ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

បើក​វគ្គ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​និង ផែនការ​សកម្មភាព​ជាតិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ ធ្នូ​ឆ្នាំ​២០១៥​នេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​មាន​បើក​វគ្គ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ និង ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការ​គាំពារ និង អភិវឌ្ឍន៍​កុមារ​តូច ឆ្នាំ​២០១៤.២០១៨​ក្រោម អធិបតីភាព​ឯ​.​ឧ​ពៅ ពិសិដ្ឋ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អគ្គនាយកដ្ឋាន​គាំពារ​កុមារ​តូច អស់លោក លោកស្រី​ជា គណៈ​អភិបាលក្រុង ស្រុក​មេឃុំ ចៅសង្កាត់ និង មន្ត្រី​ទទួលបន្ទុក​កិច្ច​ស្ត្រី និង កុមារ និង អង្គការ​ដៃគូរ​ផងដែរ​។​

​វគ្គ​ផ្សព្វផ្សាយ​នេះ​ក្នុង​គោលបំណង​និង គោលដៅ គឺ​ស្ត្រី​ទាំងអស់​ទទួលបាន នូវ​សេវា​ថែទាំ និង សេវា​អប់រំ សុខភាព ព្រមទាំង​អាហារូបត្ថម្ភ​នៅពេល​មាន​ផ្ទៃពោះ​ហើយ​កុមារ​តូច​ទាំងអស់​ទទួលបាន​ការ​ចុះ​បញ្ជីកំណើត ការ ថែទាំ ពិនិត្យ​សុខភាព​ជា​ប្រចាំ ថ្នាំ​បង្ការ​គ្រប់គ្រាន់​អាហារូបត្ថម្ភ​គ្រប់គ្រាន់ និង ទទួល​បាន​ការ​ហាត់រៀន​ពី​ដំបូង​ក្នុង នោះ​កុមារ​តូច​ទាំងអស់​មាន​លក្ខណៈ​ត្រៀម​ជា​ស្រេច​ដើម្បី​ចូល​រៀន​ថ្នាក់​ទី​១​នៅ​អាយុ​៦​ឆ្នាំ​ព្រមទាំង​បុគ្គលិក បច្ចេកទេស អ្នក​ថែទាំ​កុមារ​តូច មាតាបិតា​និង អ្នកអាណាព្យាបាល ។ ក្នុងនោះ​កុមារ​តូច ចាប់ពី​ពេល​ប្រសូត​រហូតដល់ ពេល​ចូលរៀន មាន​ការរីកចម្រើន​ផ្នែក​រាងកាយ ចំណេះដឹង​ប្រាជ្ញា និង អារម្មណ៍​នៅ​តាម​ផ្ទះ​របស់​ខ្លួន​ព្រមទាំង​តាម មណ្ឌល​ដែល​ផ្តល់​សេវា​សុខភាព អាហារូបត្ថម្ភ និង អប់រំ​ប្រកបដោយ​គុណភាព និង និរន្តរភាព​។​

​មានប្រសាសន៍​បើក​វគ្គ​ផ្សព្វផ្សាយ​នោះ ឯកឧត្តម ពៅ ពិសិដ្ឋ ក៏​បាន​គូសបញ្ជាក់ថា កម្ពុជា​បាន​ធ្វើ​សមា​ហ​រណ កម្ម​ខ្លួន​ចូលទៅក្នុង​តំបន់​និង ពិភពលោក និង បាន​កំពុង​ដើរតួនាទី​យ៉ាង​សកម្ម ក្នុងឋានៈ​ជា​សមាជិក ស្មើភាព និង ស្មើ​សិទ្ធិ​ក្នុង​កម្រិត​តំបន់​និង ពិភពលោក​ហើយ​កម្ពុជា​ក៏​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​នៃ​កិច្ចអភិវឌ្ឍន៍​មូល ធន​មនុស្ស ដែល​ចាំបាច់​ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​ការអប់រំ​មូលដ្ឋាន​និង គុណភាព​សិក្សា ដើម្បី បម្រើ​តម្រូវការ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ។​

