ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគីរី​ចុះ​ផ្អាក​ដំណើរ​ការ​កាស៊ីណូ​មួយ​កន្លែង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ កាស៊ីណូ​ហួស​សុពលភាព​ច្បាប់​អនុញ្ញាត​មួយ ដែល​មាន​ទីតាំង​នៅ​ជិត​ច្រកទ្វារ​ភាគី​ឡា​ប៉ា​ខេ ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ត្រូវបាន​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត អាវុធហត្ថ​ស្រុក នឹង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ ចុះ​ទៅ​ត្រួតពិនិត្យ​នឹង​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ។

​សកម្មភាព​សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​ផ្អាក​ធ្វើ​អាជីវកម្ម​កាស៊ីណូ​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៣១ មិនា ២០១៦ តាំងពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​ថ្ងៃត្រង់ រហូតដល់​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់ ថ្ងៃ​ដដែល​ទើប​បញ្ចប់​។​

​លោក ចេង សូរិយា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ដែល​ចុះ​ប្រតិបត្តិការ​ករណី​លើ​ខាងលើ​បានឲ្យដឹងថា កាស៊ីណូ​នេះ​បាន​ហួស​ច្បាប់​អនុញ្ញាត​តាំងពី​ខែ​ធ្នូ ២០១៥ មក​ម្លេះ ប៉ុន្តែ​ថៅកែ​កាស៊ីណូ​នៅ​តែ​បន្ត​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូល​លេង ។​

​លោក​បាន​បន្តថា នៅពេល​សមត្ថកិច្ច​សុំ​ត្រួតពិនិត្យ​ច្បាប់​អនុញ្ញាត តំណាង​របស់​កាស៊ីណូ​បាន​យក​ច្បាប់​ដែល​ហួស​សុពលភាព​មក​បង្ហា​ញ រួមជាមួយ​នឹង​លិខិត​ស្នើរ​សុំ​ច្បាប់​ថ្មី​មួយច្បាប់​ដែល​ចុះ​ថ្ងៃ​ខែ​កាលពី​ខែ​មករា ២០១៦ មក​ឲ្យ​សមត្ថកិច្ច​មើល ខណៈ​ច្បាប់​អនុញ្ញាត​ថ្មី​មិន​ទាន់​ធ្លាក់​មក​ទេ ។ ចឹង​កាស៊ីណូ​នេះ មិន​ខុស​ពី​កាស៊ីណូ​ខុសច្បាប់​ឡើយ ព្រោះ​មិន​ទាន់​មានច្បាប់​អនុញ្ញាត​ថ្មី​ធ្លាក់​មក​ផង តែ​ម្ចាស់​កាស៊ីណូ​នោះ​ហ៊ាន​ឲ្យ​ភ្ញៀវ​ចូល​លេង​ពេញៗ នេះ​ជាការ​បញ្ជាក់បន្ថែម​របស់ លោក​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​។​

​លោក សាន សុ​ភៈ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត​បានឲ្យដឹងថា នៅពេលនេះ​យើង​គ្រាន់តែ​ចុះមក​ពិនិត្យ​នឹងធ្វើ​ស្ថិតិ​ចំពោះ​ជនបរទេស​ដែល​ចូល​មក​លេង​ក្នុង​កាស៊ីណូ​ខាងលើ​ថា តើ​មានច្បាប់​ត្រឹមត្រូវ​ដែរ​ឬ​អត់​?​ចំពោះ​ចំណាត់ការ​យ៉ាង​ណា​នោះ មិន​ត្រូវបាន​លោក សាន សុ​ភៈ បញ្ជាក់ឲ្យ​ដឹង​នោះទេ ព្រោះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការបន្ត​។​

​ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ច្បាប់​របស់​កាស៊ីណូ​ដែល​មានឈ្មោះ HOANG DIEU គេ​សង្កេតឃើញ​មាន​ជន​វៀតណាម​ទាំង​ស្រី​ប្រុស ក្មេង​ចាស់​ប្រមាណ​ជិត​៣០០​នាក់ កំពុង​សម្ងំ​លេងល្បែង​រាប់សិប​មុខ​ក្នុង​កាស៊ីណូ​យ៉ាង​កងរំពង មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​ក៏​ឃើញ​មាន​វត្តមាន​ជនជាតិខ្មែរ​ចូល​ទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​ខាងលើ​ដែរ តែ​អ្នកខ្លះ​រត់​ចេញ​ក្រៅ​អស់​មួយចំនួនធំ​។​

