ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កម្មវិធី​ចែក​មួក​សុ​វត្ថិភាព​នៅ​វិទ្យាល័យ ហ៊ុន សែន ស្វាយ​អន្ទរ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ ២០១៥ នៅ​វិទ្យាល័យ ហ៊ុន សែន ស្វាយ​អន្ទរ​មាន​កម្មវិធី​
​ចែក​មួកសុវត្ថិភាព ដែល​ជា​អំណោយ​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឩត្តម នេ​ត សារឿ​ន អគ្គនាយក​នគ​បាល​ជាតិ  តាមរយ​:​ឯកឧត្តម យ៉ឹម ឈុន្មី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ  និង​ប្រមុខ​រាជ​រដ្ឋភិបាល​ជាច្រើន និង​ថ្នាក់​ក្រោម​ជាតិ បាន​ចូលរួម​យ៉ាងច្រើន​កុះករ ក្រោម​ការដឹកនាំ​របស់​លោក កែវ សែន អភិបាល​នៃ​គណៈ​អភិបាលរង​ខេត្ត ព្រមទាំង​វត្តមាន​លោក​ស្នងការរង រស់ វណ្ណា និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​ដែល បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

​ឯកឧត្តម យ៉ឹម ឈុន្នី បាន​មានប្រសាសន៍​ទៅកាន់​ប្អូនៗ​សិស្សានុសិស្ស​ថា នេះ​ជា​លើក​ទី​ប្រាំ​ហើយ ដែល​ឯកឧត្តម​បាន​ចុះ​ចែក​ជូន​មួក​សុ​វត្តិភាព​ចំនួន ១២៥០០ មួក​ដល់​សិស្សានុសិស្ស ក្នុង​ខេត្ត ។ តែ​ដោយ​ឡែក នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ស្វាយ​អន្ទរ​មាន​សិស្ស​ចំនួន ១០០០ នាក់ តាម​ការ​បង្ហើប​ឲ្យដឹង​ពី​លោក​អភិបាលនៃ​គណៈ​អភិបាលស្រុក និង​បើក​មួក​សុ​វត្តិភាព​ចំនួន ១០០០ មួក​ផងដែរ ដែល​ស្ថិតនៅ​ភូមិ​ពោធិ​ចិន្ដាំ ឃុំ ស្វាយ​អន្ទរ ស្រុក​ស្វាយ​អន្ទរ​ខេត្តព្រៃវែង​។​

​នៅ​ទី​បញ្ចប់​ឯកឧត្តម​ក៏បាន​មាន​ទៅ​កាន់​ប្អូនៗ​ឲ្យ​ខំ​រៀន​យកចំណេះ​វិទ្យា នឹង​គោរព​ច្បាប់​ចរាចណ៍ មក​រៀន គឺ​ពាក់មួក​សុវត្ថិភាព​ឲ្យបាន​ខ្ជាប់​ខ្ជួន ។ បន្ទាប់​ពី​ប្រទេស​យើង​បាន​ចូល​និង​ធ្វើ​សមាហរណកម្ម​អាស៊ាន​ហើយ ដូចនេះ​ប្អូនៗ ជា​សរសរ​ទ្រូង​នៃ​ប្រទេស ថ្នាក់ដឹកនាំ​ប្រទេស ត្រូវការ​អ្នកមាន​ធនធានមនុស្ស ៕

 

2015_12_29ch2 (1) 2015_12_29ch2 (4) 2015_12_29ch2 (5)

Filed in: ព័ត៌មានជាតិ