ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​ខឹម ចន្ទ័​គិរី អភិបាល​ស្រុក​ស្អាង​ត្រូវបាន​ប្រកាស​តែងតាំង​ទៅ​ជា​អភិបាលរង​ខេត្ត​កណ្តាល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្តាល ៖ ឯកឧត្តម ឡេង វី អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​អញ្ជើញ​ជា​អធិបតីភាព​ប្រកាស​តែងតាំង លោក អភិបាល​ស្រុក​ស្អាង ខឹម ចន្ទ័​គិរី ផ្លាស់​ទៅ​កាន់​តំណែង​ជា​អភិបាលរង​ខេត្ត​កណ្តាល​(​ជា​មន្ត្រី​ចំណាត់ថ្នាក់​ទី​៥)​ខេត្ត្ត​កណ្តាល​កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​មេសា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​សាលាខេត្ត​កណ្តាល​។​

​វត្តមាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​មាន​ឯ​កក​ឧត្តម ម៉ៅ  ភារុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​ព្រមទាំង​ប្រតិភូ​អមដំណើរ និង​មន្ត្រីរាជការ​ជុំវិញ​សាលាខេត្ត​ជាច្រើន​រយ​នាក់​ចូលរួម​ផង​ដែរ ។​

​លោក ប្រាក់ វី​ក្រា អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​មុខងារ​សាធារណៈ​បានឲ្យដឹងថា​ ​យោងតាម​សេចក្ដីប្រកាស​តែងតាំង​របស់​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ប្រកាស​តែងតាំង​លោក ខឹម ចន្ទ័​គិរី អតីតៈ​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ស្អាង ដែល​បាន​ផ្លាស់​មក​កាន់​តំណែង ជា​អភិបាលរង​ខេត្ត​ក​កណ្តាល​ជំនួស​លោក ជឹម សុខ​ខុន ដែល​ត្រូវ​ចូល​នី​វត្ត​។​

​ឯកឧត្តម ម៉ៅ ភារុណ  អភិបាលខេត្ត​កណ្តាល​បាន​មាន​ប្រសា​ស​ន៏​ថា​ការប្រកាស់​តែងតាំង​លោក ខឹម ចន្ទ័គិ​រីមក​កាន់តំណែង​ជា​អភិបាលរង​ខេត្ត​កណ្តា​ល​នា​ថ្ងៃនេះ​ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​មន្ត្រី​ល្អ​មាន​ស្នាដៃ​មាន​កាំ​ល្អ​និង​ដើម្បី​បំរើ​ការងារ​ទៅ​មុខ​ការពារ​ផលប្រយោជន៏​មន្ត្រីរាជកា​រ​ក្នុង​ខេត្ត​កណ្តាល ។​ល​។

​លោក​បាន​បញ្ជាក់ថា មន្ទី​មុខងារសាធារណៈ​ថ្មី​នេះ នៅ​ពុំទាន់​មាន​ទីតាំង​ថ្មី​សម្រាប់​ធ្វើ​ការងារ​នោះ​ទេ​ប៉ុន្តែ​បាន​សុំ​ខ្ចី​ការិយាល័យ​របស់​មន្ទី​ផែនការ​ខេត្ត​ដើម្បី​ចូលធ្វើ​ការងារ ។

​លោក​បាន​បន្តថា សូម​ឲ្យ​មន្ត្រី​សាលាខេត្ត​កណ្តាល​ត្រូវ​សហការ​គ្នា​ជាមួយ​និង​មន្ត្រី​គ្រប់​មន្ទី​អង្គភាព​ពាក់​ពន្ធ័​ផ្នែក​មុខងារ​រដ្ឋបាល​ក្នុង​ខេត្ត​កណ្តាល​និង​ អភិបាលរង​ដែល​បាន​ផ​កលាស់​ឡើង​មក​ថ្មី​មក​ ​ធ្វើ​ការងារ​ថ្នាក់​ជា​អភិបាល​រង់​ខេត្ត​កណ្តាល​ត្រូវ​រក្សា​សាមគ្គីភាព​ឲ្យបាន​ល្អ​។​

​លោក ខឹម ចន្ទ័​គិរី អភិបាលរង​ខេត្ត​កណ្តាល​បាន​ប្ដេជ្ញាចិត្ត​អនុវត្ត​​គោរព​ស្រលាញ់​ស្មោះស្ម័គ្រ​ជាតិ​សាសនា​ព្រះមហាក្សត្រ ចូលរួម​អនុវត្តន៍​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អណត្តិ​ទី​៦​អនុវត្ត​ន៏​បំពេញ​ការងា​របស់​ខ្លួន​និង​កិច្ច​សហការ​ឲ្យបាន​ល្អ​ជាមួយ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​កណ្តាល ។​

​ឯកឧត្តម ឡេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧប្បនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសា​ស​ន៏​ណែនាំ​ ដល់​លោក ខឹម ចន្ទ័ គិរី អភិបាលរង​ខេត្ត​កណ្តាល​ត្រូវ​ខិតខំ​បំពេញ​តួនាទី​ ​ភារកិច្ច​របស់​ខ្លួន​ដើម្បី​ការពារ​និង​ផ្ដល់​ផលប្រយោជន៏​ពិតប្រាក់​ដល់​មន្ត្រីរាជការ​ ​ក៏ដូចជា​ប្រពល​រដ្ឋ​ក្នុង​ខេត្ត​កណ្តាល ៕
​ដោយ ហុក វិបុល​

 

FB_IMG_1461036769548 FB_IMG_1461057481205 FB_IMG_1461057394111 FB_IMG_1461035992264

Filed in: ព័ត៌មានជាតិ