ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​សាកសួរ​សុខទុក្ខ​លោកតា គង់ ស្រ៊ុន អតីត​ប្រធាន គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បាត់ដំបង​ ៖ កាលពី​ថ្ងៃ​ទី ២៨ ខែ​ធ្នូ ឆ្នាំ​២០១៥ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អមដំណើរ​ដោយ ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង អញ្ជើញ​មក​សាកសួរ​សុខទុក្ខ​លោកតា គង់ ស្រ៊ុន ជន្មាយុ ៩១​ឆ្នាំ អតីត​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​បាត់ដំបង ចន្លោះ​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ១៩៩១ ក្នុង​របប រដ្ឋ​កម្ពុជា ។​

​ការអញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​ថវិកា​ចំនួន ២.០០០​ដុល្លារ ទៅ​ប្រគល់ជូន​លោកតា គង់ ស្រ៊ុន គឺជា​ការ​យក ចិត្ត​ទុកដាក់​របស់​សម្តេច​ក្រឡា​ហោ​ម  ស ខេង ចំពោះ​អតីតមន្ត្រី​ចាស់ៗ​ដែល​ចូល​និវត្តន៍​កន្លងមក ។​

​លោកតា គង់ ស្រ៊ុន ក៏ដូចជា ក្រុម​គ្រួសារ​មាន​ក្តីរំភើប​ចិត្ត​រីករាយ​ឥតឧបមា​ចំពោះ​ការយកចិត្តទុកដាក់រ​បស់ សម្តេច​ក្រឡាហោម  ស ខេង ដែល​បាន​អញ្ជើញ​មក​សាកសួរ​សុខទុក្ខ​លោកតា ដល់​គេហដ្ឋាន​តែម្តង និង​សូម​គោរព​ថ្លែង អំណរគុណ​ចំពោះ សម្តេច​ក្រឡាហោម  ស ខេង និង​សូម​គោរព​ជូន​សម្តេច ស ខេង និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី ចៅប្រុស ចៅស្រី ជួប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កំបី​ឃ្លៀងឃ្លាត​ឡើយ ៕
​ដោយ​ ៖ សារ៉េត​

 

2015_12_30d (1) 2015_12_30d (2)

Filed in: ព័ត៌មានជាតិ