ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រជា​ពលរដ្ខ​មួយក្រុ​មបាន​ដើរ​លក់​សំភា​រះ​បុរាណ​ពី​ខេត្ត​ស្វាយ​រៀង​មក​រតន​គិរី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​រតនគិរី ៖ ប្រទេសជាតិ​មាន​ការរីកចំរើន​ដោយសារ​ប្រមុខ​រដ្ឋាភិបាល​ពិសេស​គឺ​សម្តេច​តេជោ ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេសជាតិ​សំបូរ​សប្បាយ​មាន​សុខសន្តិភាព មាន​ផ្លូវ ស្ពាន​ថ្នល់​ខ្វែងខ្វាត់​ធ្វើឲ្យ​ប្រជាពលរដ្ឋ​
​ទូទាំង​ប្រទេស​មាន​ឱកាស​ដើរ​រកស៊ី​រហូតដល់​ព្រំប្រទល់​ប្រទេស​ជិតខាង​ដូច​ជា​ព្រំដែន​ថៃ ព្រំដែន​វៀតណាម ព្រំដែន​ឡាវ រហូត​ប្រជាពលរដ្ឋ​ខ្លះ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ទៀត​ផង​។

​ជា​ក់ស្កែ​ង​នៅ​ថ្ងៃ​ទី​០២ ខែ​មេសា​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង បាន​នាំ​គ្នា​បើក​ម៉ូតូរ​ម៉ក​ដឹក​សម្ភារៈ​បុរាណ​ដើរ​លក់ដូរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​រហូតមកដល់​ខេត្ត​រតនគិរី និង​តាម​បណ្តាល​ស្រុក​មួយចំនួន​ទៀត​ផង ហើយ​សំភារៈ​ដែល​យក​មក​លក់​មានដូចជា​កញ្ចែ​ង ល្អី កញ្ជើ ចង្អេ​រ កន្ត្រង​ប្រហុក​។​ល​។  ប្អូនប្រុស ឈ្មោះ ប៉​ក សុ​ផា ដែល​បើករ​ម៉ក​ម៉ូតូ​ដឹក​អីវ៉ាន់​ដើរ​លក់​គ្រប់​ច្រកល្ហក់​បាន​អោយ​អ្នក​សារពត៌មាន​ដឹងថា មុខរបរ​នេះ​ក្រុម​គ្រួសារ​គាត់​លក់ដូរ​ជា​យូរ​ឆ្នាំ​មកហើយ​គឺ​លក់​តាំងពី​ឪពុក​ម្តាយ​របស់​គាត់​ម​ក​ម្លេះ កាលពី​ជំនាន់​ឪពុក​ម្តាយ​គាត់​លក់​គឺ​ជិះ​កង់​ដឹក​ដើរ​លក់​តែ​មកដល់​ជំនាន់​គាត់​ជា​កូន​មានរ​ម៉ក​ម៉ូតូ​ដឹក​ដើរ​លក់​វិញ​។
​ប្អូនប្រុស​បាន​អោយដឹង​បន្តទៀត​ថា​មុខរបរ​នេះ​មិន​ចំណេញ​ច្រើន​ទេ គឺ​អាច​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​គាត់​បាន​ខ្លះៗ ចំណែកឯ​ប្រពន្ធ​និង​កូន​នៅ​ឯ​ស្រុក​ក៏​មិន​ទំនេ​រដែរ គឺ​ឈ្លៀត​ពេល​ទៅ​ធ្វើការ​រោងចក្រ និង​ស្រែ​ចំការ ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​បន្ថែមទៀត គាត់​បន្ថែមទៀតថា​មុខរបរ​នេះ​ឥឡូវ​លក់​អត់​សូវ​ដាច់​ដូច​ពីមុន​ទេ ព្រោះ​ពេល​នេះ​គេ​ច្រើន​តែ​ប្រើប្រាស់​របស់​របស់​ធ្វើ​អំពី​ជ័រ​ដែល​គេ​នាំមក​ពី​ប្រទេស​ជិតខាង​។​

​ចុងបញ្ចប់​នេះ ប្អូនប្រុស​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​អោយ​ជួយ​រក​ទីផ្សារ ដើម្បី​ងាយស្រួល​និង​បង្កើត​ជា​សហគមន៍​ដើម្បី​ងាយស្រួល​លក់ដូរ និង​ជួយ​គាំទ្រ​ផលិតផល​ធ្វើ​ដោយ​ដៃ​ខ្មែរ​ពិតៗ​ពី​បុរាណ​៕

 

20160403a (1) 20160403a (2)

Filed in: ព័ត៌មានជាតិ