ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

នៅ​សាលាខេត្ត​ប៉ៃលិន​បើក​សិក្ខា​សិលា​ស្តី​អំពី​ការផ្ស្វពផ្សាយ​ប្រកាសច្បាប់​ចរាច​រថ្មី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃទី​២៨​ធ្នូ ឆ្នាំ​២០១៥ បាន​រៀបចំ​សិក្ខាសាលា​ស្តី​អំពី​ការប្រ​កាស​ច្បាប់​ចរាចរណ៍​ថ្មី ក្រោម​អធិបតីភាព ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹក មន្ត្រីរាជការ អង្គភាព​មន្ទីរ​ស្ថាប័ន​ជំវិញ​ខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ​សង្កាត់ ព្រមទាំង​លោក​មេភូមិ​មក​ពី​ទូទាំង​ខេត្ត​ប៉ៃលិន​ផងដែរ ។​

​លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងកា​រគ​របាល​ខេត្ត​ប៉ៃលិន បាន​អាន​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​លេខាធិការដ្ឋាន នៃ​អនុគណៈកម្មការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន (​គ​.​ស​.​ច​.​គ​) និង​បទបញ្ញត្តិ​សំខាន់​នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​មាន​សមភាព​ចំនួន​១៧​នាក់​ដើម្បី​អនុវត្ត ផែនការ​ផ្សព្វផ្សាយ​អប់រំ និង​ផែនការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ខេត្ត​ប៉ៃលិន​។​លោក​បាន​អោយដឹងថាៈ​គ្រោះថ្នាក់​ចរាចរណ៍​សព្វថ្ងៃ​កើត ឡើង​ដោយសារ កត្តា​មនុស្ស កត្តា​ផ្លូវថ្នល់ កត្តា​យាន្ត​យន្ត តែ​ភាគច្រើន​បង្កឡើង​ដោយ​កត្តា​មនុស្ស​មិន​គោរព​ច្បាប់​ចរាចរណ៍ ។ ចំពោះ​ការអនុវត្ត ច្បាប់​ថ្មី​នេះ​មិន​លើកលែង​ជា​ដាច់ខាត​ដោយ​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​ម៉ឹងម៉ាត់​គ្រប់ពេលវេលា ។​

​លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត បាន​សំណូមពរ​ដល់​ម្ចាស់​យាន្ត​យន្ត​គ្រប់​ប្រភេទ​ត្រូវ​ចូល​ខ្លួន​មក​មន្ទីរ​សាធារណៈ ការ​និង​ដឹកជញ្ជូន​ខេត្ត​ដើម្បី​ធ្វើ​ការណែនាំ ក៏ដូចជា​បំពេញបែបបទ​ប្រឡង​យក​ប័ណ្ណបើកបរ​ដើម្បី​កុំអោយ​មាន​បញ្ហា​ការផាកពិន័យ​ផ្សេងៗ​ក្នុងពេ ល​ពេល​បើកបរ ។ លោក​បន្តថាៈ ចំពោះ​រថយន្ត​កែឆ្នៃ​ដែល​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស ជាពិសេស​ភ្លើង​ផ្តល់​សញ្ញា​ដែល​ជា​កត្តា​មួយ​កំពុ ង​ប្រឈម​និង​ព្រួយ​បារ​ម្មណ៍​ជា​ខ្លាំង ដែល​អ្នកបើកបរ​ភាគ​ច្រើន​ពុំទាន់​យល់​ពី​ច្បាប់​ចរាចរណ៍​និង​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​។​លោក​បាន​ជំរុញ​ដល់ អ្នក​មាន​រថយន្ត​ពុំទាន់​បាន​កាត់ឈ្មោះ សូមមេត្តា​រួសរាន់​មក​កាត់ឈ្មោះ អោយ​ដាច់​ស្រេច ជៀសវាង​ការ​រឹបអូស​និង​ខុស​ច្បាប់​ផ្សេងៗ​ជាដើម ។​

​ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​មាន​អត្រា​គ្រោះថ្នាក់​ច​រារណ៍​កើតឡើង​ជា​រៀងរាល់ថ្ងៃ ដែល​នេះ​ជា​កត្តា​មួយ​កំពុង​ប្រឈម​ខ្លាំង​ក្នុង​សង្គម​កម្ពុជា​យើង​និង​ពិភពលោក​នា​ពេលបច្ចុប្បន្ន​។