​ប្រភព​ដែល​អ្នក​យ​កព៌ត័មានទទួលបាន​នឹង​ទុកចិត្ត​ចំផុត​បានឲ្យដឹងថា ក្នុងចំណោម​ជនជាតិ​វៀតណាម​ប្រមាណ​៣០០​នាក់​នោះ ភាគច្រើន​ពួកគេ​ចូល​មក​លេង​ល្បែង​ដោយ​ខុសច្បាប់ គឺ​មាន​ចំនួន​តិចតួច​ណាស់​ដែល​ចូល​មក​លេង​ស្របច្បាប់ ព្រោះ​ជនជាតិ​វៀតណាម​ទាំង​នោះ មិន​មាន​លិខិតឆ្លងដែន​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កាស៊ីណូ​នឹង​ច្រកព្រំដែន​ខាងលើ​បាន​និយាយថា ជា​រៀងរាល់ថ្ងៃ​គេ​តែង​ឃើញ មាន​រថយន្ត​ប្រភេទ​កូរ៉េ​ពី​រគ្រឿង​បាន​ដឹក​ជញ្ជូន​ជនជាតិ​វៀតណាម តាម​ច្រក​ទ្វេរ​ភាគី​ឡា​ប៉ា​ខេ ទៅ​កាស៊ីណូ HOANG DIEU ដែល​មាន​ចម្ងាយ​ប្រមាណ​តែ​២០០​ម៉ែត្រ​ពី​ដង​ប៉ា​រាស់​ព្រំដែន ។

​ប្រជាពលរដ្ឋ​បាន​បន្តថា មិនមែន​មាន​តែ​ជនជាតិ​វៀតណាម​ទេ ដែល​ចូល​មក​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​នេះ សូម្បី​ជនជាតិ​ខ្មែរ​ទាំង​ប្រុស​ទាំង​ស្រី ក៏​និយម​ចូល​ទៅ​លេង​ល្បែង​នៅ​កាស៊ីណូ​ហ្នឹង​ដែរ ហើយ​ភាគច្រើន​ជនជាតិ​ខ្មែរ​ប្រុសៗ​ចូល​ទៅ​លេង​ល្បែង​បញ្ជល់មាន់​ស្ទើរ​រាល់ថ្ងៃ​។​

​ក្រុមអ្នកតាមដាន​ស្ថាន​ការណ៏​សង្គម​បាន​លើកឡើង​ថា ការអនុញ្ញាត​ឲ្យ​ជន​ជា​តិដ​ទៃ​ឆ្លងដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​សេរី​មិន​មាន​ច្បាប់ទម្លាប់​បែបនេះ គឺ​កំពុង​ធ្វើឲ្យ​ប្រទេស​ជាតិ​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូចជា​៖ ១.​ខាតបង់​ថវិកា​បង់​ចូល​ជាតិ ព្រោះ​នៅពេល​មាន​ជនជាតិ​បរទេស​ណា​ម្នាក់ ត្រូវ​ការចូល​មក​លេង​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ទិញ​សំបុត្រ​ចូល នឹង​ដើម្បី​សម្គាល់​អត្តសញ្ញាណ ២.​អាច​ធ្វើឲ្យមាន​បញ្ហាអ​សន្តិសុខ​នឹងស​ណ្នា​ប់​ធ្នា​ប់ ព្រោះ​សមត្ថកិច្ច​មិន​អាច​កំណត់​អត្តសញ្ញាណ​របស់​ជនបរទេស​ទាំងនោះ ថា ពួកគេ​ជាប់ ពាក់​ព័ទ្ឋជាមួយ​នឹង​អំពើ​ខុស​ច្បាប់​ដែរឬ​យ៉ាងណា​?​ការ​ចេញ​ចូល​ដោយ​សេរី​របស់​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ ក៏​បាន​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​មួយចំនួ​ន ត្បិត​អាចមាន​ជន​ឱកាសនិយម​មួយចំនួន បន្លំ​ចូលមក​ប្រព្រឹត្តឹ​បទល្មើស​នានា​លើ​ទឹកដី​ខ្មែរ ព្រោះតែ​គ្មាន​ការត្រួតពិនិត្យ​ពី​សមត្ថកិច្ច​។​

​មហាជន​ដែល​តាមដាន​សកម្មភាព​ចេញ​-​ចូល​របស់​ជនជាតិ​វៀតណាម​ដែល​ចូល​មក​លេង​ល្បែង​នៅ​កាស៊ីណូ HOANG DIEU បាន​រិះគន់ នគរ​ប៉ុស្តិ៍​ច្រក​ទ្វេរ​ភាគី​ព្រំដែន​ឡា​ប៉ា​ខេ នឹង​មន្ត្រី​ជំនាញ​នានា​ដែល​មាន​តួនាទី​យាមកាម​នៅ​ច្រក​ព្រំដែន​នោះ​ថា ព្រោះតែ​ប្រយោជន៏​បុគ្គល អស់លោក​បែរ​ជា​ភ្លេច​គិត​ពី​បញ្ជា ដែល​អាច​កើតមាន​ជាយថាហេតុ ។​ប្រជាពលរដ្ឋ​បាន​សំនូមពរ​ដល់​លោក តូច យ៉ុន ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី គួរ​ចាត់វិធានការ​ចំពោះ​មន្ត្រី​របស់​លោក​ផង ព្រោះ​ភាព​អសកម្ម​របស់​មន្ត្រី​ក្រោម​ឱ​វ៉ាទ​របស់​លោក​ស្នងការ​មិនមែន​ទើបតែ​កើតមាន​នោះ​ទេ គឺ​មាន​រាប់​ខែ​ឆ្នាំ​មក​ហើយ​តាំងពី​កាស៊ីណូ HOANG DIEU បើក​ដំណើរការ​មក ៕
​ដោយ  ៖   គឹម   ចំរើន​

 

IMG-20160402-WA0000

IMG-20160402-WA0001

Filed in: ព័ត៌មានជាតិ