ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ស្ត្រី​វ័យក្មេង​ម្នាក់ ទើប​នឹង​សម្រាលកូន​ជា​លើកដំបូង​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន ស្លាប់​តាម​ផ្លូវ ខណៈ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យក្មេង​ម្នាក់ ឈឺពោះ​សម្រាលកូន​ដំបូង នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មួយសន្ទុះ​ក្រោយមក ឈឺ​ចុកចាប់​ក្នុង​ពោះ​ខ្លាំង ឱ្យ​គ្រូពេទ្យ​ពិនិត្យមើល ឃើញថា​មាន​ឈាមកក​នៅក្នុង​ស្បូន ក៏​ប្រើ​ឱ្យ​គ្រូពេទ្យ​ឆ្មប​ស្រី​វ័យក្មេង​ម្នាក់ យកដៃ​កកាយ​ឈាមកក​នោះ​ចេញ ហើយ​ក្លាយទៅជា​ហូរ​ឈាម​កាន់តែ​ច្រើនឡើងៗ ដោយ​សភាព​មិន​ស្រួល ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង ។ តែ​ជា​អកុសល់ ឈាម​ហូរ​ខ្សោះ​អ ស់​ពី​ក្នុង​ខ្លួន បណ្តាលឱ្យ​ស្លាប់​តាម​ផ្លូវ ចោល​កូន និង​ប្តី​គួរ​ឱ្យ​អា ណោ​ច​អា​ធ​ម​តែម្តង ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ស្ត្រី​រងគ្រោះ មាន ឈ្មោះ សេង គឹម​ណុង អាយុ​២០​ឆ្នាំ ជា​កសិករ ស្លាប់​បន្ទាប់ពី​សម្រាល​បាន​ទារិកា​ម្នាក់ មានប្តី ឈ្មោះ ឡេង បារាំង អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​រស់នៅ ភូមិ​ត្រឡោក​ភ្លុក ឃុំ​ព្រែក​ស្វាយ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង បច្ចុប្បន្ន​រស់នៅ​ចំណុច​អូរ​កប់​អង្ករ ក្នុង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

​សូមបញ្ជាក់​ថា ហេតុការណ៍​ស្ត្រី​រងគ្រោះ​ស្លាប់​តាម​ផ្លូវ​ជិត​ដល់​មន្ទីរពេទ្យ​ខេត្ត​បាត់​ដំ បង ខណៈ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ទីនោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៦​កន្លងទៅ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​រៀបចំ​ធ្វើ​បុ ណ្យតាម​ប្រពៃណី​រួចរាល់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា កន្លងទៅនេះ ។​

​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ សេង ស្រស់ អាយុ​២៤​ឆ្នាំ ត្រូវ​ជា​បង​ស្ត្រី​រង គ្រោះ បានឱ្យដឹងថា ប្អូនស្រី​របស់​នាង កាលពី​ដំបូង​មាន​សុខភាព​មាំទាំ​ធម្មតា អត់​មាន​ឈឺ​ជម្ងឺ​រោគា​អ្វី​នោះឡើយ ដោយ​មាន​ផ្ទៃពោះ​គ្រប់​ខែ ឈឺ​សម្រាល ហើយ​ក៏​ឱ្យ​ប្តី​ដឹក​តាម​ម៉ូតូ​យក​ទៅ​មណ្ឌល​សុខភាព​ផ្សារ​ព្រំ លុះ​ទៅដល់​គ្រូពេទ្យ​ឆ្លុះ​អេកូ​សាស្ត្រ​រួច​ប្រាប់ថា នាង​មិន​ទាន់​គ្រប់​ខែ មិន​ហ៊ាន​បង្កើត​ឱ្យ​ឡើយ ។