​ឯកឧត្តម​បាន​បន្តទៀតថា ដើម្បី​ទទួលបាន​នូវ​មូលធន​មនុស្ស​ទាំងនោះ យើង​ត្រូវ​ចាប់ផ្តើម​ពី​កុមារ​តូច​ហើយ​បរិបទ​ការ​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង ការផ្តល់​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ដោយ​មិន​អាច​ខ្វះ​បាន​ក្នុង​ការអភិវឌ្ឍន៍​ធនធានមនុស្ស ដោយ​ផ្តើមចេញពី​ការគាំទ្រ ការអនុវត្ត​តាម​បែប​ពហុ​វិស័យ​បញ្ចូល​គ្នា ។ ឯកឧត្តម ពៅ ពិសិដ្ឋ បាន​គូសបញ្ជាក់ថា​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ ជាតិ និង ផែនការ​សកម្មភាព​ជាតិ​នេះ​គឺ​មាន​សារៈសំខាន់ ក្នុង​ការអភិវឌ្ឍន៍​កុមារ​តូចៗ​នៅ​កម្ពុជា ដែល​ឆ្លើយតប​ទៅ នឹង​គោលដៅ​ជាតិ​អប់រំ​សម្រាប់​ទាំងអស់គ្នា​និង ជា​ភស្តុតាង​ដែល​បង្ហាញ ពី​កិច្ចខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ថ្នាក់ ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​អាទិភាព​ដល់​ក្រសួង​អប់រំ និង ក្រសួង​ពាក់ព័ន្ធ សំខាន់​ដៃគូរ​អភិវឌ្ឍន៍​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការ​គាំពារ និង អភិវឌ្ឍន៍​កុមារ​តូច ។​

​ឯកឧត្តម​បាន លើកឡើងថា តាម​ការសិក្សា​ស្រាវជ្រាវ​បានឲ្យ​ដឹង​នៅ​ឆ្នាំ​ដំបូងៗ នៃ​ជីវិត ខួរក្បាល​កុមារ​តូច មាន​ការលូតលាស់ ល្បឿន​លឿន​បំផុត ដែល​គេ​អាច​គិត​ជាការ​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ប្រសាទ​ថ្មីៗ​ដែល​សកម្ម​ជាង​ខួរក្បាល​មនុស្ស​ពេញ វ័យ​ពីរដង​។​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ផ្សេងទៀត ក៏​បង្ហាញ ការវិនិយោគ​មួយ​ដុល្លា​សម្រាប់​ការ​គាំពារ និង អភិវឌ្ឍ កុមារ​តូច​នោះ គេ​នឹង​ទទួលបាន​មកវិញ​នូវ​សមទ្ធិ​ផល​ដែល​មាន​តម្លែ​ស្មើ​១៧​ដុល្លា ។

​ក្នុងនោះដែរ ឯកឧត្តម​ក៏បាន លើក​នូវ​អនុ​សាស្ត្រ​សំខាន់ៗ​របស់​សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី ដែល​បាន​លើកឡើង កន្លងមក ដែលជា ប្រទីព​ឆ្លុះបញ្ចាំង​ជូន​ដល់​មន្ត្រី​ទទួលបន្ទុក​ការងារ​ស្ត្រី​និង​កុមារ​នៅ​តាម​បណ្តា​ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី​យក​ទៅ អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការអប់រំ​កុមារ​តូច​សំខាន់​ពី​សិទ្ធ​មាន​ជីវិត​រស់ នៅ​សិទ្ធិ​ទទួល​ការអប់រំ​រៀនសូត្រ​សិទ្ធិ​ទទួល​បាន​ការ​គាំពារ​ក្នុង ស្ថានការណ៍​មាន​សង្គ្រាម និង ការពារ​ប្រឆាំង និង ធ្វើ​អាជីវកម្ម​សេដ្ឋកិច្ច​ឬ កាមគុណ លើ​កុមារ ដែល​នាំឲ្យ​អន្តរាយ ដល់​សុខមាលភាព​របស់​កុមារ ៕
​ដោយ (​លុច​ណា​ម​) សៀមរាប​

 

2015_12_28ch2 (1) 2015_12_28ch2 (2)

Filed in: ព័ត៌មានជាតិ