ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ប្រសិទ្ធភាព​យន្តការ​ព័ត៌មាន​របស់​រដ្ឋ គឺ​ធ្វើ​យ៉ាងណា អោយ​ប្រជាជន​មើលឃើញ និង​ស្តាប់​បាន ភ្លាមៗ​គ្រប់​ទីកន្លែង ហើយ​ចូលរួម​មាន មតិ​ផុលផុស និង​ផ្តល់​ព័ត៌មាន​ត្រឡប់​លឿន​ប្រកប​ដោយ​ឆន្ទះ ក្នុង​ស្មារតី​ស្ថាបនា !

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ នៅ​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​ខេត្ត​ប៉ៃលិន​ថ្ងៃទី​២៨ ធ្នូ ឆ្នាំ​២០១៥ បាន​រៀបចំ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិដៅ ការងារ​ឆ្នាំ​២០១៦ ដែល​កិច្ចប្រជុំ​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម អៀង​វុ​ធ អភិបាលរង​ខេត្ត​ប៉ៃលិន ឯកឧត្តម គង់​ដួង លោក​សាស្ត្រាចារ្យ​ជប៉ុន ណា​កា​សេ ទីប្រឹក្សា​បច្ចេក​ទេ​ក​វិទ្យុទូរទស្សន៍​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​គ្រូ​សាស្ត្រាចារ្យ​ជប៉ុន​គូ​និ​អុ អ៊ី​ដា​កា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គ​លឹក​នៃ​មន្ទីរ​ព័ត៌មាន ភ្នាក់ងារ​សារព័ត៌មាន​ប្រចាំ​ខេត្ត​ប៉ៃលិន​ផងដែរ​។​

​ឯកឧត្តម គង់ ដួង បាន​ធ្វើ​របាយការណ៍​ថា ពេញ​មួយឆ្នាំ​២០១៥​កន្លងទៅ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​មន្ទីរ​ព័ត៌មាន​ខេត្ត​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ជា សេ​វ៉ា​រដ្ឋ​បំរើ​ប្រជាជន​លើ​វិស័យ​ព័ត៌មាន តាមរយៈ​ការងារ​វិទ្យុ ទូ​រទស្ស​ន៏ មាន​សន្ទុះ​រីកចំរើន​ល្អ​ប្រសើ​គួរ​កត់សំគាល់ ។

​នៅតាម​បណ្តា​ការិយាល័យ​ចំណុះ​មន្ទីរ​បាន​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ស្មោះត្រង់ ដោយ​ស្មារតី​ទទួលខុសត្រូវ បើ​ទោះបី​ក្នុង​សកម្មភាព​ការងារ ជាក់ស្តែង​មាន​បញ្ហា​ខ្វះខាត​ខ្លះៗ​កើត​ឡើង​ក៏​ដោយ ក៏​មន្ត្រី​រាជការ​យើង​បាន​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​សាមគ្គីភាព ឯកភាព​យោគយល់​គោរព​ស្រឡាញ់​និង​អត់ធ្មត់​អធ្យាស្រ័យ​អោយ​គ្នា​ទៅវិញទៅមក​ជានិច្ច ដែល​កត្តា​នេះ​បាន​ធ្វើអោយ​បញ្ហា​ប្រឈម​នានា​ត្រូវ បាន​ដោះស្រាយ​ដោយ​សន្តិវិធី​។

​ឯកឧត្តម​បន្តថា នៅ​ឆ្នាំ​២០១៦​នេះ មន្ទីរ​បាន​ដាក់ចេញ​នូវ​សំណូមពរ និង​វិធាន​ជាក់លាក់ គឺ​ខិតខំ​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សកម្មភាព ព្រឹត្តិការណ៍​នានា​ដែល​កើតមានឡើង​ក្នុង​ខេត្ត ហើយ​ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ គេហទំព័រ និង​បណ្តាញ​ព័ត៌មាន​សង្គម បំរើ​អោយ​ផល​ប្រយោគ​ប្រជាពលរដ្ឋ ជាពិសេស ខិតខំ​ជំរុញ​អោយ​មាន​វគ្គ​អប់រុំ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រី​បុគ្គលិកលើប​ច្ចេកទេស​ការងារ​វិទ្យុ​-​ទូ​រទស្ស​ន៏ និង​បច្ចេកទេស កាត់ត​សំឡេង កាត់ត​រូបភាព​ព័ត៌មាន អោយមាន​ជំនាញ​កាន់តែ​ច្បាស់​លាស់ កាន់តែ​មាន​សមត្ថភាព​បំពេញការងារ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាព ល​រដ្ឋ​មូលដ្ឋាន​បាន​ទាន់ពេលវេលា ទាន់​សភាព​ការណ៏ជាក់ស្តែង តាម​ទិស​ស្លោក​ក្រសួង​ព័ត៌មាន ប្លែក លឿន ជឿ ទុកចិត្តបាន នៅទីណា ពេ ល​ណា​ក៏បាន ! ។​

