ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អធិការនគរបាល​ស្រុក​ស្អាង​បើកប្រជុំ​ពិនិត្យ​កម្លាំង​ដើម្ប​លើក​ទិសដៅ​វិធានការ​ការពារ​ក្នុង​ស្រុក​ស្អាង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ័ ទី ២៩ ខែ​ធ្នូ ឆ្នាំ ២០១៥ នៅ​អធិការនគរបាល​ស្រុក​ស្អាង ស្ថិតនៅ​ភូមិ​ព្រែក​រុន​ឃុំ​ព្រែគ​យ ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​កម្លាំង​នគរបាល​ស្រុក​ស្អាង និង​កម្លាំង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ទាំង​១៦ ឃុំ ស្ថិតក្នុង​ស្រុក​ស្អាង ក្រោម​ការគ្រប់គ្រង​របស់ វរៈសេនីយ៍ទោ សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង និង​ក្រុមការងារ​ពិនិត្យ​កម្លាំង​ថ្នាក់​ខេត្ត​ចុះ​មក​ស្រុក​ស្អាង ។​

​ លោក​វរៈសេនីយ៍ទោ សួន បុញ្ញុ​វន្ត លោក​បាន​បញ្ជាក់ថា កងកំលាំង​នគរបាល​ក្នុង​ស្រុក​ស្អាង សរុប​ទាំង​ស្រុក​និង​ប៉ូស្តិ​រដ្ឋបាល​មានចំនួន​១៧៤ កម្លាំង​ក្នុង​នេះ​មាន​ស្រី​មួយ​នាក់ ។​

​បន្ទាប់មក លោក​អធិការ​ស្រុក​ស្អាង​បាន​ប្រាប់​អ្នក​សារព័ត៌​ថា ការបើក​ពិនិត្យ​កម្លាំង​នគរបាល​ជាតិ​ដែល​ប្រចាំ​ការងារ​​នៅក្នុង​អធិការ​ ស្រុក និង​ប្រចាំ​ការងារ​នៅ​ប៉ូស្តិ​រដ្ឋបាលទាំ​១៦​ឃុំ​នេះ បាន​បង្ហាញ​មុខ​កងកម្លាំង​មុខ​សាមគ្គីភាព​គ្នា​និង​គ្នា​អោយបាន​រឹងមាំ សម្រាប់​កងកម្លាំង​នគរបាល​ជាតិ​យើង ។ ជាពិសេស​ទៅទៀត​ត្រូវ​កំណត់​យក​គោលការណ៍​កសាង​ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បី​លើក​កំពស់​នឹង​ជួយ​ជុំ​ងុ​ញ​ចលនា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ សាធារណៈ​នៅ​គ្រប់​ទីកន្លែង​ច្រកល្ហក ក្នុង​ស្រុក​ស្អាង គោលបំណង​ពង្រឹង​សេចក្តីសុខ​សុវត្ថិភាព​កាត់បន្ថយ​គ្រោះថ្នាក់​ផ្សេង​ ទាន់ពេលវេលា តាមរយៈ​កម្លាំង​តស៊ូ ដើម្បី​លុបបំបាត់​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់​ស្រុក ជួយ​ជុំរុញ​ដល់​កិច្ចដំណើរការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច សង្គមកិច្ច​នៅ​មូលដ្ឋាន អោយបាន​ល្អ​កាន់តែ​ប្រសើរ​ថែម​ទៀត​។ បំផុស​ឱ្យមាន​កិច្ចសហការ​ចូលរួម​ជាមួយ​អជ្ញាធរ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ គ្រប់​សមាសភាព​ផ្សេងៗ​ក្នុង​ជូរ​រដ្ឋាភិបាល  គណបក្សនយោបាយ  អង្គការក្រៅរដ្ឋាភិបាល ផ្នែក​ឯកជន សន្តិសុខ​ឯ​ជន ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់រូប ដើម្បី​កសាង​កម្លាំង​សរុប​វិធានការ​សរុប និង​មធ្យោបាយ​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។  ចាត់វិធានការ ការពារ​សកម្មភាព​លួច​ឆក់​ប្លន់​គ្រប់​ប្រភេទ គ្មាន​ការដាំដុះ​គ្រឿងញៀន​ខុសច្បាប់ គ្មាន​ចរាចរ​ជួញដូរ​មនុស្ស​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ជួញដូរ​កុមារ​ប្រើ​អំពើហឹង្សារ​ក្នុងគ្រួសារ​
​គ្មាន​ក្មេង​ទំនើង​គ្មាន​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ការប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​បទ​ល្មើ​ង​ផ្សេងៗ​។

​ ក៏​ដូច​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ក៏​បាន​ទទួល​បញ្ជា​លោក​ប្រធាន​ស្នងការ​ខេត្តកណ្តាល​ប្រមូល​ជុំ​កម្លាំង​ ទាំងអស់​ក្នុងស្រុក​ស្អាង ដើម្បី​ដាក់​វេន​យាប​នៅ​ចំណុច​គោលដៅ​ទាំង​យប់​ទាំង​ថ្ងៃ​ការពារ​សុវត្ថិភាព​ ប្រជាជន រស់​នៅក្នុ​ស្រុក​ស្អាង ដែល​រុះរើ​លំនៅដ្ឋាន​គ្រប់​ដោយ​ផលប៉ះពាល់​ស្ថាបនា​ផ្លូវ​ជាតិ ២១ ចាប់តាំងពី​ស្រុក​តាខ្មៅ​​មកដល់​ស្រុក​ស្អាង​ដល់​ស្រុក​កោះធំ ខេត្ត​កណ្តាល ដើម្បី​ជួយ​លើក​កំពស់​វិសយ័​សង្គមជាតិ​ឱ្យមាន​សន្តិសុខ​សន្តិភាព​៕
​ដោយ ហុក វិបុល​

 

2015_12_31ch5 (1) 2015_12_31ch5 (2) 2015_12_31ch5 (3)

Filed in: ព័ត៌មានជាតិ