ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ក្រសួង​អប់រំ​ជំរុញ​ឱ្យ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពង្រឹង​សមត្ថភាព​គ្រូ លើ​ការ​បង្រៀន​តាម​ប្រព័ន្ធ​ឌីជីថល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លើកឡើងថា វិទ្យាស្ថាន​ជាតិ​អប់រំ​ត្រូវតែ​ជា​កន្លែង​មួយ ដែល​ឈានមុខ ក្នុង​ការលើកកម្ពស់​កា​រ​បង្រៀន​តាម​អន​ឡា​ញ និង​ការគ្រប់គ្រង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ចាប់​យក​ការ បង្រៀន​ឱ្យ​ទាន់​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក នា​សតវត្សរ៍​ទី​២១​នេះ​។​

​ថ្លែង​ឱកាស​ដាក់ឱ្យ​ប្រើប្រាស់​សាលារៀន​ឌីជីថល Wiki School នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្រោម​កិច្ច​គាំទ្រ​បច្ចេកទេស​ពី​ក្រុមហ៊ុន ផុ​ស្ការ ឌីជីថល ឯកឧត្តម​បណ្ឌិត​សភាចារ្យ​បានបញ្ជាក់​ថា គ្រូ​ដែល​ចេញ​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ ត្រូវតែ​មាន​សមត្ថភាព​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ក្នុង​ការបង្រៀន និង​ការគ្រប់គ្រង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ថា ការដាក់​ឱ្យ​ប្រើប្រាស់​នូវ សាលារៀន​ឌីជីថល នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ គឺជា​កាតាលីករ​មួយ ដែល​ជំរុញ​ឱ្យ​គ្រូបង្រៀន​ឈាន​ទៅ​មុខ​មួយកម្រិត​បន្ថែម​ទៀត​ផ្នែក បច្ចេកវិទ្យា​ឌីជីថល​។ ឯកឧត្តម​បន្តថា បញ្ហា​ប្រឈម​ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន គឺ​ការប្រើប្រាស់​ឯកសារ​កាល​ពី​១០​ឆ្នាំមុន ដើម្បី​ធ្វើ​ការបង្រៀន​ដល់​សិស្ស ខណៈ​ស្ថានភាព​ក្នុងពេល​បច្ចុប្បន្ន មាន​មុខវិជ្ជា​មួយចំនួន​មាន​ការវិវត្តន៍​ជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​សិស្ស មិន​អាច​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​។​

​ឯកឧត្តម រដ្ឋមន្ត្រី អះអាងថា ការបង្កើត​បរិយាកាស​បង្រៀន និង​សិក្សា​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​កាន់តែច្រើន គឺ​ផ្តល់​នូវ​ជម្រើស និង​អំណោយផល​សម្រាប់​ការសិក្សា ក៏ដូចជា​ការប្រើ​នូវ​វិធីសាស្ត្រ​បង្រៀន​សមស្រប ដើម្បី​កែលម្អ​លទ្ធផល​សិក្សា​សិស្ស​ប្រសើរ​ជាង​មុន​។​

​ឯកឧត្តម​បណ្ឌិត សៀង សុ​វណ្ណា នាយក​វិទ្យាស្ថាន​ជាតិ​អប់រំ បានឱ្យដឹងថា វិទ្យាស្ថាន​ជាតិ​សម្រាប់​ការបណ្តុះបណ្តាល​គ្រូ​កម្រិត​ឧត្តម​នេះ បាន​និង​កំពុង​សហកា​រ​ជាមួយ​ក្រុមហ៊ុន Poscar Digital ក្នុង​ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន​ឌីជីថល​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ង​ន់ ម័​រ សហ​ស្ថាបនិក​ក្រុមហ៊ុន Poscar Digital បញ្ជាក់ថា ជំនួយ​ដល់​វិទ្យាស្ថាន​ជាតិ​អប់រំ​នេះ ផ្តោតលើ ការប្រើប្រាស់ និង​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន​ឌីជីថល រយៈពេល​៧​ឆ្នាំ និង​ម៉ាស៊ីន​វត្តមាន​ឌីជីថល​ចំនួន​៤​គ្រឿង ដែល​អាច​ពង្រឹង សមត្ថភាព​ជំនាញ​ដល់​គ្រូ​បង្គោល និង​គរុ​សិស្ស​និស្សិត​។ លោក​ថា សព្វថ្ងៃនេះ ក្រុមហ៊ុន​របស់​លោក​កំពុង​សហការ​ជាមួយ​ក្រសួង​អប់រំ ក្នុង​ការផ្តល់​មធ្យោបាយ​សិក្សា​ពី​ចម្ងាយ សម្រាប់​ថ្នាក់បឋមសិក្សា ដល់​ថ្នាក់​វិទ្យាល័យ ហើយ​ក្រុមហ៊ុន ក៏​កំពុង​ធ្វើការ​ជួយ​ដល់​ថ្នាក់ ឧត្តមសិក្សា​ថែមទៀត​៕

 

Filed in: ព័ត៌មានជាតិ