លាំង​របស់លោក​យក​រថយន្ដ​ពន្លត់​អគ្គីភ័យ​ចេញទៅ​ជួយ​ពន្លត់​ភ្លាមៗ ប៉ុន្ដែ​ពេល​រថយន្ដ​ទៅដល់​កន្លែងកើតហេតុ​នោះ ជា​គ្រោះ​អកុសល​ភ្លើង​បាន​ឆេះ​រាលដាល​អស់​ទៅហើយ ដោយសារ​អាកាសធាតុ​កើន​កម្ដៅ​យ៉ាងខ្លាំង និង​មាន​ខ្យល់ជំនោរ​បក់​ផង​នោះ បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​លឿន ស្ទើរតែ​នឹកស្មាន​មិន​ដល់​ក្នុង​រយះពេល​មួយ​រំពេច​ភ្នែក​សោះ ។​

​លោកស្នងការ​នគរបាល​ខេត្ត បាន​សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ ហេតុការណ៍​ដ៍​អាក្រក់​នេះ​។​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​មានប្រសាសន៍ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ក្នុង​តំបន់​ខេត្តមណ្ឌលគិរី​ទាំងអស់ មេតា្ដ​នាំ​គ្នា​មាន​ការប្រុងប្រយ័ត្ន​ឲ្យ​ខ្ពស់​ក្នុង​ការការពារ​កុំឲ្យ​មាន​កើត​ហេតុការណ៍​អគ្គីភ័​យ ព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង​វា​ងាយស្រួល​បំផុត​នៃ​ការឆាបឆេះ​បាន​យ៉ាង​លឿន នៅពេល​បងប្អូន​មិន​មាន​ការប្រុងប្រយ័ត្ន​។​លោក​អភិបាលខេត្ត​បាន​សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ហេតុការណ៍​ដ៍​អាក្រក់​នេះ​ផងដែរ ៕
​គឹម ចំរើន​

 

IMG-20160426-WA0032

Filed in: ព័ត៌មានជាតិ