ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ពិធី​សម្ពោធ​អគារ​សាលាស្រុក​ស្អាង​និង​ប្រកាស់​តែ​តាំង​អភិបាលស្រុក​ស្អាង​ថ្មី​ក្រោម​អធិបតីភាព ឯកឧត្តម ម៉ៅ ភារុណ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃទី​២០​ខែ​មេសារ​ឆ្នាំ​២០១៦​នៅ​សាលាស្រុក​ស្អាង​បាន​រៀបចំ​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អាគា​មួយ​ខ្នង ដែល​មាន​កំពស់​មួយ​ជាន់ ដែល​មាន​ប្រវែង​២០​ម៉ែត្រ និង​ទទឹង​១១​ម៉ែត្រ អាគា​នេះ​ស្ថិតនៅ​ខេត្ត​កណ្តាល​ស្រុក​ស្អាង​ត្រូវបាន​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ដើម្បី​បម្រើ​មន្ត្រីរាជការ​ក្នុង​សាលាស្រុក​ស្អាង​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ម៉ៅ ភារុណ គណៈ​អភិបាលខេត្ត​កណ្តាល​និង​ ​លោក​អភិបាលរង​ខេត្ត​កណ្តាល ខឹម ចន្ទ័​គិរី  បើ​យោងតាម​របាយការណ៍​ប​របស់លោក​អភិបាលរង​ខេត្ត​កណ្តាល​បាន​មានប្រសាសន៍ថា​ ​អាគារ​ថ្មី​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ​2015​និង ទើបតែ​បញ្ចប់​រួចរាល់​កាលពីដើម​ខែ​មេសា​រ​នេះ​ដោយ​ចំណាយ​ទឹកប្រាក់​សរុប ៦៩៧.៤០០០០០​រៀល​(​ប្រាំមួយរយ​កៅសិប​ប្រាំពី​លាន​បួន​រយ​ពាន់​រៀល​)​និង​សប្បរ​សជន​ចូល​មាន​ថវិកា​ចំនួន​៨៦៤២ ដុល្លារ សំរាប់​សាងសង់​អាគារ​រដ្ឋបាល​សាលាស្រុក​ស្អាង​ថ្មី​និង​សម្ភារៈ​សំរាប់​ធ្វើការ​ក្នុង​បន្ទុប​រដ្ឋបាល ។​

​ទន្ទឹម​និង​នេះ​ផង​ដែរ ក្នុងនាម​លោក​ជា​អភិបាលស្រុក​ស្អាង​សូម​សំដែង​នូវ​ការអបអរសាទរ​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ទាំ​បី ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ស្អាង​ដែល​ទ​ទូល​បាន​អាគារ​រដ្ឋបាល​ដ៏​ថ្មី​នា​ពេល​នេះ​សូម​ឲ្យ​មន្ត្រីរាជការ​នៅ​ក្នុង​សាលា​ស្រុក​ស្អាង​ជួយ​ថែរក្សា​អគារ​ថ្មី​នេះ​ឲ្យមាន​សោភណ័ភាព​ស្អាតបានគ​ង់​វង្ស​យូរអង្វែង​ដើម្បី​ជា​ប្រយោជន៍​ទូទៅ ។​

​នៅក្នុង​ឱកាស​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អាគារ​រដ្ឋបា​លសាលា​ស្រុក​កោះ​ធំ​នេះ​ឯកឧត្តម ម៉ៅ ភារុណ បាន​សំណេះសំណាល​ជាមួយ​មន្ត្រីរាជកា​និង​ប្រជាពលរដ្ឋ​ស្រុក​ស្អាង​ថា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​ស្អាង​នូវពេល​នេះ​មិ​ដូច​ពេល​មុន​ទេ​ដោយសា​រ​មាន​ការអភិវឌ្ឍន៍​គ្រប់​ហេ​ដ្ឋា​រចនាសម្ពន្ធ័​ដូច​ជា​ផ្លូវ​ជាតិ ផ្លូវលំ សាលារៀន វត្ត​អារាម ចំណែកឯ ប្រជាពលរដ្ឋ​ក៏​មាន​កំណើត​កាន់តែច្រើន ។​