​ទន្ទឹមនឹងនេះ កំណើន​នៃ​ការប្រើប្រាស់​យាន្ត​ជំនិះ គ្រប់​ប្រភេទ​មាន​សន្ទុះ​កើនឡើង​គួរឲ្យកត់សំគាល់ រហូត​ធ្វើអោយ​អ្នកបើកបរ​មួយចំនួន មាន​ការធ្វេសប្រហែស​ក្នុង​ការបញ្ជា​យានយន្ត មិន​គោរព ច្បាប់​ចរាចរណ៍​ផ្លូវគោក មិន​យោគយល់​អាធ្យាស្រ័យ​គ្នា​ទៅវិញទៅមក និង​ខ្លះទៀត​ពេល​បើកបរ​មាន​ផ្ទុក​គ្រឿង​ស្រវឹង ដែល​បណ្តាលឲ្យ​មាន​គ្រោះ ថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់ ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​ទ្រព្យសម្បត្តិ​ឯកជន ព្រមទាំង​ធ្វើឲ្យ​មាន​អ្នកស្លាប់ អ្នក​រងរបួស​ជាច្រើន​ផងដែរ​។​

​ឯកឧត្តម​បន្តថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ អង្គភាព មន្ទីរ​ស្ថាប័ន ក្រុង ស្រុក ឃុំ សង្កាត់ កងកំលាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ សហគមន៍ ជា ពិសេស​ស្ថានីយ៏​វិទ្យុ​និង ទូរទស្សន៍​ខេត្ត​ប៉ៃលិន​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​នូវ​ច្បាប់​ចរាចរ​ថ្មី​នេះ​អោយបាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ ព្រោះថា​ការ​អនុ​វ ត្តន៍ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ចាប់ផ្តើម​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១ មករា ឆ្នាំ​២០១៦​ខាងមុខនេះ ។

​ឯកឧត្តម​បាន​សំណូមព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម​ឯកសារ​អោយបាន​គ្រប់គ្រាន់​រាល់​ពេល​បើកបរ​និង​ធ្វើដំណើរ ត្រូវមាន​សីលធម៌​ចាស់ទុំ ត្រូវមាន​ចរិយា​សម្បត្តិ​សុភាពរាបសារ អត់ធ្មត់ ការគោរព​សិទ្ធ​គ្នា​ក្នុង​ការបើកបរ ត្រូវ​យល់ដឹង​អំពី​ផ្លាកសញ្ញា​សំខាន់ៗ​នៅតាម​ដងផ្លូវ យាន្ត​ជំនិះ​គ្រប់ ប្រភេទ​ត្រូវ​បំពាក់​កញ្ចក់ មួកសុវត្ថិភាព​គ្រប់ពេលវេលា​។ ចំពោះ​រថយន្ត​កែឆ្នៃ និង​គោយន្ត ត្រូវ​មាន​ភ្លើង​ផ្តល់​សញ្ញា​បំពាក់​មុខក្រោយ​អោយបាន​ត្រឹម ត្រូវ ហើយ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​ទាំងមូល​ត្រូវ​ផ្អាក​ការកែឆ្នៃ​ឡាន​បណ្តោះអាសន្ន​សិន ។

​ឯកឧត្តម​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ដែល​ចុះ​អនុវត្ត​ច្បាប់ ត្រូវ​មាន​កាយវិកា​រទ​ន់​ភ្លន់ សុភាពរាបសារ និង​ភាពថ្លៃថ្នូរ​គ្រប់ពេលវេលា គ្រប់​ទីក ន្លែ​ង ។​អាជ្ញាធរ​មូលដ្ឋាន ក្រុង​-​ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ​ត្រូវមាន​សីលធម៌​និង​បង្កើត​ទំនាក់ទំនង​អោយ​បានល្អ​កុំ​ប្រែ អំណាច​ឬ​ខ្នង​និង​ពាក្យ​មិន​សមរម្យ​ទៅលើ​សមត្ថកិច្ច​ពេល​ចុះ​បំពេញការងារ​អនុវត្តន៍​ច្បាប់ ដោយ​អនុវត្តន៍​តាម​គោល​នយោបាយ​ឈ្នះៗ​ទាំងអស់គ្នា ៕
​ស សារឿ​ន​

 

2015_12_30a (1) 2015_12_30a (2)

Filed in: ព័ត៌មានជាតិ