ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

នគរបាល​ខេត្ត​រតនគីរី​ម្នាក់​នឹង​បក្ខពួក​ប្រើ​ហឹង្សា​លើ​អ្នកសារព័ត៌មាន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​រតនគីរី ៖ ជើង​ខ្លាំង​ជា​មន្ត្រី​នគ​បាល​ខេត្ត​រតនគីរី​ម្នាក់ និង​បក្ខពួក  បាន​ព្រួត​គ្នា​វាយ​អ្នក​សា​ព័ត៌មាន​ក្រោយ​ទូរ​សព្ទ​ឱ្យ​លុយ​អ្នកសារព័ត៌មាន ជា​ថ្នូ​នឹង​រថយន្ត​ដឹកឈើ​១​គ្រឿង តែ​អ្នកសារព័ត៌មាន​មិន​យក​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១.៥០​នាទី​ថ្ងៃ ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៦​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ភូមិ ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​បាន​លុង ខេត្ត​រតនគីរី​។​

​តាម​ការ​ឱ្យ​ដឹង​ពី​លោក ភួង ផុន  អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខងារ​ភ្នាក់ងារ​យក​ព័ត៌មាន​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ប្រមាណ​ជា​កន្លះ​ម៉ោង ឈ្មោះ ដុះ​វណ្ណ សុ​វឌ្ឍនៈ ហៅ ណាក់ ជា​មន្ត្រី​នគ​បាល​ប្រឆាំង​គ្រឿងញៀន នៅ​ស្នងការ​ខេត្ត​រតនគីរី  បាន​ទូរស័ព្ទ​មក​ថា អោយ​ប្រាក់​ចំនួន​៥០​ដុល្លា ជា​ថ្នូរ និង រថយន្ត​បា​ឡែន ពណ៌​ខ្មៅ ដឹកឈើ តែ​លោក​មិន​ទទួល​នោះទេ​។​លោក​បន្តថា បន្តិចក្រោយមក ឈ្មោះ ដុះ​វណ្ណ សុ​វឌ្ឍនៈ ហៅ ណាក់ និង​ឈ្មោះ ផេ​ត សំណាង អាយុ ៣៤ ឆ្នាំ បាន​បើករថយន្ត​ម៉ាក​លុច​ស៊ី​ស ព័ណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បត់​កាត់មុខ ទទឹងផ្លូវ បំរុង​កៀរ​ទំលាក់​ពីលើ​ថ្នល់ តែ​សំណាងល្អ​រថយន្ត​អ្នក​សា​ព័ត៌មាន​បើកបរ មាន​ល្បឿន​យឺត​។​

​បើទោះបីជា​ពុំមាន​គ្រោះថ្នាក់​ក៏ដោយ ក៏ប៉ុន្តែ​ឈ្មោះ ផេ​ត សំណាង បាន​ចុះ​ពី​លើ​រថយន្ត​មក​ក្របួច​.​ក អាវ​អ្នក​សា​ព័ត៌មាន ហើយ​ឈ្មោះ ដុះ​វណ្ណ សុ​វឌ្ឍនៈ ហៅ ណាក់ ជា​អ្នក​ទះកំផ្លៀង ។​

​លោក​ឧត្តមសេនីយ៍ នួន គឿន ស្នងការ​នគរបាល​ខេត្ត​រតនគីរី​បាន​ទទួលស្គាល់ថា បុរស​ឈ្មោះ ដុស វ៉ាន់​វឌ្ឍនៈ ពិត​ជា​នគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី​ប្រាកដ​មែន​។​លោក​បញ្ជាក់ថា លោក​ពុំ​ទាន់​ដឹង​ច្បាស់​អំពី​ករណី​នៅ​ឡើយ​ទេ ព្រោះ​នៅ​ថ្ងៃកើតហេតុ លោក​ជាប់​មាន​ធុរៈ​ទទួល​ប្រតិភូ​ប្រទេស​វៀតណាម​។​យ៉ាងណាក៏ដោយ លោក​លើកឡើង​ថា លោក​នឹង​ពិនិត្យ​លើ​រឿងនេះ​។​

​ពាក់ព័ន្ឋ​បញ្ហា​នេះ CTN ពុំ​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​នាយ​ឧត្តមសេនីយ៍ គៀត ចាន់​ថា​រិ​ទ្ឋ អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​នៅឡើយ​ទេ ហើយ​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ្គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ក៏​ពុំ​ទាន់​សុំ​ការអត្ថាធិប្បាយ​បាន​នៅឡើយ​ដែរ​។​

​លោក ឆាយ ធី អ្នកសម្របសម្រួល​អង្គ​ការ​សិទ្ឋិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី​បាន​ថ្លែងថា ក្នុងករណី​មាន​ការគំរាមកំហែង ឫ​ប្រើ​ហឹង្សា​ណា​មួយ​លើ​អ្នកសារព័ត៌មាន ដែល​ចុះ​យក​ព័ត៌មាន​តាម​ទីសាធារណៈ គឺជា​អំពី​ខុសច្បាប់ ។ លោក​លើកឡើង​ថា ក្នុងករណី​ចង់​បំភ្លឺ​ពាក់ព័ន្ឋ​ការចុះផ្សាយ​ណាមួយ ភាគី​ម្ខាង​ទៀត​ត្រូវ​ប្រាប់​អង្គភាព​សារព័ត៌មាន​ដើម្បី​ចុះផ្សាយ​ឡើងវិញ ហើយ​គេ​ពុំគួ​គំរាម ឫ​ប្រើ​ហឹង្សា​លើក​អ្នកយក​ព័ត៌មាន​នោះ​ទេ ។​

​លោក​បញ្ជាក់ថា នឹង​ធ្វើ​ការតាមដាន​លើ​ករណី​នេះ ព្រោះ​វា​ជា​អំពើ​រំលោភ​សិទ្ឋមនុស្ស និង​រំលោភសិទ្ឋ​របស់អ្នក​សារព័ត៌មាន​។​

​បច្ចុប្បន្ន​លោក ភួង ផុន កំពុង​រៀបចំ​ពាក្យបណ្ដឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​លើ​ករណី​នេះ ៕

 

IMG-20160411-WA0050 IMG-20160411-WA0051 IMG-20160411-WA0052

Filed in: ព័ត៌មានជាតិ