ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រើ​កាំភ្លើង​ខុសច្បាប់ បាញ់​សត្វ បែរ​ត្រូវចំ​ក្បាលមនុស្ស​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌល​គី​រី ៖ មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​សាធារណៈការ នឹង​ដឹកជញ្ជូន​ខេត្ត បាន​រងរបួស​ក្បាល​ជា​ទម្ងន់ ខណៈ​គាត់​កំពុង​បើកបរ​ត្រាក់ទ័រ​ភ្ជួរ​ដី​ឡើង​លើ​រថយន្ត​ដឹកជញ្ជូន​មួយគ្រឿង​ទៀត ក៏​ស្រាប់តែ​មាន​គ្រាប់កាំភ្លើង​ខ្យល់​(​កាំភ្លើង​កែច្នៃ​) ។ ហេតុ​ការណ៏​ដែល​ស្ទើរ​នឹកស្មាន​មិនដ​ល់​នេះ​បាន​កើត​នៅវេលា​ម៉ោង​១៣ ថ្ងៃទី​៣០ ធ្នូ ២០១៥ នៅ​ចំនុច​ផ្លូវ​ចូល​វត្ត​លើ ក្នុងភូមិ​ជ្រៃ​សែន សង្កាត់ មនោ​រម្យ ក្រុង សែន​មនោ​រម្យ​។​

​លោក​ឧត្តមសេនីយ៏ត្រី តូច យ៉ុន ស្នងការ​នគរបាល​ខេត្ត​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ នួន ផាត ហៅ សាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែ​មនោរម្យ​។​លោកស្នងការ​បាន​បន្ត​ថា នៅ​ពេល​ជនរងគ្រោះ​ភ្ជួរ​រាល់​ដីចម្ការ​រួច ក៏​បរ​ត្រាក់ទ័រ ឡើង​លើ​រថយន្ត​ដើម្បី​ដឹក​ទៅ​ផ្ទះ ស្រាប់តែ​ឮ​សម្លេង​កាំភ្លើង​ខ្យល់ ហើយ​គ្រាប់​នោះ​បាន​ហោះ​មក​ត្រូវ​ក្បាល ជនរងគ្រោះ​ហូរឈាម​ស្រោច​ពេញ​ក្បាល បៀម​គ្រាប់​ជាប់​ជើងសក់​ស្តាំ ក្រោយ​កន្ទុយភ្នែក​។ នៅពេល​ភ្លាមៗ​ជន​មិន​ស្គាល់​មុខ​ដែល​បាញ់កាំភ្លើង​ខ្យល់ បាន​រត់គេចខ្លួន​បាត់​ស្រមោល ។

​បន្ទាប់ពី​ត្រូវ​គ្រាប់កាំភ្លើង​កែច្នៃ​ជនរងគ្រោះ បាន​ទៅ​មន្ទីរពេទ្យ​ធ្វើការ​វះកាត់ យក​គ្រាប់​ចេញ​(​គ្រាប់​នោះ​គឺ​ពិ​ដាង​កង់​ម៉ូតូ​) ហើយ​ក៏​មក​ប្តឹង​សមត្ថកិច្ច ដើម្បី​ស្រាវជ្រាវ​រក​អ្នកបាញ់​។​

​លោក​ឧត្តមសេនីយ៏​ស្នងការ​បានបញ្ជាក់​ថា ក្រោយពី​ធ្វើ​ការស្រាវជ្រាវ សមត្ថកិច្ច​បាន​រកឃើញ​ជនបង្ក ដែល​មានឈ្មោះ សាំង ហ៊ាន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនបង្ក និង​វត្ថុតាង​អាវុធ​បាញ់​ខ្យល់​(​ប្រភេទ​កែច្នៃ​)​ប្រើ​គ្រាប់​ពិ​ដាង​កង់​ម៉ូតូ​។​

​តាម​ចម្លើយ​សារភាពរ​បស់​ជន​សង្ស័យថា ខ្លួន​កំពុង​បាញ់​សត្វ​ពពេច ស្រាប់តែ​ឮ​សម្លេង​របស់​ជនរងគ្រោះ​ស្រែកថា អា​!​ណា បាញ់​អាញ់ ទើប​ខ្លួន​គេ​(​ជនបង្ក​)​ដឹងថា បាន​បាញ់​ចំ​មនុស្ស ។ ដោយ​ភ័យ​ខ្លាច​ក៏​យក​កាំភ្លើង​នោះ​ទៅ​បោះចោល​ក្នុងព្រៃ នឹង​ជិះ​ម៉ូតូ​គេចខ្លួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត រៀបចំ​សំនុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់ ។

​បើ​តាម​ការសន្និដ្ឋាន​នោះ ជនសង្ស័យ​ពិតជា​គ្មាន​បំណង​ធ្វើ​មនុស្សឃាត​លើ​ជនរងគ្រោះ​ទេ តែ​ដោយសារ​ការ​ធ្វេសប្រហែស​ទើប​បណ្តាលឲ្យ​កើត​រឿង​នេះ​តែម្តង​៕
​ដោយ ៖ ហេង ចាន់​ណុប​

 

2015_12_31a

Filed in: ព័ត៌មានជាតិ