ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជន​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៨​នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ព្រៃវែង​៖ មនុស្ស​ប្រុស​ស្រី​ចំនួន ៨ នាក់​ត្រូវបាន​សម្ថ​កិច្ច​ចាប់ខ្លួន កាលពី​ម៉ោង ១០:០០​នាទី យប់​ថ្ងៃ​ទី ២៧ ធ្នូ ២០១៥  នៅក្នុង​ផ្ទះសំណាក់​ឈ្មោះ សំរិទ្ធ ស្រី ស្ថិតនៅ​ភូមិ​ពោធិ​សា​បាង​ឃុំ​រាប ស្រុក​ពារាំង​ខេត្ត​ព្រៃវែង​។​

​ប្រភព​ពី​សម្ថ​កិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់​នោះ​មាន​គ្នា ៨ នាក់​ស្រី​ម្នាក់ ។​

​ទី​១- ឈ្មោះ ហេង ស្រេន ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​អង្ករ​បាន​ឃុំ​អង្ករ​បាន ស្រុក​កងមាស ខេត្ត​កំពង់ចាម ‘​ជា​អ្នក​ជួញដូរ​, ទី​២- ឈ្មោះ សេង រិទ្ធា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ស្នាយ​ពល ឃុំ​រកា ស្រុក​ពារាំង ‘​អ្នកប្រើប្រាស់​, ទី​៣- ឈ្មោះ ម៉េត ម៉ន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ស្នាយ​ពល ឃុំ​រកា ស្រុក​ពារាំង ‘​អ្នកប្រើប្រាស់​’, ទី​៤- ឈ្មោះ សៅ ម៉េង ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មាន​ទីលំនៅ ភូមិ​កំពង់​ព​ពិល ឃុំ​កំពង់​ព​ពិល ស្រុក​ពារាំង ‘​អ្នកប្រើប្រាស់​’, ទី​៥- ឈ្មោះ ចិន ចិត្ត ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ចុង​ក្រូច ឃុំ​រាប ស្រុក​ពារាំង​’​អ្នកប្រើប្រាស់​, ទី​៦- ឈ្មោះ ឆុង វុ​ធ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ចុង​ក្រូច ឃុំ​រាប ស្រុក​ពារាំង ‘​អ្នកប្រើប្រាស់​, ទី​៧- ឈ្មោះ ប្រាក់ លីន ភេទ​ប្រុស​អាយុ​២៧​មាន​ទីលំនៅ ភូមិ​ឬ​ស្សីជុក ឃុំ​រកា ស្រុក​ពារាំង ‘​អ្នកប្រើប្រាស់​, ទី​៨- ឈ្មោះ សំ អូន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ទួល​ភ្នំ​សែន ឃុំ​ទួល​ភ្នំ​សែន ស្រុក​ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ‘​អ្នកប្រើប្រាស់​’ ។​

​ប្រភព​ដដែល​បានឲ្យដឹងថា វត្ថុតាង​ដែល​ដកហូត​បាន​រួម​មាន​១-​ស្រោម​អនាមយ័​មួយចំនួនធំ​សំរាប់​ប្រយុទ្ធ ២- ទូរ​សព្ទ​ចំនួន​១០ ៣- កន្ត្រៃ​កាត់​ក្រចក​មួយចំនួន ៤-​កាបូបស្ពាយ​ចំនួន​០៣ ៥- ម្សៅ​ថ្នាំ​ចំនួន​០៧​កញ្ចប់ ៦- ប្រាក់​រៀល​មួយ​ចំនួន​ធំ ៕

 

2015_12_29ch (2) 2015_12_29ch (3) 2015_12_29ch (1)

Filed in: ព័ត៌មានជាតិ