​ការងារ​រដ្ឋបាល​ស្រុក​ស្អាង​ មាន​ឃុំ​១៦​ឃុំ និង​ភូមិ​១១៩​ភូមិ​មាន​ប្រជាជន​សរុប ១៦៩;៧៩២​នាក់​។​ជា​ប្រភេទ​ដី ស្រែ ចំការ ដាំ​ដំណាំ​នេសាទ លក់ដូរ និមុ​របរប​ន្តា​ប់ប​ន្សំ​ជាច្រើន​ទៀត ។​

​ដោយសារ​មាន​ការអភិវឌ្ឍន៍​អនុវត្ត​តាម​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​។​

​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្អាង​និង​អជ្ញាធរ​ខេត្ត​ស្រុក​ស្អាង​បាន​ធ្វើឲ្យ​ស្រុក​ស្អាង​មាន​ការប្រែប្រួល​រីកចម្រើន​គូរ​កត់សម្គាល់​បើ​ប្រៀបធៀប​ទៅ​និង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ដូចជា​នៅក្នុង​ពិធី​សម្ភោ​ធ​កាត់​ខ្សែបូរ​នូវ​អាគារ​រដ្ឋបាល​សាលា​ស្រុក​ស្អាង​នូវថ្ងៃនេះ​មានដូចជា​ផ្លូវ​ចាក់​បេតុង​និង​ស​មិត្ត​ផល​នានា​ពេល​នេះ​ដាក់ឲ្យ​ប្រើប្រាស់​ចាប់ពី​ពេលនេះ​តទៅ​។​

​បន្តាប់​ពី​កាត់​ខ្សែរ​រួចមកក៏​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​លោក ញឹម វណ្ណ​ឌិន ជា​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​ស្អាង​ទើប​និង​តែងតាំង​ថ្មី​អតីត​ប្រធាន​នាយក​រដ្ឋបាល​សាលាខេត្ត​ក​ណ្ត ជំនួស​លោក ខឹម ចន្ទ័​គិរី  អតីតៈ​អភិបាលស្រុកស្អា​ងចាស់​ទៅកាន់​មុខ​តំណែ​ង​ជា​ថា្នក់​អភិបាលរង​ខេត្ត​វិញ ។​

​ពិធី​នេះ​ត្រូវបាន​រៀបចំ​ប្រារព្ធ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ៨:០០​នាទី​រសៀល ថ្ងៃទី​២០​ខែ​មេសារ​ឆាំ្ន​២០១៦​។ ដែល​ប្រព្រឺត្តឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ម៉ៅ ភារុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ដោយ​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ លោក​ទី សា​គុណ ប្រធាន​ក្រុម​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្អាង ប្រធាន​ក្រុមប្រឹក្សា​ស្រុក​លោក​អភិបាលរង​ខេត្ត ព្រមទាំង​អស់លោក​លោក​ស្រី ជា​ថា្នក់​ដឺ​ក​នាំ​តំណាង​អង្គភាព​-​មន្ទីរ​ពាក់ព័ន្ធ​នានា ក្នុង​ខេត្ត​ជាច្រើនរូប​ទៀត ។​

​មាន​ប្រសា​ស​ន៏​សំណេះសំណាល​នា​ឱកាស​នោះ លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ថ្លែង​ជា​សំណូមពរ​ផ្តាំផ្ញេ​ី​រលោក ញឹម សុ​គុណ អភិបាល​ស្រុក​ស្អាង​ដែល​ទើប​និង​ទទួល​ប្រកាស​តែងតាំង​ថ្មី​នោះ ។ ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត និង​សហការ​ពង្រឹង​ការងាររដ្ឋបាល​ផ្ទៃ​ក្នុង​ស្រុក​-​ឃុំ​-​សង្កាត់​- ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ដែល​ជា​ការឆ្លើយតប​ទៅ​និង​ការ​ទំនុកចិត្ត​របស់​រាជរដា្ឋភិបាល ៕
​ដោយ ហុក វិបុល​

 

20160420_075917 20160420_080116 20160420_102840

Filed in: ព័ត៌មានជាតិ