ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​តេស លើ​ម្ហូបអាហារ​ដែល​គ្មាន​គុណភាព​នៅ​ផ្សារ​ពួក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប ៖ មន្ត្រី​កាំកុងត្រូល​សាខា នៃ​ខេត្ត​សៀមរាប បាន​ចុះ​ត្រួតពិនិត្យ​ធ្វើ​តេស​ម្ហូបអាហារ​ដែល​គ្មាន​គុណភាព និង គ្មាន​អា​នាម័យ កាលពី ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ផ្សារ​ពួក ស្រុក​ពួក ខេត្តសៀមរាប និង​ផ្សព្វផ្សាយ​ចែក​ជូន​នៅ​ស្លាក​សញ្ញា​នៃ​ការប្រើប្រាស់ និង ទិញ​ផលិតផល​សម្រាប់​បរិភោគ​ឧបភោគ ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​បាន​ដឹង​និង​យល់ច្បាស់ មុន​និង​ទិញ​ផលិតផល​អ្វី​មួយ​ត្រូវ​ពិនិត្យមើល​ឲ្យបាន​ត្រឹមត្រូវ ចៀសវាង​នូវ​ផល​បះ​ពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ប្រចាំថ្ងៃ ។

​លោក ព្រុំ ដូលីន ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​សៀមរាប​បានឲ្យដឹងថា មន្ត្រី​កាំកុងត្រូល​របស់លោក បាន​ចុះ​ធ្វើ​ការត្រួត​ពិត្យ និង​ធ្វើ​តេស​លើ​ម្ហូបអាហា​នៅតាម​បណ្តា​ផ្សារ​នានា​ជា​ច្រើនលើក​ច្រើនសារ​រួចមកហើយ នៅក្នុង​ខេត្ត​សៀមរាប ជាពិសេស​គឺ​នៅ​ផ្សារ​ពួកនេះ​តែម្តង បាន​ឲ្យឃើញថា បងប្អូន​អា​ជីករ អ្នកលក់ដូរ ព្រមទាំង​ប្រជាពលរដ្ឋ​ពួកគាត់​បាន​កាន់តែ​យល់ដឹង​ច្រើន​ជាង​មុន ចំពោះ​បញ្ហា​ការលក់ដូរ​និង​ការទិញ​ព្រមទាំង​ផ្នែកអនាម័យ​ក្នុង​ការលក់ដូរ​ឬ​របស់របរ​ប្រើប្រាស់​សម្រាប់​ម្ហូបអាហា​បរិភោគ និង ការចែកជូន​នៅ​ស្លាក​សញ្ញា​នេះ​គឺ​សម្រាប់​ឲ្យ​បងប្អូន​មើល​មុន​និង​ទិញ​ហើយ​ត្រូវជ្រើ​រើស​យក​ផលិតផល​ណា​ដែល​គ្មាន​ជាតិគីមី​និង​មាន​គុណភាព​ល្អ ។​

​លោក​បន្តថា ស្លាក​សញ្ញា​ទាំងអស់នេះ​ត្រូវបាន​បិត​ភ្ជាប់​ទៅ​និង​ជញ្ជាំង​តាម​តូប​ក្នុង​ផ្សារ ដើម្បី​ឲ្យមាន​ភាពងាយស្រួ​ល​ដល់​ប្រជាពលរដ្ឋ​និង​អាជីវករ​លក់ដូរ​នៅ​ទីនោះ​បាន​យល់​ដឹង​ផង​ដែរ ។ លោក​បន្ថែម​ទៀត​ថា ចំពោះ​ខាង​ក្រសួង​ពាណិជ្ជកម្ម នៃ​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ នី​ហ​រណ៏ អា​ហ​រណ៏ និង បង្ក្រាប​ការ​ក្លែងបន្លំ កាំកុងត្រូល​បាន​ដាក់ចេញ​នៅ​ស្លាក​សញ្ញា ស្តីពីឥ​វ៉ាន​ម្ហូបអាហារ​ណា​ដែល​ខូចគុណភាព​និង​មាន​គុណភាព​ឲ្យ​ដំណើរការ​ចរាចរណ៏​នៅលើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ណែនាំ​ពន្យល់​ពី​ផល​បះ​ពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ផងដែរ ។ ធ្វើយ៉ាងណា ឲ្យមាន​ការ​រិតបន្តឹង​នៅ​របស់របរ​ដែល​ត្រូវ​នាំ​ចូល​មក​ពី​បណ្តា​ប្រទេស​ជិតខាង​និង​នៅក្នុង​ស្រុក​យកមក​ដាក់​លក់​នៅលើ​ទីផ្សារ​ឲ្យមាន​គុណភាព​ល្អ​មិន​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ ។ ក្នុង​នោះ​ក្រុម​ការងារ​ក៏​បាន​ធ្វើ​ការពន្យល់ ណែនាំ​អំពី​ការ​ពិនិត្យ​នូវ​ថ្ងៃខែ​ផលិត និង កាលបរិច្ឆេត​នូវ​មុខទំនិញ ដើម្បី​ឲ្យដឹង​ពី​គុណភាព​រប​ស់​ទំនិញ​ផងដែរ ៕
​ដោយ (​លុច ណា​ម​) សៀមរាប​

2015_12_31ch2 (1) 2015_12_31ch2 (2) 2015_12_31ch2 (3)

Filed in: ព័ត៌មានជាតិ