ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក ថន ម៉េង​ស្រ៊ា នាយរង​សេនាធិការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ដឹកនាំ​កម្លាំង​ចុះ​សាងសង់​ផ្ទះ​ជូន​លោកយាយ​ចាស់ជរា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​មណ្ឌលគិរី ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ ត្រូវបាន​លោក ថន ម៉េង​ស្រ៊ា នាយរង​សេនាធិការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ ពូ​រ៉ា​ប៉ែត ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា សាងសង់​ថ្មី​ជូន​លោកយាយ​ចាស់ជរា​ម្នាក់​ដែល រង​គ្រោះ​ក្នុង​ហេតុ​ការណ៏ខ្យល់​កន្ត្រាក់​បណ្តាលឲ្យ​ខ្ទម​របស់​គាត់​បាក់​រាប​ដល់​ដី កាលពី​ថ្ងៃ​ទី​១៨ មេសា ២០១៦ ។​

​លោក ផុន ប៊ុន​ស៊ី ប្រធាន​ភូមិ​ពូ​រ៉ា​ប៉ែ​ត​បានឲ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​១៨ មេសា នៅ​មូលដ្ឋាន​ភូមិ​របស់​លោក មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ដែល​លាយឡំ​ជាមួយ​នឹង​ខ្យល់​កន្ត្រាក់​។​លោក​បន្តថា ក្រោយ​ពី​ស្ងប់​ស្តាត់ភ្លៀង​ផ្គរ​បន្តិច លោក​ក៏​បាន​ចុះ​ពិនិត្យ​មើល​ក្នុង​ភូមិ​ដែល​លោក​គ្រប់គ្រង​ឃើញ​មាន ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ត្រូវបាន ខ្យល់​បោលបក់​ធ្វើឲ្យ​ដួល​រលំ នឹង​ខូចខាត​មធ្យម​អស់​ប្រមាណ​៣៦​ខ្នង​ផ្ទះ ។ ហើយ​នៅពេលនេះ ផ្ទះ​មួយ​ចំនួន​ធំ​ដែល​ពលរដ្ឋ​មាន​លទ្ឋិភាព​កំពុង​សាងសង់​ខ្លួនឯង​រួច​មួយចំនួន​ហើយ ដោយឡែក​តែ​លោកយាយ តិះ អ៊ី​ម អា​យ​៧៩​ឆ្នាំ ដែល​ជីវភាព​ខ្វះខាត ត្រូវបាន​អ្នកភូមិ​នឹង​សប្បុរសជន​កំពុង​ជួយ សង់ផ្ទះ​ថ្មី​ជូន​លោកយាយ​ដើម្បី​រស់​នៅ​បាន​សមរម្យ​។​

​លោក​វរ​សេ​នីយ៏ទោ ថន ម៉េង​ស្រ៊ា នាយរង​សេនាធិការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​បាន​មាន​ប្រសា​ស​ន៏​ថា ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី លោក​បាន​ដឹកនាំ​កម្លាំង​ទាហាន​១០​នាក់ នឹង​យក​សម្ភារៈ​មួយចំនួន ដើម្បី​ទៅ​សាងសង់​ផ្ទះ​ជូន​លោកយាយ ដែល​កំពុង​ជួប​ការលំបាក នឹង​មាន​ជំងឺ​ប្រចាំកាយ​ផង​នោះ​។​លោក​បាន​បន្តថា កងទ័ព​មិន​ត្រឹមតែ​មាន​តួនាទី​ការពារ​ទឹកដី​នោះទេ កងទ័ព​ក៏បាន​ចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម ការអភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ ជាពិសេស​ការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​ថ្ងៃ​នោះ​ដែរ​លោក​វរ​សេ​នីយ៏ទោ ថន ម៉េង​ស្រ៊ា ក៏​បាន​នាំយក​អំណោយ​ទៅជូន​លោកយាយ តិះ អ៊ី​ម មួយចំនួន​ផង​ដែរ​ដើម្បី​ជួយ​សម្រាល​ជីវភាព​របស់​គាត់ ៕
​គឹម   ចំរើន​

IMG-20160421-WA0000 IMG-20160421-WA0001 IMG-20160421-WA0004

Filed in: ព័ត៌មានជាតិ