ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មន្ដ្រីនគរបាល​៤៩​នាក់ ត្រូវបាន​ក្រសួង​មហាផ្ទៃ ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង និង​បំពាក់​ឋានន្ដរ​សក្កិ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​មណ្ឌល​គី​រី ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ មានការ​បើក​កម្មវិធី ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង និង​បំពាក់​ឋានន្ដ​រ​សក្កិ​ដល់​មន្ដ្រីនគរបា​ល​ខេត្ត​មណ្ឌលគិរី និង​មន្ដ្រីនគរបាល​ខេត្តក្រចេះ​ចំនួន​៤៩​នាក់ ដែល​មាន​ស្នាដៃ​ល្អ​និង​មាន​ការចូលរួម​ក្រោម​អធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការ​រង​នគរបាលជាតិ​ក្រសួងមហាផ្ទៃ និង​ការចូលរួម​ពី​សំណាក់​លោក ស្វាយ សំ​អ៊ាង អភិបាលរង​ខេត្ត កម្ម​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី​។​

​នៅ​ក្នង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង និង​បំពាក់​ឋានន្ដរ​សក្កិ​មន្ដ្រីនគរបាល​ជាតិ មាន​ក្នង​នោះ​៖ ០១. លោក ទៀង សៅ​រ័ត្ន ស្នងការរង​ទទួលបន្ទុក​ជនអន្ដោប្រវេសន៍ ទៅ​ជា​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១) និង​លោក​វរសេនីយ៍ត្រី ទូច ដា​ណា​រ៉ា អនុប្រធាន​ការិយាល័យ​ប៉ុស្ដិ៍​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មក​ឡើងកាន់ដំណែង​ជា​ស្នងការរង​ខេត្ត (​សក្កិ​៥)  ទ​ទូល​បន្ទុក​កិច្ចការ​ព្រំដែន និង​រួម​ទាំង​បំពាក់​ឋានន្ត​រ​សក្កិថ្នាក់​វរសេនីយ៍​ឯក ០៣​នាក់ និង​ខេត្ត​ក្រចេះ​០២​នាក់ ថ្នាក់​នាយ​ការិយាល័យ ០៣​នាក់ ថ្នាក់​នាយ​រង​ការិយាល័យ ១២​នាក់​, ថ្នាក់​អធិការរង ១២​នាក់​, ថ្នាក់​វរសេនីយ៍ត្រី ០៧​នាក់​, ថ្នាក់​អនុសេនីយ៍ឯក ០២​នាក់ និង​ថ្នាក់​អនុសេនីយ៍ទោ ០៨​នាក់​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ លោក ស្វាយ សំ​អ៊ាង នៃ​អភិបាលរង​ខេត្ត និង​ឯកឧត្តម ឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការ​រង​នគរបាល​ជាតិ​ក្រ​សូង​មហាផ្ទៃ បាន​មានប្រសាសន៍ថា ការប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង និង​បំពាក់​ឋានន្តរ​សក្កិ​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​ពីរ​នាពេលនោះ គឺ​ធ្វើឡើង​ទៅ​តាម​ច្បាប់​ស្ដីពី​លក្ខន្តិក​របស់​មន្ដ្រីនគរបាល​ជាតិ ដែល​បាន​រៀបចំ​ឡើង​ក្នុង​ការលើកទឹកចិត្ត​ដល់​មន្ដ្រីនគរបាល​ដែល​មាន​ស្នាដៃ​ល្អ កន្លងមក​ក្នុងការ​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម បានលើកឡើង​ពី​បញ្ហា​អសន្ដិសុខ​នៅតាម​បណ្ដាល​ខេត្ត​មួយចំនួន​ដែល​កើតឡើង​នា​ពេល​ថ្មីៗ​នេះ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​ម្ចាស់​អាជីវករ​មាន​ការព្រួយបារម្ភ​ពី​បញ្ហា​អសន្ដិសុខ​នេះ ដូច្នេះ ឯកឧត្តម បាន​ធ្វើ​ការណែនាំ និង​ជម្រុញ​ដល់​មន្ដ្រីនគរបាល​ទាំងអស់ ជា​ពិសេស​មន្ដ្រី​នគរបាល ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​តែងតាំង និង​បំពាក់​ឋានន្ដរ​សក្កិ ធ្វើ​យ៉ាងណា​ត្រូវ​ចូលរួម​ទប់ស្កាត់​រាល់​បទ​ស្មើ​ស​ផ្សេងៗ និង​ត្រូវ​អនុវត្តន៍​នូវ​គោលនយោបាយ ភូមិ​/​ឃុំ មាន​សុវត្ថិភាព​ទាំង ០៩​ចំណុច​របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​៕
​ដោយ ៖ ហេង ចាន់​ណុប​

 

2015_12_30c (1) 2015_12_30c (2) 2015_12_30c (3) 2015_12_30c (4)

Filed in: ព័ត៌មានជាតិ