ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជនសង្ស័យ​ប្រុស ស្រី ចំនួន ៨​នាក់ ត្រូវ​បាន​កងកម្លាំង​រាជ​អាវុធហត្ថ​ចាប់​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ជួញដូរ​និង​រក្សា​នូវ​សារធាតុ​ញៀន​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​សហកា​រ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយទោ ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត និង​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ធ្វើ​ការចុះ​បង្ក្រាប​ករណី​រក្សា​ទុកដឹកជ​ញ្ជូ​ន​និង​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ខណៈ​ដែល​ពួកគេ​កំពុង​ចែកចាយ​ក្នុង​បន្ទប់​ជួល​ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់ ស្វាយដង្គំ​និង នៅតាម​ផ្លូវ​សាធារណៈ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​បាន​ចំនួន​៨​នាក់ ។​

​លោក​អនុសេនីយ៍ឯក ធា​វ ច័ន្ទ​តារា នាយការិយាល័យ​បទល្មើស​គ្រឿងញៀន​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់ថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៨​នាក់​មាន ៖ ទី​១/​ឈ្មោះ​នុត ប៉ូ​ឡូ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​(​អ្នកជួញដូរ​)​រស់នៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ទី​២/​ឈ្មោះ សួន ចិត្ត ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ  ទី​៣/​ឈ្មោះ  គឹម សុ​ចិន្តា ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​មុខរបរ​អូ​តេស​ខារ៉ាអូខេ​អ្នក​ទាំង​ពីរ​ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​(​ជា​អ្នកចាត់ចែង​និង​ប្រើប្រាស់​) ទី​៤/​ឈ្មោះ សាយ ចិន្តា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​បុគ្កលិកភោ​ជ​នីយដ្ឋាន រស់នៅ​ភូមិ​ដក​ពោធិ៍  សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទី​៥/​ឈ្មោះ សូ សុ​វ​ន្ឆ័​យ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​សិស្ស​ថ្នាក់​ទី​១២​វិទ្យាល័យ​អង្គរ​(​ជា​អ្នក​ជួញដូរ​) រស់នៅ​ភូមិ​ចុង​កៅស៊ូ  សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទី​៦/​ឈ្មោះ យ៉ាវ យឿ​ត ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ខ្វៀន សង្កាត់​គោកចក ក្រុង​សៀមរាប និង​ទី​៧/​ឈ្មោះ ស៊ន់ វិណៃ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​បុគ្គលិក​សណ្ឋាគា​រ រស់នៅ​ភូមិ​ទ​ទា សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប​និង​ទី​៨/​ឈ្មោះ ធី ចាន់ធូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ​អ្នករត់​តុ ស្នាក់នៅ​ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប (​អ្នក​ទាំង​បី​ជា​អ្នក​ចាត់ចែង​ឱ្យ​ប្រើប្រាស់​)​។​

​លោក​បន្តថា ក្រោយ​ពី​ចុះបង្ក្រាប​រួចមក កម្លាំង​ជំនាញ​បាន​នាំយក​មក​សួរ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​និង​ធ្វើ​ការដកហូត​វត្ថុតាង​រួមមានៈ ម្ស៉ៅ​គ្រើម​ពណ៏​ស​ថ្លា​ចំនួន​២៤​កញ្ចប់​មាន​ទម្ងន់​១១,២១​ក្រាម​, ទូរ​សព្ទ័​ដៃ​៧​គ្រឿង ,​ម៉ូតូ​៣​គ្រឿង និង​ឧបករណ៏ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៨​នាក់​នឹង​វត្ថុតាង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំ​រឿន​បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ដដែល​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕
​ដោយ (​លុច ណា​ម​) សៀមរាប​

 

2015_12_31ch3 (1) 2015_12_31ch3 (2)

Filed in: ព័ត៌មានជាតិ