ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលភិ​បាល​ខេត្ត ឯកឧត្តម ម៉ៅ ភារុណ និង​អភិបាលស្រុក​ស្អាង​ ​ចូលរួម​រំ​លែ​ល​ទុក្ខ​ដល់​គ្រួសារ​សព​ស្លាប់​៧​នាក់​ក្នុង​ឡាន​នៅពេល​ចុះ​ឆ្លង​ដ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្តាល ៖ កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦ ម៉ោង​១០:០០​ព្រឹក អភិបាល​ស្រុក​ស្អាង​លោក ខឹម ចន្ទ័ គិរី និង​ក្រុមការងារ​រួម​ដំណើរ​តំណា​ម្ចាស់ទូកដ​ឈ្មោះ គុណ និង​ឯកឧត្តម​បណ្ឌិត ម៉ៅ ភារុណ ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្អាង​និង​ ​ថ្នាក់ដឹកនាំ​ខេត្ត នា​រសៀល​ថ្ងៃ​ទី​០៤​ខែ​មេសា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​លោកស្រី​មេឃុំ​ខ្ពប​និង​ក្រុមយុវជន នាំយក​អំណោយ​កាកបាទក្រហម​កម្ពុជា​ប្រចាំ​ការ​នៅ​ខេត្ត​កណ្តាល​និង​ស្រុក​ស្អាង​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​ ​ដោយសារ​រងគ្រោះ​ស្លាប់​៣​គ្រួសារ គ្រួសារ​ទី ១ បាន​ស្លាប់​កូន​១​នាក់ គ្គ្រួសារ​ទី​២ ស្លាប់​ឪពុក​ម្តាយ​កូន​៣​នាក់ គ្រួសារ​ទី​៣ ស្លាប់​កូន​៣​នាក់ សរុប​៧​នាក់ ដែល​មក​ពី​សែន​ផ្នូរ ភូមិរ​ការ​ក្រោម ឃុំ​ខ្ពប និង​មាន​ទិសដៅ​ធ្វើដំណើ​ទៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង និង​ក្រុង​តាខ្មៅ ខេត្ត្ត​កណ្តាល ។ លុះ​មកដល់​ចំណុច​កំពុងចម្លង​អុង​ប៉ាង ក៏​បាន​បត់​ឡាន​ឆ្លង​ទូកដ ក៏​ជួប​ឧប្បហេតុ​គួ​ឲ្យ​រន្ធត់ បណ្តាល​ឲ្យ​៧​នាក់ ។​

​ឯកឧត្តម ម៉ៅ ភារុណ និង​ថ្នាក់ដឹកនាំ​ស្រុក​និង​លោក គុណ ថៅកែ​ទូក​បាន​ចុះសួរសុខទុក្ខ​និង​សម្តែង​នូវ​ការសោកស្តាយ​ជា​ទី​ផុត និង​គោរព​វិញ្ញាណក្ខ័ន្ធ​បួងសូង​សូម​ឲ្យ​វិញ្ញាណ​ក្ខ​ន្ធ័​សព​ទាំង​៧​នាក់ និង​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ពីរ​កន្លែង មួយ​នៅ​ឃុំ​ខ្ពប មួយកន្លែង​ទៀត នៅ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ សូមឲ្យ​ទៅកាន់​សុខៈ​ត្តិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​នៅ​ទី​បញ្ចប់ ឯកឧត្តម​នាំ​អំណោយ​ចូលរួម​រំលែក​ទុក្ខ លោក ខឹម ចន្ទ័​គិរី អភិបាលស្រុក និង​ក្រុមការងារ​មាន​ប្រាក់ ៧៧០០០០០៛ (​ប្រាំពី​លាន​ប្រាំពី​សែន​)​អ​ង្ក​៣៥០​គី​ឡូ​ ​ដោយឡែក ឯកឧត្តម ម៉ៅ ភារុណ អភិបាលខេត្ត​កណ្តាល​ប្រាក់​៧០០០០០០៛ (​ប្រាំពី​លាន​រៀល​) អង្ករ​៣៥០​គី​ឡូ សរុប​ប្រាក់ ២៨.៧០០០០០​រៀល​(​ម្ភៃ​ប្រាំបី​លា​ប្រាំពី​សែន​រៀល​អង្ក​១៤​បាវ​ ​។​

​លោក ខឹម ចន្ទ័​គិរី អភិបាល​ស្រុក​ស្អាង​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ឲ្យខិត​ខំ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ហើយ​បើ​មាន​បញ្ហា​ជួប​នឹង​កង្វះខាត ជីវភាព​សូម​រាយការណ៍​ជូន​មក​លោក​ចៅ​សង្កាត់​ដើម្បី​ធ្វើការ​ចុះ​ជួយ​ជា​បន្ទាន់ ហើយក៏​បាន​សំណូមពរ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ឲ្យ​មាន​ការប្រុ​ង​ប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះ​ដែល​អាច​កើតមានឡើង​ដោយ​ប្រការ​ណាមួយ​ជា​យថាហេតុ ៕
​ស្មាន​ឃុំ​ខ្ពប លោក ម៉ិច មុនី​

 

20160408a (1) 20160408a (2) 20160408a (3) 20160408a (4) 20160408a (5)

Filed in: ព័ត៌មានជាតិ