​ប្រភព​បន្តទៀតថា លុះ​នាង​ឈឺពោះ​កាន់តែខ្លាំងៗ ទើ ប​ប្តី​ប្រញាប់​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​គ្រាន់តែ​ទៅដល់​ប្រហែល​១៥​នាទី នាង​ស ម្រាល​បាន​កូនស្រី​តូច​ម្នាក់ មាន​ទម្ងន់​២.៤​គីឡូក្រាម ។ នាង​បញ្ជាក់ថា ពេលនោះ ប្អូនស្រី​របស់​ខ្លួន អាច​មើល​កូន​របស់​ខ្លួន និយាយ​លេង​ជាមួយ​ម្តាយ បងប្អូន​ប្រុស​ស្រី និង​ប្តី​ជា​ធម្មតា ដោយ​ប្រាប់ថា មិន​អស់កម្លាំង​អ្វី​នោះឡើយ ។ ប្រហែល​ជា​កន្លះ​ម៉ោង​ក្រោយមក ស្រាប់ តែ​ធ្លាក់​ហូរ​ខ្លាំង ហើយ​ម្តាយ​នាង​ក៏​បាន​រត់​ទៅ​ហៅ​គ្រូពេទ្យ ឱ្យមើល ស្រាប់តែ​មាន​គ្រូ​ពេទ្យឆ្មប​ស្រី​វ័យក្មេង​ម្នាក់ អាយុ​ប្រហែល​២០​ឆ្នាំ បាន​លូក​កកាយ​ឈាម​ចេញ​ចំនួន​២​ដង ទើប​បណ្តាលឱ្យ​ឈឺ​ចុកចាប់​កាន់​ខ្លាំង និង​ហូរឈាម​ច្រើនឡើងៗ ហើយ​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង ហើយ​គាត់​សង្ស័យថា ការ​លូក​កកាយ​រប ស់​គ្រូពេទ្យ​ធ្វើ​ឱ្យ​កូនស្រី​គាត់​ដាច់​រលាត់​ស្បូន ទើប​ហូរឈាម​មិន​ឈប់​ស្លាប់​បែបនេះ ។

​រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា កន្លងទៅនេះ ខាង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​យក​ថវិ កា​ចំនួន​១​លាន​រៀល​ទៅ​ចូល​បុណ្យសព​កូនស្រី​របស់​ខ្លួន​ផងដែរ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ស្ត្រី​វ័យក្មេង​សម្រាលកូន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​នេះ​ភ្នាក់ងារ​សារព័ត៌មាន មិនអាច​សុំ​ការបំភ្លឺ​ពី​លោក អាង នាង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃ លិន បានឡើយ ខណៈ​ទូរស័ព្ទ​ចូល មាន​បុគ្គលិក​ស្រី ម្នាក់ មក​លើក​ជំនួស ហើយក៏​មិនឃើ ញ​មាន​ទាក់ទង​មកវិញ ដើម្បី​ធ្វើ​ការបកស្រាយ​អ្វី​នោះ​ដែរ ។​

​ចំណែក​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន សំណូមពរ​ឱ្យ​លោកគ្រូ​អ្នកគ្រូ ពេទ្យ មេត្តា​យកចិត្តទុកដាក់​ចំពោះ​ការព្យាបាល​អ្នក​ជម្ងឺ និង​ប្រើ​ពាក់​សម្តី​សមរម្យ ជា​ពិ​សេ ស​មិនត្រូវ​រើសអើង​អ្នកមាន ឬ​អ្នកក្រ​នោះឡើយ ត្រូវមាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ផង ដែរ ។

​សូមបញ្ជាក់​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ កន្លងទៅនេះ មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ធ្លាប់​ធ្វើ​ការវះកាត់​ស្ត្រី​សម្រាលកូន​ម្នាក់ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោ យ ខុស​បច្ចេកទេស បណ្តាលឱ្យ​ហូរឈាម​មិន​ឈប់​ស្លាប់​តាម​ផ្លូវ​ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ផងដែរ ៕

 

 IMG-20160420-WA0040

IMG-20160420-WA0042

Filed in: ព័ត៌មានជាតិ