ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អតីត​អាវុធហត្ថ​ជើង​ខ្លាំង​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ជាមួយ​និង​បក្សពួក​ព្រម​ទាំង​រថយន្ត​ដឹក​ឈើប្រណិត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ អតីតមន្ត្រី​អាវុធហត្ថ​ដែល​មាន​រឿងអាស្រូវ​ច្រើន​ម្នាក់ ព្រមទាំង​បក្សពួក​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​អូ​រាំង​និង ខេត្ត​មណ្ឌលគិរី ចាប់ខ្លួន​បាន​និង​ត្រូវ​បញ្ជួន​ទៅ​ទីបញ្ជាការក​ង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​នៅព្រឹក​ថ្ងៃ​ទី​២០​មេសា​២០១៦​នេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុង​ភូមិសាស្ត្រ​តំបន់​ព្រៃ​កា​ពារ​អភិរក្ស​ជីវចំរុះ​សីមា ស្ថិតក្នុង​ស្រុក​អូ​រាំង​និង​ស្រុក​កែវ​សីមា​។​

​ប្រតិ​ប​ត្ត​ការចាប់ខ្លួន​មនុស្ស​រួមទាំង​មាន​វត្ថុតាង​បទល្មើស​ព្រៃឈើ​នៅ​ព្រឹក​នេះ គឺ​បាន​ធ្វើឡើង​ពី​សំណាក់​កង​រាជ​អាវុធ ហត្ថ​ដែល​ដឹកនាំ​ដោយ​លោក សូ សំអាត មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អូ​រាំង ។​

​សេចក្តី​រាយ​ការ​បឋម​បានអោយដឹងថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អតីតមន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ​ស៊ូ ម៉ា​រិទ្ធ ដែល​ជា​មុខសញ្ញា​រកស៊ី​ជួញដូរ​ឈើប្រណិត​យ៉ាង​សកម្ម​ក្នុង​ស្រុក​អូ​រាំង​និង​ស្រុក​កែវ​សីមា​។​ហើយ​ក្នុងនោះ​គេ​ក៏​បាន​ឃាត់ខ្លួន​បក្សពួក អតីតមន្ត្រី​កងរាជអាវុធហត្ថ​ខាងលើ រួម​និង​រថយន្ត​ម៉ាក​លុច​ស៊ី​ស​ពណ៍​ខ្មៅ​១​គ្រឿង​ព្រមទាំង​ឈើប្រណិត​ចំនួន​០៨​ដុំ ទៀតផង​។​

​ប្រភពព័ត៍មានដ​ដែល​បាន​អោយដឹងថា លោក ស៊ូ ម៉ា​រិទ្ធ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ដែល​មាន​រឿងអាស្រូវ​ច្រើន ហើយ​ត្រូវបាន​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ដកចេញ​ពី​កា​ងារ​កាលពីពេល​កន្លង​មក​។​ហើយ​ព័ត៍មាន​ដែល​ទទូល​បាន​កន្លង​មក​នោះ ឈ្មោះ នេះ បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​ល្មើស​មួយចំនួន​ដូចជា ខ្លួន​ជា​មន្ត្រី​ផង ជា​មុខសញ្ញា​រកស៊ី​ឈើ​ខុសច្បាប់​ផង  ធ្លាប់​យក​កាំភ្លើង​ខ្លី ភ្ជង់ លោក​អភិបាលស្រុក​កែវ​សីមា​ស៊ិន វណ្ណ​វុឌ្ឍ ក្នុង​យុទ្ធនាការ​ចាប់​រថយន្ត​ខុស​បច្ចេកទេស  ធ្លាប់​ត្រូវបាន​ព្រះរាជ​អ​ជ្ញា​ចេញដឺ​ការ ឡោម​ព័ទ្ធ​ផ្ទះ​ពាក់ព័ន្ធ​និង​លាក់​ទុក​ឈើប្រណិត​ដ៏​ច្រើន​ចំនួន​២​លើក ហើយ​និង​ករណី​ផ្សេងៗ​ទៀត​។​

​ដោយឡែក គេ​នៅ​មិនទាន់​ទ​ទូល​ព័ត៍មាន​លម្អិត ថា​តើ​សមត្ថកិច្ច​និង​ចាត់ការ​លើ​ករណី​ឃាត់ខ្លួន​អតីតមន្ត្រី កង​រាជ អាវុធហត្ថ និង​បក្សពួក​យ៉ាងណា​នោះ​ទេ នៅ​ថ្ងៃ​ដដែល​នេះ ៕
​គឹម  ចំរើន​

 

IMG-20160420-WA0028 IMG-20160420-WA0025 IMG-20160420-WA0027

Filed in: ព័ត៌មានជាតិ