​បន្ទាប់ពី​លោក គ្រូ​ណា​កា​សេ សាស្ត្រាចារ្យ​ជប៉ុន មាន​ចំណាប់​អារម្មនិង​ថ្លែងអំណគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​រួចមក ឯកឧត្តម អៀង​វុ​ធ អ​ភិ បាល​រង​ក្នុងនាម​ឯកឧត្តម កើត​សុធា អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍​កោតសរសើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​មន្ទីរ​ព័ត៌មាន​ខេត្ត​ដែល​បាន​យកចិត្តទុកដាក់​បំពេញ​ការងារ​រយះពេល​១​ឆ្នាំ​កន្លង​ទៅ​ទទួលបាន​លទ្ធផល​ល្អ​ប្សើ​រ ។

​ឯកឧត្តម​បាន​បន្តថា ៖ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន​សែន បាន​ធ្វើអោយ​ប្រទេស​ជាតិ​មាន​សុខ​សន្តិ ភាព​ពេញលេញ​បរិបូរណ៏​១០០% ហើយ​តាមរយះ​សុខ​សន្តិភាព​នេះ បាន​ផ្តល់ឱកាស​អោយ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​សេរីភាព​តស៊ូ​មតិ​ដើម្បី​កែលំអរ​រាល់​ចំណុច​ខ្វះខាត​ក្នុងសង្គម ។ ទន្ទឹម​នេះ​រាជរដ្ឋាភិបាល​បាន​ប្រកាន់ យក​នូវ​ប្រសិទ្ធភាព​ការងារ​ដោយ​តម្រូវ​អោយ​បុគ្គ​លឹក​មន្ត្រីរាជការ​យើង​ទាំងអស់​ត្រូវ​បំពេញ​ការងា​រ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ស្គាល់​តួនាទី ខ្លួន​ឯង​ម្នាក់ៗ​អោយ​ច្បាស់លាស់ គឺជា​សេ​វ៉ា ជា​យន្តការ​រដ្ឋ​បំរើ​ប្រជាជន​តាម​ជំនាញ​រៀងៗ​ខ្លួន​ដោយ​គ្មាន​ល​ក្ខ័ណ្ឌ ដូច្នេះ​មន្ត្រី​មន្ទី​រព័ត​មាន​ទាំងអស ់ចាំបាច់​ត្រូវ​ប្រកាន់​ជំហរ​ការងារ ប្រកាន់ខ្ជាប់​ច្បាប់ គុណធម៌ សីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន ដើម្បី​ផ្តល់ព័ត៌មាន ផ្តល់​ចំណេះដឹង ផ្តល់​ការអប់រំ​គ្រប់​ផ្នែក​គ្រប់​វិស័យ​ជូន​ដល់​ប្រជាពលរដ្ឋ​យើង​ប្រកបដោយ​ប្រសិទ្ឋភាព​ខ្ពស់ ជា​ពិសេស​ត្រូវ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី ដែល​ត្រូវ​អនុវត្ត​ន៏​ជា​ផ្លូវការណ៏​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខ​នេះ​ដែល​ពលរដ្ឋ​យើង​គ្រប់រូប​ត្រូវតែ​គោរព​ជា​ដាច់ខាត​ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង ព្រោះថា​កន្លង​ទៅ​នេះ​មាន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនណាស់​បណ្តាលមកពី​ប្រជាពលរដ្ឋ​យើង​មិន​បាន​យល់ដឹង​ពី​ច្បាប់​ចរ​រាចរ ផ្លូវគោក និង​មិន​គោរព​ច្បាប់ ។

​ទន្ទឹម​នេះ​អ្នកសារព័ត៌មាន​និង​មន្ត្រី​ព័ត៌មាន​ត្រូវ​បន្ត​សហការ​ចុះ​យក​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដើម្បី​យល់ដឹង​ក្តាប់បាន​ពី តម្រូវការ​ចាំបាច់​របស់​ពួកគាត់ និង​ដោះស្រាយ​ជូន​ពួកគាត់​បាន​ទាន់ពេលវេលា ។ វិទ្យុ​ទូ​រទស្ស​ន៏​ក៏​ត្រូវ​ខិតខំ​ផលិត​ព័ត៌មាន​ស្តីពី​សកម្មភាព ការវិវត្ត​រីកចំរើន​លើ​ផ្នែក​កសិកម្ម​អោយបាន​ច្រើន​រូបភាព ច្រើន​ប្រធានបទ ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ជីវភាព​កសិករ​ដែល​ប្រកប​មុខរបរ​ដាំ​ដុះ​បង្កបង្កើនផល​អោយ​ពួកគាត់​ទទួលបាន​នូវ​ចំណេះដឹង​ពី​បច្ចេកទេស​ដាំ​ដុះ ទាន់សម័យ​ទទួលបាន​ផល​ប្រកបដោយ​បរមាណ​ខ្ពស់ ៕ ស សារឿ​ន​

 

2015_12_30b (1)

2015_12_30b (2)

2015_12_30b (3)

Filed in: ព័ត៌មានជាតិ